Connect with us

ព័ត៌មានជាតិ

ខេត្ត​ព្រះសីហនុ មាន​កំពង់ផែ​ចំនួន ៣ សម្រួល​ដឹកជញ្ជូន​ទំនិញ​ចេញចូល​តាម​ផ្លូវ​សមុទ្រ

បានផុស

នៅ

ខេត្ត​ព្រះសីហនុ ដែល​រដ្ឋាភិបាល​កំពុង​រៀបចំ​អភិវឌ្ឍ​​ប្រែក្លាយ​ជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង មាន​កំពង់ផែ​ចំនួន ៣ ដែល​កំពុង​ប្រតិបត្តិការ​សម្រួល​ការ​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ចូល​តាម​ផ្លូវ​សមុទ្រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​អនុញ្ញាត​ឲ្យ​គណ:ប្រតិភូនៃ​សមាគមមិត្តភាព​កម្ពុជា-ឡាវ ចូល​ជួបសម្តែង​ការគួរសមនិង​ពិភាក្សា​ការងារ​នៅ​សាលា​ខេត្ត​ព្រះសីហនុ​កាល​ពី​ថ្ងៃទី១០ ខែ​កក្កដា ឆ្នាំ២០២៤ លោក ម៉ាង ស៊ីណេត អភិបាល​ខេត្ត​ព្រះសហនុ​បាន​បង្ហាញ​ពីភូមិសាស្ត្រ​ខេត្ត​ព្រះសីហនុ​ជាមួយ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​សក្តានុពល​សេដ្ឋកិច្ច។

បើ​តាម​លោក​អភិបាល​ខេត្ត ខេត្ត​ព្រះសីហនុ​មានក្រុងចំនួន ២ ស្រុកចំនួន ៣ និង ២៩ ឃុំ សង្កាត់ ស្មើ ១១១ ភូមិ។ ខេត្តមាន​កោះតូច​ធំ​ចំនួន ៣២ ឆ្នេរសមុទ្រប្រវែង ១៧៥ គីឡូម៉ែត្រ មានឧទ្យានជាតិ​បាត​សមុទ្រ​ប្រកប​ដោយជីវចម្រុះ និងព្រៃ​កោងកាង ជា​មូលដ្ឋានជំរុញការ​អភិវឌ្ឍសេដ្ឋកិច្ច។

ខេត្តព្រះសីហនុជាតំបន់ស្នូលនៃខេត្តជាប់សមុទ្រមានដូចជា ខេត្តព្រះសីហនុ កែប កំពត និង​កោះកុង​។ នេះបើតាមលោកអភិបាល​ខេត្ត។

រាជរដ្ឋាភិបាលកម្ពុជាកំណត់ខេត្តព្រះសីហនុ ជាតំបន់សេដ្ឋកិច្ច​ពិសេសគំរូពហុបំណង។ ទន្ទឹមនោះ​រាជរដ្ឋាភិបាល ក៏បាន​សាងហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុង​ក្រុង​ចំនួន ៣៧ ខ្សែ រួមទាំងការស្ថារអូរ ប្រឡាយ សាងសង់​ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៤ កន្លែង។

លោក​អភិបាល​ខេត្ត​ក៏​លើកឡើង​ការ​អភិវឌ្ឍ​ផ្លូវ​គមនាគមន៍មានផ្លូវទឹក គោក ផ្លូវអាកាស ​រួម​ទាំង​កំពង់ផែចំនួន ៣ ក្នុងនោះមាន​ ១.កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ ២.កំពង់ផែស្រុកស្ទឹងហាវ ៣.កំពង់ផែឧកញ៉ាម៉ុង កែវផុស។

ដោយឡែកកំពង់ផែស្វយ័តក្រុងព្រះសីហនុ បច្ចុប្បន្នមានជំរៅទឹក ១៣.៥០ ម៉ែត្រ។ ចក្ខុវិស័យ​របស់​រាជរដ្ឋាភិបាលអភិវឌ្ឍ​កំពង់ផែជា ៣ ដំណាក់កាល ទី១.ឆ្នាំ២០២៤-២០២៧ មាន​ជម្រៅ​ទឹក ១៤.៥០ ម៉ែត្រ អាច​ឲ្យ​នាវាមានចំណុះ ៦ ម៉ឺន​តោន​ចូលចត ទី២.ឆ្នាំ២០២៥ -២០២៨ ជម្រៅ​ទឹក ១៦.៥០ម៉ែត្រ នាវា​មានចំណុះ ១២ ម៉ឺនតោនចូលចត ទី៣.​ឆ្នាំ​២០២៦-​២០២៩ មាន​ជម្រៅ​ទឹក ១៧.៥០ ម៉ែត្រ នាវា​ចំណុះ ១៦ ម៉ឺនតោនចូលចតបាន។

ព្រលាន​យន្តហោះ​ប្រភេទ 4E ដែល​មានផ្លូវរត់ប្រវែង ៣ ៣០០ម៉ែត្រ។ ផ្លូវដែក​មួយ​ខ្សែ​កំពុង​ជំរុញ​ឲ្យ​មាន​ល្បឿន ៨០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ផ្លូវគោកតភ្ជាប់មានផ្លូវជាតិលេខ ៣ និងលេខ៤ រួមទាំង​ផ្លូវល្បឿនលឿន​។

ចំពោះ​វិស័យ​ឧស្សាហកម្ម លោក​អភិបាល​ខេត្ត​បាន​គូស​បញ្ជាក់ថា រដ្ឋាភិបាល​បានកំណត់ខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង​ប្រទាក់ក្រឡា ជំរុញខេត្តព្រះសីហនុជាទីក្រុងបៃតងអាស៊ាន ប៉ូលសេដ្ឋកិច្ចជាតិ ជាមជ្ឈមណ្ឌលកំណើនជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិមានទំនាក់ទំនងទីផ្សារអាស៊ាននិងសកលលោក។

ខេត្តព្រះសីហនុមានតំបន់សេដ្ឋកិច្ច​ចំនួន ១៣ ក្នុងនោះ ៣ កំពុងដំណើរការ និង ១០​ ទៀត​កំពុងធ្វើការអភិវឌ្ឍ។ ដោយ ឡែកចំពោះទឹក ភ្លើង ខេត្តព្រះសីហនុ​មានគ្រប់គ្រាន់​​​ក្នុងការទទួល​អ្នកវិនិយោគ៕

អត្ថបទ៖ ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម២ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម៦ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម