ព័ត៌មានជាតិ
វិស័យធនាគារមានកំណើនប្រសើរឡើងវិញក្នុងឆមាសទី១ ទោះបីបញ្ហាប្រឈមនៃសេដ្ឋកិច្ចសកលនៅបន្ត
គ្រឹះស្ថានធនាគារនៅកម្ពុជាបានបង្ហាញអំពីស្ថានភាពប្រសើរឡើងនៃប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកាលពីឆមាទី១កន្លងទៅនេះ ទោះបីជាបញ្ហាប្រឈមនៃកំណើនយឺតនៃ សេដ្ឋកិច្ច ដែលនៅបន្តរងឥទ្ធិពេលពីការអូសបន្លាយពេលនៃសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ការបន្តឡើង កំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយនិងបញ្ហាសង្រ្គាមពាណិជ្ជកម្មរវាងប្រទេសលោកខាងលិចជាមួយប្រទេសចិនក្តី។
ស្ថានភាពប្រសើរឡើងនៃផ្នែកឥណទាន និងការថមថយនៃឥណទានមិនដំណើការ(NPL)
លោក តូច ចៅចេកប្រធាននាយកប្រតិបត្តិធនាគារ ប្រៃសណីយ៍កម្ពុជាបានលើកឡើងថាជាទូរទៅស្ថានភាពនៃប្រតិបត្តិការរបស់វិស័យធនាគារនេះមានកំណើនធម្មតាប្រហាក់ប្រែលទៅនឹងឆ្នាំមុន ដោយគុណភាពឥណទានមានការប្រែប្រួលតិចតួច។
លោកថា៖«ការណ៍នេះមានន័យថាកាលពីឆ្នាំមុនគឺមានការប្រែប្រួលខ្លាំងដោយយើងឃើងថាឥណទានមិនដំណើការកើនឡើងខ្លាំង ហើយសម្រាប់ឆ្នាំ២០២៤នេះនៅតែមានទំនោរ នៃការ កើនឡើងប៉ុន្តែអត្រានៃកំណើននោះគឺវាមានស្ថេរភាព វាកើនតិចតួចបំផុត។ អ្វីដែលល្អសម្រាប់ ឆ្នាំ២០២៤នេះគឺថ្លៃដើមនៃប្រភពមូលនិធិយើងធ្លាក់ចុះ ដូច្នេះបណ្តាធនាគារនានាសង្ឃឹម ថានឹងមានប្រាក់ចំណេញ»។
លោកបានពន្យល់ថា ចំពោះមូលហេតុដែលធ្វើឱ្យ ថ្លៃដើមនៃប្រភពមូលនិធិធ្លាក់ចុះ ដោយសារ តែមានវិនិយោគិននៅស្រុកយើងគាត់មើលថាសេដ្ឋកិច្ចមិនសូវអំណោយផលដូច្នេះអតិថិជនយកលុយដាក់នៅធនាគារបានការប្រាក់ច្រើនដែលជាហេតុធ្វើឱ្យប្រាក់សន្សំរបស់នៅក្នុងវិស័យនេះតាំងពីឆ្នាំមុនមានការកើនឡើងខ្ពស់ជាងប្រាក់កម្ចីដូច្នេះធនាគារ សល់លុយ ច្រើនក្នុងដៃ ជាហេតុធ្វើឱ្យធនគារភាគច្រើនទាំងលោកទាំងគេបន្ថយអត្រាការប្រាក់សន្សំ។
លោកបានថ្លែងបន្តទៀតថា៖«នៅពេលដែលយើងបន្ថយអត្រាការប្រាក់សន្សំក៏ល្អដល់អ្នកខ្ចីដែរនិងការទទួលបានអត្រាការប្រាក់ក៏ធូរជាងមុនដែរ។ យើងសង្ឃឹមថាបន្តិចទៀតការសង ត្រឡប់អាចនឹងល្អប្រសើរឡើងវិញ»។
បើយោងតាមលោកតូច ចៅចេក សម្រាប់ធនាគារប្រៃសណីយ៍គឺផ្តល់ឥណទានទៅ គ្រប់វិស័យទាំងអស់ ប៉ុន្តែក្រុមប្រឹក្សាភិបាលរបស់លោកបានធ្វើការរឹតត្បិតបន្តិចទៅ លើវិស័យអចលនទ្រព្យ និងខាងឥណទានគេហដ្ឋាន។
លោកថា៖«ការណ៍នេះមិនមែនមានន័យថាយើងមិនផ្តល់ទៅលើវិស័យនេះទេ គ្រាន់តែ យើង ប្រយ័ត្នប្រយែងបន្តិចលើការផ្តល់កម្ចី ឧទាហរណ៍ថាឆ្នាំមុនវិស័យនេះការផ្តល់ ឥណទាន យើងកើនប្រមាណជា១៥ភាគរយ ប៉ុន្តែឆ្នាំនេះយើងថាវានឹងនៅតែកើនក្នុងរង្វង់៦ភាគរយ»។
ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាហិរញ្ញវត្ថុចូលរួមជម្រុញកំណើននៃឧស្សាហកម្មនេះ
