ព័ត៌មានជាតិ
អាជ្ញាធរសម្រុកជួសជុលផ្លូវបេតុង នៅសង្កាត់ស្ទឹងមានជ័យ២ បញ្ចៀសចរាចរណ៍ផ្លូវ៣៧១
នៅចំពេលដែលកំណើនអ្នកធ្វើដំណើរលើកំណាត់ផ្លូវ៣៧១ ឆ្ពោះមកផ្លូវមុនីរ៉េតកាន់តែកើនឡើង ទើបធ្វើឲ្យអាជ្ញាធរបង្កើនការជួសជុលផ្លូវចាក់ក្រាលបេតុងឆ្អឹងដែក ក្នុងមូលដ្ឋានសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក សេង វ៉ាន់ថា ចៅរងទី១ សង្កាត់ស្ទឹងមានជ័យទី២ បានឲ្យកម្ពុជាថ្មីដឹងក្នុងពេលដែលលោកកំពុងចុះពិនិត្យមើលការដ្ឋានជួសជុលផ្លូវ១ខ្សែ ស្ថិតក្នុងក្រុមទី២ ភូមិដំណាក់ធំ១ គឺខណៈនេះសាលាខណ្ឌមានជ័យកំពុងជួសជុលផ្លូវដែលរងការខូចខាតឲ្យស្អាតឡើងវិញ ដើម្បីបញ្ចៀសចរាចរណ៍ចេញពីផ្លូវ៣៧១ ឆ្ពោះមកផ្លូវមុនីរ៉េត។
លោក សេង វ៉ាន់ថា បានបញ្ជាក់ទៀតថា ភូមិសាស្ត្រសង្កាត់ស្ទឹងមានជ័យទី២ គឺនៅចន្លោះកណ្តាលសង្កាត់បឹងទំពន់ សង្កាត់ស្ទឹងមានជ័យទី១ និងទី៣ហើយចន្លោះកណ្តាលនេះគឺអ្នកធ្វើដំណើរច្រើនតែមកឆ្លងកាត់សង្កាត់ស្ទឹងមានជ័យទី២ងាយស្រួលទៅផ្លូវមុនីរ៉េតផ្សារស្ទឹងមានជ័យចាស់ និងផ្សារស្ទឹងមានជ័យចាស់ទៀតផង។
អ្វីដែលច្រើនតែកកស្ទះចរាចរណ៍គឺស្ថិតក្នុងម៉ោង៦ព្រឹកដល់ម៉ោង៩ព្រឹក។ ម៉ោង១៣រសៀលដល់ម៉ោង១៩យប់ខណះដែលកម្មកររោងចក្រ និងមន្ត្រីរាជការចេញពីធ្វើការ។
ដូច្នេះហើយទើបអាជ្ញាធរសម្រុកជួសជុលផ្លូវបេតុងឆ្អឹងដែកឲ្យល្អស្អាតឡើងវិញ ដែលកន្លងមកផ្លូវរងការខូចខាតធ្វើឲ្យអ្នកដំណើរនាំគ្នាជិះគេចហើយទៅកកស្ទះលើកំណាត់ផ្លូវ៣៧១ និងផ្លូវមុនីរ៉េតជារៀងរាល់ថ្ងៃ។
ផ្លូវនេះអាចធ្វើដំណើរបាននៅសប្តាហ៍ក្រោយប៉ុន្តែបានត្រឹមម៉ូតូប៉ុណ្ណោះ ព្រោះមិនទាន់ទទួលទម្ងន់ធ្ងន់នៅឡើយ៕
អត្ថបទ៖ នរា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា លី សុភ័ក្ត ប្រកាសទុកពេល២៤ម៉ោងឱ្យម្ចាស់ហ្វេសប៊ុកCamcar Collection លុបសំណេរ និងសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ម្ចាស់Camcar collection លុបវីដេអូ និងសំណេរចេញពីបណ្តាញសង្គម ដើម្បីបញ្ចប់រឿងជាមួយអ្នកឧកញ៉ា លី សុភ័ក្ត
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខែមិថុនា៖ ឧកញ៉ា ជាសមាជិកសមាគមឧកញ៉ា៨រូប ត្រូវដំឡើងងារជា អ្នកឧកញ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រោងដាំដើមឈើរាប់ម៉ឺនដើម ប្រែក្លាយតំបន់បឹងតាមោកជាឧទ្យានជាតិបៃតង