ព័ត៌មានជាតិ
ប្រធានសហភាពពលកម្មជាតិកម្ពុជាបង្ហាញសក្ខីភាពនៃអត្ថប្រយោជន៍ ប ស ស ដែលរដ្ឋាភិបាលផ្តល់ជូនកម្មករ
លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា ថ្លែងថា កម្មករនិយោជិតក្នុងវិស័យកាត់ដេរលែងមានការព្រួយបារម្ភនៅពេលមានគ្រោះថ្នាក់ ឬការឈឺថ្កាត់បន្ទាន់ផ្សេងៗទៀតហើយ ខណៈការចំណាយសម្រាប់អ្នកនៅក្នុងបន្ទុករបស់ពួកគាត់ក៏ត្រូវបានដោះស្រាយ តាមរយៈបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.)។
លោកនិយាយថា «ពេលដែលគាត់មានកូនឈឺ ត្រូវបញ្ចូនទៅមន្ទីរពេទ្យ គាត់មានការបារម្ភខ្លាំងណាស់ពីថវិកាបង់ថ្លៃព្យាបាល ពេលខ្លះគាត់ទៅខ្ចីមិត្តភក្តិ ឬបងប្អូន ឬលក់របស់ទ្រព្យធ្វើយ៉ាងណាបានបញ្ជូនក្រុមគ្រួសារក្នុងបន្ទុករបស់គាត់ជាកូនជាឪពុកម្តាយក្នុងបន្ទុកទៅមន្ទីរពេទ្យ តែនៅពេលមាន ប ស ស គាត់បានទទួលការព្យាបាលជំងឺដោយឥតគិតថ្លៃ ព្យាបាលជំងឺដល់ជាសះស្បើយ ព្រមទាំងទទួលបានការឧបត្ថម្ភបន្ថែមទៀតផង។»
លោកបន្ថែមថា បេឡាជាតិសន្តិសុខសង្គមបានជួយសម្រាលទុក្ខលំបាកកម្មករ ជាពិសេសចំពោះកម្មការិនីមានផ្ទៃពោះផងដែរ។ ក្នុងនោះ មានការពិនិត្យផ្ទៃពោះបានទៀងទាត់ទទួលបានប្រាក់ឧបត្ថម្ភបន្ថែម ក្នុង១លើក៨ម៉ឺនរៀល ចំណែកការសម្រាលកូនគឺជាបន្ទុកចំណាយរបស់ ប.ស.ស. ទាំងស្រុង ព្រមទាំងទទួលបានប្រាក់ឈ្នួល ១២០ ភាគរយបន្ថែមទៀតផង។ បន្ថែមលើនេះ នៅក្រោយពេលសម្រាលកូនរួច កម្មការិនីក៏អាចទៅពិនិត្យសុខភាពខ្លួនឯង និងកូន ស្របតាមគោលការណ៍របស់ ប.ស.ស. បន្ថែមទៀត។
លោក សំ សឿន បញ្ជាក់បន្ថែមថា មិនតែប៉ុណ្ណោះ គ្រោះថ្នាក់ការងារដែលកម្មករនិយោជិតជួបប្រទះ គឺ ប.ស.ស. ជាអ្នកទទួលខុសត្រូវ ដែលគ្រោះថ្នាក់ការងារនោះទៀតសោត មិនត្រឹមតែការសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យប៉ុណ្ណោះទេ ទោះបីគ្រោះថ្នាក់ការងារដែលបណ្តាលឱ្យ បាត់បង់សមត្ថភាពការងារ មានពិការភាពអចិន្ត្រៃយ៍ ឬស្លាប់បាត់បង់ជីវិត ក៏ ប.ស.ស. ជាអ្នកទទួលបន្ទុកក្នុងការរ៉ាប់រងដែរ។
ប្រធានសហភាពពលកម្មជាតិកម្ពុជា លើកឡើងថា ដើម្បីឱ្យអ្នកនៅក្នុងបន្ទុកកម្មករនិយោជិត ទទួលបានអត្ថប្រយោជន៍ ពី ប.ស.ស. បងប្អូនកម្មករនិយោជិតត្រូវនាំអ្នកនៅក្នុងបន្ទុករបស់ខ្លួន ដែលមានប្តី ឬប្រពន្ធ ឬកូន ទៅចុះឈ្មោះ ប.ស.ស. ឱ្យបានគ្រប់គ្នាតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស.៕
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកឧកញ៉ា លី សុភ័ក្ត ប្រកាសទុកពេល២៤ម៉ោងឱ្យម្ចាស់ហ្វេសប៊ុកCamcar Collection លុបសំណេរ និងសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
យាយតាយកចៅអាយុ៦ខែ ទៅងូតទឹក ត្រូវខ្សែភ្លើងឆក់ស្លាប់ទាំង៣នាក់ យ៉ាងអាណោចអាធ័ម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ម្ចាស់Camcar collection លុបវីដេអូ និងសំណេរចេញពីបណ្តាញសង្គម ដើម្បីបញ្ចប់រឿងជាមួយអ្នកឧកញ៉ា លី សុភ័ក្ត
-
សុខភាព៣ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
លោក ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ខែមិថុនា៖ ឧកញ៉ា ជាសមាជិកសមាគមឧកញ៉ា៨រូប ត្រូវដំឡើងងារជា អ្នកឧកញ៉ា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
គ្រោងដាំដើមឈើរាប់ម៉ឺនដើម ប្រែក្លាយតំបន់បឹងតាមោកជាឧទ្យានជាតិបៃតង