Connect with us

សន្តិសុខសង្គម

ការស្ថាបនាផ្លូវបេតុងថ្មី លើអតីតផ្លូវរថភ្លើង​ឬស្សីកែវ សម្រេចបាន៩០ភាគរយ

បានផុស

នៅ

ផ្លូវបេតុងថ្មីមួយខ្សែប្រវែង៤៤០០ម៉ែត្រ ស្ថាបនាលើអតីតផ្លូវរថភ្លើងឬស្សីកែវ បានសម្រេចរួចរាល់៩០ភាគរយហើយ និងកំពុងពន្លឿនការស្ថាបនាឱ្យបានរួចរាល់១០០ភាគរយក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីមន្រ្តីជំនាញនៃមន្ទីរសាធារណៈការរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការបញ្ជាក់បានឱ្យដឹងថា ផ្លូវបេតុងថ្មីមួយខ្សែនេះ មានទទឹង ១៦,៥ម៉ែត្រថ្មី មានសួនច្បារកណ្តាល២,៥ម៉ែត្រ ដាក់ឆ្អឹងដែក១២លី ក្រាលថ្មមុិចកម្រាស់២ទឹក។ ផ្លូវបេតុងថ្មីមួយខ្សែនេះ គឺជាផ្លូវយុទ្ធសាស្ត្រសំខាន់ក្នុងការជួយរំដោះចរាចរណ៍ តំបន់បឹងកក តំបន់ទួលសង្កែ តំបន់ច្រាំងចំរេះទី១ និងទី២ តំបន់គីឡូម៉ែតលេខ៦ ដល់កែងផ្លូវជាតិលេខ៥ ខណ្ឌប្ញស្សីកែវ ជាដើម ។

ប្រជាពលរដ្ឋរស់នៅប្របសងខាងផ្លូវខាងលើនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយ និងមានក្តីរំភើបនៅពេលផ្លូវបេតុងថ្មីដ៏ធំមួយខ្សែដែលសាងសង់ជិតរួចរាល់នៅលើគន្លងអតីតផ្លូវរថភ្លើង ដែលអាចផ្តល់ជាអត្ថប្រយោជន៍សំខាន់ច្រើន ដល់ការរស់នៅ និងការធ្វើដំណើរសម្រាប់ពលរដ្ឋទាំងនៅក្នុងតំបន់ និងក្រៅតំបន់ ពិសេសនោះ អាចជួយកាត់បន្ថយនូវការកកស្ទះបានច្រើននៅតំបន់នោះផងដែរ។

ថ្វីត្បិតមិនទាន់រួចរាល់ក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋដែលមានរស់នៅអមសងខាងផ្លូវបេតុងនោះពេញចិត្ត ចំពោះសម្មិទ្ធិផលថ្មីមួយនេះ ដែលជាផ្លូវដ៏ធំស្អាតល្វឹងល្វើយ ងាយអោយពួកគាត់រស់នៅស្រួល និងងាយប្រកបមុខរបរអាជីវកម្មតូចធំផ្សេងៗបាន ព្រោះនៅពេលដែលមានផ្លូវធំងាយស្រួលធ្វើដំណើរ គឺប្រាកដជាមានមនុស្សឆ្លងកាត់ច្រើន ដូចនេះហើយងាយអោយពួកគាត់ដែលរស់នៅក្នុងតំបន់អាចប្រកបរបរផ្សេងចិញ្ចឹមជីវិតបាន ជាជាងកាលដែលផ្លូវនៅលំបាក។

គម្រោងថ្មីនេះ គឺសាងសង់នៅលើអតីតផ្លូវរថភ្លើងឬស្សីកែវ ដែលស្ថិតក្នុងភូមិសាស្ត្រសង្កាត់ចំនួន០៣ជាប់គ្នា គឺសង្កាត់ទួលសង្កែ១ សង្កាត់ឬស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ ។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវលេខ៧០ ( ផ្លូវទំនប់ទួលគោក ) ភ្ជាប់ទៅកាន់ផ្លូវជាតិលេខ០៥ ឬស្សីកែវ ។

គួររំលឹកផងដែរថា ក្នុងការអភិវឌ្ឍន៍ផ្លូវមួយខ្សែខាងលើនេះដែរ អាជ្ញាធររាជធានីភ្នំពេញ បានដោះស្រាយផលប៉ះពាល់ជាមួយពលរដ្ឋក្នុងតំបន់សរុប៣២០គ្រួសារ ដោយដោះដូរជូនពលរដ្ឋវិញ ជាការផ្តល់អោយដីរដ្ឋម្នាក់មួយប្លង់ មានទំហំ០៤ម៉ែត្រ គុណ១៥ម៉ែត្រ ដោយដីដែលត្រូវដោះដូនជូននោះ គឺនៅមិនឆ្ងាយពីលំនៅឋានចាស់ៗរបស់ពួកគាត់ឡើយ ពោលគឺនៅខាងក្រោយវត្តទួលអស់លោក ស្ថិតនៅក្នុងសង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ វិនាទី មុន

សេចក្ដីជូនដំណឹង ស្ដីពីការឈប់ប្រកបអាជីវកម្មភ្នាក់ងារអចលនវត្ថុរបស់ក្រុមហ៊ុន ស៊ីវុន រៀលធី ខូអិលធីឌី

ព័ត៌មានជាតិ១៦ នាទី មុន

អភិបាលរងខេត្តស្វាយរៀង ប្រជុំផ្សព្វផ្សាយលទ្ធផលបណ្តោះអាសន្ន នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤

ព័ត៌មានជាតិ១៦ នាទី មុន

ព្រឹត្តិការណ៍១៨សីហា៖ ប្រធានសិទ្ធិមនុស្សកម្ពុជា ប្រាប់ទូតអឺរ៉ុបថា កម្ពុជាអនុវត្តច្បាប់តែលើមេក្លោងធ្វើបាតុកម្មខុសច្បាប់ប៉ុណ្ណោះ

ជីវិតកម្សាន្ដ១៩ នាទី មុន

ចោទ​ប្រកាន់​អតីត​តារាប្រុសម្នាក់ ​ពី​បទ​ក្លែង​បន្លំ​ឯកសារ​ពេទ្យ គេច​ពី​កាព្វកិច្ចយោធា

ព័ត៌មានអន្ដរជាតិ២៧ នាទី មុន

អ្នកជំនាញ វៀតណាម ប្រាប់គួរវិនិយោគមាស ឬលុយ បើមាសធ្លាក់ថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម