Connect with us

សន្តិសុខសង្គម

ផ្លូវបេតុងឆ្អឹងដែកប្រវែង៨៦១ម៉ែត្រក្នុងភូមិព្រៃទា១ ត្រូវបានស្ថាបនារួចរាល់១០០​ភាគ​រយ​

បានផុស

នៅ

ផ្លូវដែលធ្លាប់តែមានភក់ជ្រាំជង្ហុកធំៗធ្វេីឱ្យប៉ះពាល់ដល់ការរស់នៅ​ ប្រកបមុខរបរ​ និងការធ្វេីដំណេីរដល់ប្រជាពលរដ្ឋ ពេលនេះប្រែក្លាយទៅជាផ្លូវបេតុងឆ្អឹងដែកយ៉ាងស្រស់ស្អាត​ជួយដោះស្រាយ និងងាយស្រួលដល់ប្រជាពលរដ្ឋប្រកបរបរនិងធ្វេីដំណេីរ​ ក្រោយពីមានការយកចិត្តទុកដាក់ពីអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានឱ្យដឹងថា​ ផ្លូវបេតុងឆ្អឹងដែកដែលស្ថាបនានេះមានប្រវែងបណ្តោយ​៨៦១ម៉ែត្រ​ ទទឹង៦ម៉ែត្រ​ កម្រាស់១តឹក​ ដែលស្ថិតនៅក្នុងភូមិព្រៃទា១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ​ និងប្រេីប្រាស់ថវិកា​ គម្រោងអភិវឌ្ឍន៍របស់សាលាខណ្ឌពោធិ៍សែនជ័យ។

លោក សុទ្ធ សុជាតិ ចៅសង្កាត់រងទី១ បានប្រាប់បន្ថែមថា​ ផ្លូវបេតុងឆ្អឹងដែកដែលស្ថាបនាពេលនេះស្ថាបនារួចរាល់​១០០ភាគរយហេីយ​ និងដាក់ឱ្យប្រេីប្រាស់ហេីយសម្រាប់តែថ្មេីជេីង និងម៉ូតូតែប៉ុណ្ណោះ​ ដោយឡែកសម្រាប់រថយន្តលក្ខណៈគ្រួសារ និងធុនធំមិនទាន់អនុញ្ញាតឱ្យបេីកបរឆ្លងកាត់នៅឡេីយទេ ដោយសាររង់ចាំបេតុងរឹងស្ងួតល្អសិន។

ជាមួយគ្នានេះផងដែរ​ ប្រជាពលរដ្ឋសំដែងការត្រេកអរសប្បាយចិត្តយ៉ាងខ្លាំងដោយអាចប្រេីប្រាស់ និងប្រកបអាជីវកម្មផ្សេងៗបានយ៉ាងល្អ៕

អត្ថបទ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ នាទី មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៣៥ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៥៨ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

Sokha Hotels

ព័ត៌មានពេញនិយម