Connect with us

ព័ត៌មានជាតិ

ឯកឧត្ដម ហ៊ុន ម៉ានី ជឿជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាវេទិកាថ្មីមួយទៀត សម្រាប់ពង្រឹងទំនាក់ទំនងកម្ពុជា-បារាំង ឲ្យស្អិតរមួត

បានផុស

នៅ

ឯកឧត្ដម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មុខងារ​សាធារណៈ ជឿជាក់​ថា ដំណើរ​ឆ្ពោះ​ទៅ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូ​ហ្វូ​នី លើក​ទី ២០ ឆ្នាំ ២០២៦ ដោយ​មាន កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នឹង​ក្លាយ​ជា​វេទិកា​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា-បារាំង កាន់តែ​ស្អិត​រមួត តាមរយៈ​ការ​បំពេញ​ការងារ​រួមគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ជឿជាក់​នេះ ក្នុង​ឱកាស ឯកឧត្ដម ហ៊ុន ម៉ានី បាន​អញ្ជើញ​ចូលរួម និង​ថ្លែង​សុន្ទរកថា ក្នុង​ទិវា​ជាតិ​បារាំង ១៤ កក្កដា នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា កាលពី​ថ្ងៃ​ទី ១៣ ខែ​កក្កដា ឆ្នាំ ២០២៤ ម្សិលមិញ។

នា​ឱកាស​នោះ ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​ថា តាងនាម​រាជរដ្ឋាភិបាល​កម្ពុជា ឯកឧត្ដម មាន​ក្តី​សោមនស្ស​រីករាយ និង​សូម​ចូលរួម​អបអរសាទរ​ទិវា​ជាតិ​បារាំង ១៤ កក្កដា ដែល​បាន​ប្រព្រឹត្តិ​ទៅ​នៅ​សួនច្បារ​ដ៏​ស្រស់បំព្រង ក្នុង​បរិវេណ​ស្ថានទូត​បារាំង ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ត​ថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​បារាំង មាន​អាយុកាល​យូរអង្វែង​មក​ហើយ តាមរយៈ​កិច្ច​សហ​ប្រតិបត្តិការ​ដ៏​ស្អិត​រមួត និង​ដែល​កំពុង​រីក​លូត​លាស់​ជា​បន្តបន្ទាប់។

ឯកឧត្ដម ហ៊ុន ម៉ានី មាន​ប្រសាសន៍​បន្ត​ទៀត​ថា កម្ពុជា-បារាំង បាន និង​កំពុង​បោះជំហាន​ដ៏​រឹងមាំ​ជាមួយគ្នា។ ទន្ទឹម​នេះ យើង​កំពុង​សិក្សា​លើ​ដំណើរ​ឆ្ពោះ​ទៅ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូ​ហ្វូ​នី លើក​ទី ២០ ឆ្នាំ ២០២៦ ដោយ​មាន កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ។

ផ្សារភ្ជាប់​ប្រសាសន៍​ខាង​លើ​នេះ​ដែរ ឯកឧត្ដម ហ៊ុន ម៉ានី ជឿជាក់​ថា «ដំណើរ​ឆ្ពោះ​ទៅ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ហ្វ្រង់​កូ​ហ្វូ​នី លើក​ទី ២០ ឆ្នាំ ២០២៦ ដោយ​មាន កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នេះ នឹង​ក្លាយ​ជា​វេទិកា​ថ្មី​មួយ​បន្ថែម​ទៀត សម្រាប់​ការ​បន្ត​ពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស កម្ពុជា-បារាំង កាន់តែ​ស្អិត​រមួត តាមរយៈ​ការ​បំពេញ​ការងារ​រួមគ្នា ដើម្បី​លើក​ស្ទួយ​សន្តិភាព ការ​អភិវឌ្ឍ ប្រកប​ដោយ​ចីរភាព និង​ភាព​ចម្រុះ​ផ្នែក​វប្បធម៌»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

លោក ត្រាំ ចេញសេចក្តីថ្លែងការណ៍លើកដំបូង ក្រោយត្រូវបាញ់ប្រហារ

ព័ត៌មានជាតិ១៣ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី ជឿជាក់ថា ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះ នឹងក្លាយជាវេទិកាថ្មីមួយទៀត សម្រាប់ពង្រឹងទំនាក់ទំនងកម្ពុជា-បារាំង ឲ្យស្អិតរមួត

ព័ត៌មានជាតិ១ ម៉ោង មុន

សមាជិក ប.ស.ស ចំនួន ៣២០ នាក់ ហើយ បានដាក់ឯកសារ​ស្នើសុំប្រាក់សោធន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ស្ថានភាពលោក ត្រាំ យ៉ាងណាហើយ ក្រោយត្រូវគេប៉ងធ្វើឃាត?

ព័ត៌មានជាតិ១៣ ម៉ោង មុន

កម្ពុជា-វៀតណាម ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីឧត្តមប្រយោជន៍រួម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ឧក្រិដ្ឋជននៅ ចិន កំពុងប្រើស្រោមមុខស៊ីលីកូនប្រព្រឹត្តអំពើទុច្ចរិត បង្កក្ដីបារម្ភខ្លាំង

ព័ត៌មានជាតិ១៦ ម៉ោង មុន

ក្រសួងការពារជាតិ៖ ឧទ្ធម្ភាគចក្រ១គ្រឿង បាត់ដានចេញពីរ៉ាដា នៅតំបន់ជួរភ្នំក្រវាញ

ព័ត៌មានជាតិ២២ ម៉ោង មុន

អាជ្ញាធរសម្រុកជួសជុលផ្លូវបេតុង នៅសង្កាត់ស្ទឹងមាន​ជ័យ២ បញ្ចៀសចរាចរណ៍ផ្លូវ៣៧១

ព័ត៌មានជាតិ១៨ ម៉ោង មុន

ប្រធានសមាគមសិល្បៈលើកទឹកចិត្តម្ចាស់មកុដ MGC២០២៤ ក្នុងការតំណាងកម្ពុជាប្រកួតលើ​ឆាកអន្តរជាតិ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ខេត្ត​ព្រះសីហនុ មាន​កំពង់ផែ​ចំនួន ៣ សម្រួល​ដឹកជញ្ជូន​ទំនិញ​ចេញចូល​តាម​ផ្លូវ​សមុទ្រ

Sokha Hotels

ព័ត៌មានពេញនិយម