ធនាគារ ABA បានរាយការណ៍ពីកំណើនដ៏រឹងមាំដែលជំរុញដោយយុទ្ធសាស្រ្តឌីជីថលរបស់ខ្លួន ដោយអ្នកប្រើប្រាស់កម្មវិធីទូរស័ព្ទបានកើនឡើង ៣៤ភាគរយក្នុងឆមាសទី១ឆ្នាំនេះធៀប នឹងឆ្នាំមុន ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការទទួលយករបស់អតិថិជននូវ ដំណោះស្រាយ ធនាគារតាមអ៊ីនធឺណិត។
លោក Igor Zimarev ប្រធានផ្នែកទីផ្សារ និង CSR នៅធនាគារ ABA មានប្រសាសន៍ថា ប្រព័ន្ធ អេកូឡូស៊ី និងសេវាកម្មដ៏ងាយស្រួលរបស់ខ្លួនបន្តទាក់ទាញអតិថិជនថ្មី។ លោកថាសម្រាប់ ប្រតិបត្តិការហិរញ្ញវត្ថុរបស់ធនាគារបានបន្ទរពីភាពជោគជ័យឌីជីថលរបស់ខ្លួន។ ប្រាក់កម្ចីបាន កើនឡើង ៥,៦ភាគរយ ដោយសម្រេបានចំនួនឥណទានសរុបកើដល់ ៨,៣ពាន់លានដុល្លារ អាមេរិក ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនកើនឡើង ៦,៥ភាគរយសម្រេចបានដល់ ៩,៨ ពាន់លានដុល្លារ។
ទោះបីជាមានការថមថយសេដ្ឋកិច្ចក៏ដោយ ធនាគារមួយនេះបានមើលឃើញពីការកើនឡើង នៃប្រតិបត្តិការដោយមិនប្រើសាច់ប្រាក់ ដោយដំណើរការប្រតិបត្តិការ ABA PAY នៅឆមាសទី១ ឆ្នាំនេះមានកំណើនជាង ១២៦ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០២៣។
លោក Igor បានសង្កត់ធ្ងន់ថា៖«យើងនៅតែមើលឃើញនិន្នាការកំណើនហើយមូលដ្ឋាន អតិថិជនរបស់យើងក៏មានកំណើនគួរឱ្យចាប់អារម្មណ៍ផងដែរ ដោយកើនឡើងប្រមាណ ៣២ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ដោយចំនួនអតិថិជនសរុបឈានដល់ ៤លាននាក់»។
ទស្សនៈវិស័យធនាគារកណ្តាល
ថ្លែងនៅក្នុងកម្មវិធីខួប ៣០ ឆ្នាំនៃការបង្កើតសមាគមធនាគារនៅកម្ពុជាកាលពីខែមេសា លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាក៏បានថ្លែងកត់សម្គាល់ពីការរីកចម្រើននៃប្រព័ន្ធធនាគារនៅកម្ពុជាក្នុងរយៈពេល ៣ ០ឆ្នាំនេះ ដោយបានបន្តរក្សាបាននូវភាព ធន់ និងបោះជំហានទៅមុខជាលំដាប់ ក្នុងការរួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ច។
លោកស្រីអះអាងថា ការបន្តកើនឡើងនូវទ្រព្យសកម្ម ឥណទាន និងប្រាក់បញ្ញើ នៅក្នុងប្រព័ន្ធ ធនាគារបានបង្ហាញយ៉ាងច្បាស់នូវជំនឿទុកចិត្តរបស់សាធារណជន និងវិនិយោគិនមកលើ ប្រព័ន្ធធនាគារ និងការងើបឡើងវិញនៃសេដ្ឋកិច្ចនៅកម្ពុជា។
បើតាមសមាគមធនាគារកម្ពុជា គិតត្រឹមឆ្នាំ២០២៣ ទ្រព្យសកម្មក្នុងប្រព័ន្ធធនាគារមានទំហំ ៨៤,៣ ប៊ីលានដុល្លារអាមេរិក ឬជាង ២៦៥ % នៃផលិតផលក្នុងស្រុកសរុប (GDP) ខណៈឥណទានអតិថិជនកើនដល់ ៥៧,៦ ប៊ីលានដុល្លារអាមេរិក ឬជាង ១៨០% នៃផលិតផលិតផលក្នុងស្រុកសរុប ដែលមានប្រជាជនប្រើប្រាស់ប្រមាណជា ៣,៨ លាន គណនី។ រីឯប្រាក់បញ្ញើបានកើនឡើងដល់ ៤៧,៩ ប៊ីលានដុល្លារអាមេរិក ដែលមានប្រមាណជា ១៨,៦ លានគណនី៕
-
វប្បធម៌ ជំនឿ៧ ថ្ងៃ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់