Connect with us

ព័ត៌មានជាតិ

ក្រសួងការពារជាតិ៖ ឧទ្ធម្ភាគចក្រ១គ្រឿង បាត់ដានចេញពីរ៉ាដា នៅតំបន់ជួរភ្នំក្រវាញ

បានផុស

នៅ

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការ ក្រសួងការពារជាតិ ប្រកាសជូនដំណឹងថាឧទ្ធម្ភាគចក្រ មួយគ្រឿង បានបាត់ដានចេញពីប្រព័ន្ធរ៉ាដាទីបញ្ជាការទ័ពអាកាស នៅត្រង់ចំណុចភូមិសាស្ត្រជួរភ្នំក្រវាញខេត្តពោធិ៍សាត់ និងខេត្តកោះកុង ក្នុងពេលហ្វឹកហ្វឺន ស្របពេលដែលអាកាសធាតុមិនអំណោយផល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិ នៅរសៀល ថ្ងៃទី១៣ ខែកក្កដា​ ឱ្យដឹងដូច្នេះ ៖«ឧទ្ធម្ភាគចក្រមួយគ្រឿង បានបាត់បង់ការទាក់ទងជាមួយទីបញ្ជាការទ័ពអាកាស នៅក្នុងភូមិសាស្ត្រជួរភ្នំក្រវាញ ស្ថិតក្នុងខេត្តពោធិ៍សាត់ និង ខេត្តកោះកុង ក្នុងពេលកំពុងហាត់ហ្វឹកហ្វឺន។ ឧបទ្ទវហេតុនេះបានកើតឡើងដោយសារអាកាសធាតុមិនអំណោយផល ហើយបណ្តាកងឯកភាពពាក់ព័ន្ធកំពុងធ្វើការរុករក ចាប់តាំងពីព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤ ចំពោះលទ្ធផលមិនទាន់ប្រទះឬរកឃើញឧទ្ធម្ភាគចក្រនោះឡើយ ក្រុមការងារ និងបន្តរុករកយ៉ាងយកចិត្តទុកដាក់ »។

តាមផែនការហោះហើររបស់កងទ័ពអាកាសកម្ពុជា គឺ ឧទ្ធម្ភាគចក្រមួយគ្រឿងនេះ​ បានហោះចេញពីរាជធានីភ្នំពេញនៅវេលាម៉ោង១១ ៖០០ នាទីព្រឹក តាមទិសដៅទៅតំបន់ថ្មដា ខេត្តពោធិ៍សាត់ និងត្រឡប់ទៅភ្នំពេញវិញនៅវេលាម៉ោង២រសៀល។ នៅលើឧទ្ធម្ភាគចក្រនេះ គឺ​មនុស្សចំនួន២នាក់ គឺលោក ស៊ុន ផ្លា​ ប្រធានក្រុមហោះហើរ និងលោក ខេង ឆៃយុទ្ធ ជាអាកាសយានិក៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៥ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម