កីឡា
គ្រូបង្វឹកអ៊ុយរូហ្គាយថា ក្រុមខ្លួនគួរទទួលបានការសុំទោសពីអ្នកគាំទ្រកូឡុំប៊ី
គ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយរូហ្គាយ លោក Marcelo Bielsa ថា ក្រុមរបស់លោកសមនឹងទទួលបានការសុំទោសពីអ្នកគាំទ្រកូឡុំប៊ីចំពោះជម្លោះ ដែលបានកើតឡើងនៅក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Copa America ។
ភាពចម្រូងចម្រាសបានកើតឡើងរវាងកីឡាករអ៊ុយរូហ្គាយដឹកនាំដោយកីឡាករ Darwin Nunez និងក្រុមអ្នកគាំទ្រកូឡុំប៊ី នៅកីឡដ្ឋាន Bank of America ក្នុងរដ្ឋ North Carolina។ អ្នកគាំទ្រកូឡុំប៊ីបានអង្គុយនៅក្នុងតំបន់ដែលមានសមាជិកក្រុមគ្រួសាររបស់ក្រុមជម្រើសជាតិអ៊ុយរូហ្គាយជាច្រើននាក់។ សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងបានបើកការស៊ើបអង្កេតលើឧបទ្ទវហេតុនេះ ដោយបានព្រមានថា កីឡាករអ៊ុយរូហ្គាយមួយចំនួនអាចប្រឈមនឹងការពិន័យ។
នៅក្នុងសន្និសីទសារព័ត៌មាន លោក Marcelo Bielsa បាននិយាយថា៖«តើអាចទេដែលអ្នកមិនការពារម្ដាយ ប្អូនស្រីនិងកូនរបស់អ្នក។ ប្រសិនបើពួកគេមិនបានធ្វើបែបនេះទេ ពួកគេនឹងត្រូវថ្កោលទោសពីយើងគ្រប់គ្នា»។
ពានរង្វាន់ Copa America បានរៀបចំនៅសហរដ្ឋអាមេរិកជាលើកទី២ ខណៈប្រទេសនេះនឹងធ្វើសហម្ចាស់ផ្ទះ World Cup ឆ្នាំ២០២៦ ប៉ុន្តែលោក Bielsa បានលើកឡើងថា ម្ចាស់ផ្ទះមិនទាន់បានរៀបចំសន្ដិសុខគ្រប់គ្រាន់ទេ។
នៅពេលអ្នកសារព័ត៌មានបន្តសួរអំពីការដាក់ពិន័យដែលអាចកើតមានសម្រាប់ក្រុមរបស់លោក ពេលនោះគ្រូបង្វឹកក្រុមជម្រើសជាតិអ៊ុយរូហ្គាយបានឆ្លើយតបថា ៖«អ្នកគួរសួរខ្ញុំថា តើយើងគួរបានទទួលការសុំទោសឬអត់? មិនមែនខ្ញុំខ្លាចការដាក់ទណ្ឌកម្មទេ។ តើការដាក់ពិន័យអ្វីដែលពួកគេសួរខ្ញុំ? អ្វីដែលយើងត្រូវចាំមើលនោះគឺនៅពេលណាដែលពួកគេនឹងសុំទោសយើង»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា