Connect with us

កីឡា

អបអរសាទរ! កម្ពុជា បាន​ឡើង​ទៅកម្រិត៣ Davis Cup ប្រចាំអាស៊ី ក្រោយឈ្នះកាតារ

បានផុស

នៅ

ក្រុមកីឡា​វាយកូនបាល់កម្ពុជា បានឡើងទៅកាន់កម្រិតទី៣ប្រចាំតំបន់អាស៊ី-អូសេអានី នៃពានរង្វាន់អន្តរជាតិ Davis Cup ហើយ បន្ទាប់ពីបានយកឈ្នះលើក្រុមជម្រើសជាតិ កាតារ ក្នុងវគ្គផ្តាច់ព្រ័ត្រ មុននេះបន្តិចដោយលទ្ធផល ២-០។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិន្ទុ​លំអិត ២វិញ្ញាសា កម្ពុជា ឈ្នះ កាតារ

  • វិញ្ញាសាឯកត្តជនទី១ ប៊ុន កេន្នី បានយកឈ្នះកីឡាករកាតារ ២-០ (៦-៣, ៦-៤)។
  • វិញ្ញាសាឯកត្តជនទី២ ឡេង សារិនរាជ បានវាយបកយកឈ្នះកីឡាករកាតារ ២-១ បន្ទាប់ពីត្រូវបានកាតារនាំមុខ ០-១មុន (១-៦, ៦-៣, ៦-៣)។
  • វិញ្ញាសាវាយគូមួយមិន​ទាន់​ប្រកួត​ចប់​ទេ។ បើទោះ​ជាលទ្ធផល ឈ្នះ ឬ ចាញ់ ក៏កម្ពុជា បានឡើងទៅកាន់កម្រិត៣ដដែល។

ក្រុម​ម្ចាស់​ផ្ទះ​កម្ពុជា បាន​ឡើង​មក​កាន់​វគ្គ​ខ្វែង​ក្នុង​នាម​ជា​ក្រុម​លេខ​២​ក្នុង​ពូល B បន្ទាប់​ពី​ការ​ប្រកួត​សន្សំពិន្ទុ​ទី១ ឈ្នះ អ៉ីរ៉ាក់ ៣-០, ប្រកួត​ទី​២ ឈ្នះ​មីយ៉ាន់ម៉ា ៣-០ ប៉ុន្តែ​សន្សំពិន្ទុ​ចុង​ក្រោយ​ចាញ់ គុយវែត ១-២ ខណៈ​គុយវែត​ជា​ក្រុម​លេខ​១​ក្នុង​ពូល។

កាល​ពី​ឆ្នាំ​២០២៣ ក្រុម​វាយកូន​បាល់កម្ពុជា​លេង​នៅ​កម្រិត​៣​ប្រចាំ​តំបន់​អាស៊ី-អូសេអានី ប៉ុន្តែធ្វើ​មិន​បានល្អ ​ធ្លាក់​មក​កម្រិត​​៤ ហើយ​ឆ្នាំ​២០២៤​ កម្ពុជា​បាន​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង​ក្នុង​ពាន​រង្វាន់​អន្តរជាតិ​នេះ។ ទី​បំផុត​កម្ពុជា​បាន​ឡើង​ទៅ​កាន់​កម្រិត​៣​វិញ​​ដោយ​ជោគជ័យ។

កម្ពុជា​មាន​កីឡាករ ប៊ុន កេន្នី, ឡេង សារិនរាជ, ឃ្លាំង ពន្លក, ទេព ទីម៉ូធី, និង ម៉ាត់ធូ ហ្គ្រោស្លីង ដែល​មាន​លោក ទេព រិទ្ធីវិទ្ធ ជា​ប្រធាន​ដឹក​នាំ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៧ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៩ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម