Connect with us

សន្តិសុខសង្គម

ផុតថ្ងៃជូនដំណឹងឲ្យរុះរើ អាជីវករលក់ដូរជុំវិញសួនកុមារពោធិ៍​ចិនតុង នៅតែបន្តដាក់អីវ៉ាន់រំលោភចិញ្ចើមផ្លូវជាធម្មតា

បានផុស

នៅ

ក្រុ​មអាជីវករលក់ដូរបន្លែត្រីសាច់មួយចំនួននៅជុំវិញសួនកុមារពោធិ៍​ចិនតុង បានដាក់របស់របរលក់ដូរយ៉ាអាណាធិបតេយ្យនៅលើដងផ្លូវបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈត្រូវបានរដ្ឋបាលខណ្ឌពោធិ៍សែនជ័យចេញសេចក្តីជូនដំណឹងឱ្យរុះរេីចេញ។ តែទោះបីមានការជូនដំណឹងយ៉ាងណាក្ដី ក្រុមអាជីវករនៅតែបន្តដាក់អីវ៉ាន់លក់ដូរជាធម្មតា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា នៅពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤នេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តការជួសជុលកែលម្អសួនកុមារពោធិ៍ចិនតុងឡើងវិញ ដែលតម្រូវឲ្យអាជីវករលក់ដូរនៅជុំវិញសួនកុមារពោធិ៍ចិនតុងទាំងអស់ ត្រូវរុះរើចេញឱ្យអស់ពីទីតាំងខាងលើ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការជួសជុល។ សេចក្ដីជូនដំណឹងបញ្ជាក់ថា ក្នុងករណីប្រជាពលរដ្ឋ និងអាជីវករទាំងអស់មិនអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹងនេះទេ រដ្ឋបាលខណ្ឌ នឹងមានវិធានការចុះរុះរើ និងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ខូចខាត ទ្រព្យសម្បត្តិ និងសម្ភារៈផ្សេងៗ ដែលមាននៅលើទីតាំងនោះឡើយ។

សូមជម្រាបថា នៅជុំវិញសួនកុមារពោធិ៍ចិនតុង ស្ថិតនៅភូមិតាងួន១ សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាក្រុមអាជីវករលក់ដូរបានដាក់តាំងលក់ទំនិញ-សម្ភារៈ លើកដាក់ស្លាកយីហោ សាងសង់សំយ៉ាបផ្ទះនិងសំណង់ផ្សេងៗរំលោភមកលើចិញ្ចើមផ្លូវសាធារណៈ និងផ្លូវសាធារណៈបណ្តាលឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពសាធារណៈ។

តែទោះបីមានការជូនដំណឹងយ៉ាងណាក្ដី នៅថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០២៤នេះគេសង្កេតឃើញថា ក្រុមអាជីវករនៅតែបន្តដាក់លក់នៅទីតាំងខាងលេីដដែល៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ៩ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១១ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម