Connect with us

ព័ត៌មានជាតិ

សម្តេច ម៉ែន សំអន ៖ កម្ពុជា-វៀតណាមបានបន្តពង្រីកកិច្ចសហប្រតិបត្តិការលើមិត្តភាព ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ

បានផុស

នៅ

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមមិត្តភាពកម្ពុជា- វៀតណាម ថ្លែងថា កម្ពុជា-វៀតណាម បានបន្តពង្រីកកិច្ចសហប្រតិ បត្តិការលើមិត្តភាព ទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ បន្ថែមទៀត។ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះ ខណៈជួបពិភាក្សាការងារជាមួយលោក តូ ឡឹម (TO Lam) ប្រធានរដ្ឋវៀតណាម ដើម្បីបន្តជម្រុញកិច្ចសហប្រតិបត្តិការលើមិត្តភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ នៅសណ្ឋាគារសូហ្វីតែល នាព្រឹក ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក តូ ឡឹម ប្រធានរដ្ឋវៀតណាម បានកោតសរសើរចំពោះ ការអភិវឌ្ឍរបស់កម្ពុជា មានការរីកចម្រើនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជន និងពេលបច្ចុប្បន្ន របស់រាជរដ្ឋាភិបាល ដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីកម្ពុជា។

លោក ប្រធានរដ្ឋវៀតណាមក៏បានអបអរសាទរ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យយ៉ាងត្រចះត្រចង់ នៃការបោះឆ្នោតកន្លងមកនេះ។

លោកបានគូសបញ្ជាក់ទៀតថា ប្រទេសវៀតណាម និងកម្ពុជា ជាប្រទេសជិតខាងល្អនិង ទំនាក់ទំនងប្រវត្តិសាស្ត្រដែលបានប្រឆាំងនឹងសត្រូវរួមគ្នា និងមានចំណងមិត្តភាព សាមគ្គីភាព គ្នាល្អ លើកិច្ចសហប្រតិបត្តិការគ្រប់វិស័យ។

សម្តេចកិត្តិសង្គហបណ្ឌិតក៏បានបន្តទៀតថា តាមរយ: សមាគមមិត្តភាពនៃប្រទេសទាំងពីរ នឹងបន្តពូនជ្រំ ទំនាក់ទំនង មិត្តភាព និងសាមគ្គីភាព ជាអ្នកជិតខាងភូមិផងរបងជាមួយគ្នា យ៉ាងជិតស្និទ្ធ ដោយឈរលើស្មារតី «ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានជូនពរដល់ លោក តូ ឡឹម (TO Lam)  ប្រធានរដ្ឋវៀតណាមនិងគណៈ ប្រតិភូ សូមឱ្យសម្រេចបានជោគជ័យក្នុងដំណើរទស្សន កិច្ចនេះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម