ព័ត៌មានជាតិ
ផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងអាវ ២ កំប្លេ ជូនអ្នកធាក់ស៊ីក្លូជិត ៣០០ នាក់ ជាសមាជិកមូលនិធិស៊ីក្លូ ក្នុងរាជធានីភ្នំពេញ
នាព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៤ នេះ ដោយមានការយកចិត្តទុកដាក់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា បានចាត់ឲ្យ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ និងជាប្រធានលេខាធិការដ្ឋានមូលនិធិត្រីចក្រយានកម្ពុជា ផ្ដល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងអាវជាសមាជិកមូលនិធិស៊ីក្លូចំនួន ២ កំប្លេ ជូនដល់អ្នកធាក់ស៊ីក្លូដែលជាសមាជិកមូលនិធិស៊ីក្លូក្នុងរាជធានីភ្នំពេញចំនួន ២៩៥ នាក់ នៅសាលារាជធានីភ្នំពេញ។
លោក ម៉េត មាសភក្តី មានប្រសាសន៍ឲ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តែងក្រើនរំលឹកឲ្យ លោក ឃួង ស្រេង យកចិត្តទុកដាក់ និងមើលថែពីសុខទុក្ខសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ជាក់ស្ដែងនៅពេលនេះ ពួកគាត់ទាំង ២៩៥ នាក់ បន្តទទួលបានប័ណ្ណមូលនិធិសមធម៌សុខាភិបាល និងអាវជាសមាជិកមូលនិធិស៊ីក្លូ ក្នុងម្នាក់ៗ ចំនួន ២ កំប្លេ។
លោក ម៉េត មាសភក្តី បានបន្តថា ក្រៅពីនេះ អ្នកធាក់ស៊ីក្លូទាំង ២៩៥ នាក់ តែងទទួលបានប្រាក់ខែជារៀងរាល់ខែចំនួន ២១ ម៉ឺនរៀល ផងដែរ ដោយក្នុង ១ ខែ អាចបើកបាន ៣ ដង ក្នុង ១ ដង ៧ ម៉ឺនរៀល ជាមួយនឹងការផ្តល់ជូនប័ណ្ណមូលនិធិសមធម៌សុខាភិបាលនេះ ដើម្បីពួកគាត់អាចទៅពិនិត្យ ក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជំងឺកូវីដ-១៩ សម្តេច មិនត្រឹមតែផ្តល់វ៉ាក់សាំងជូនពួកគាត់ដូចប្រជាពលរដ្ឋទូទៅប៉ុណ្ណោះទេ គឺ សម្តេច បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។
ក្នុងឱកាសនោះដែរ លោក ម៉េត មាសភក្តី ក៏បានជូនពរឲ្យអ្នកធាក់ស៊ីក្លូទាំងអស់ មានសុខភាពល្អ ជៀសវាងនឹងជំងឺផ្សេងៗ តែបើមានជំងឺពួកគាត់ក៏អស់ក្តីកង្វល់ទៀតដែរ ព្រោះតែមានប័ណ្ណមូលនិធិសមធម៌សុខាភិបាលដែលអាចទៅពិនិត្យ ក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានា។
លោកពូ ម៉ៅ ឆន អាយុ ៥៧ ឆ្នាំ មានស្រុកកំណើតនៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង និង លោកអ៊ំ រស់ អ៊ាង ភេទប្រុស អាយុ ៦៦ ឆ្នាំ បានមានប្រសាសន៍ស្រដៀងគ្នាថា លោកពូ និង លោកអ៊ំ ពិតជាអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលកន្លងមកតែងតែជួយឧបត្ថម្ភដល់ពួក ដោយមានទាំងប្រាក់ប្រចាំខែ ចែកជូនជាគ្រឿងឧបភោគ បរិភោគ និងថវិការាល់បុណ្យជាតិធំៗ ដូចជាចូលឆ្នាំ និងភ្ជុំបិណ្ឌជាដើម។ បន្ថែមពីនេះ នៅបានផ្តល់ប័ណ្ណមូលនិធិសមធម៌សុខាភិបាល ដែលអាចឲ្យពួកគាត់ទៅពិនិត្យ ក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យនានាថែមទៀត។
គួរបញ្ជាក់ផងដែរថា មូលនិធិនេះ ត្រូវបានបង្កើតឡើងតាំងពីថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០១៨ មានរយៈពេល ៦ ឆ្នាំហើយ ក្រោមការផ្ដួចផ្ដើមដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សំដៅអភិរក្សស៊ីក្លូ ដែលមានដើមកំណើតតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ៕
អត្ថបទ ៖ ស្រីរ័ត្ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកដឹកជញ្ជូនម្ហូបអាហារម្នាក់ត្រូវរថយន្ដបុកស្លាប់ពេលជិះឆ្លងផ្លូវ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ក្រសួងយុត្តិធម៌ ផ្ទេរសំណុំរឿងព្រហ្មទណ្ឌលើលោក ផាត់ ហ៊ន ពីសាលាដំបូងខេត្តកំពង់ចាម ឱ្យមកសាលាដំបូងរាជធានីចាត់ការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
បាក់ស្ពាននៅប្រេស៊ីល ធ្លាក់រថយន្តផ្ទុកអាស៊ីដស៊ុលផួរិច លេចធ្លាយសារធាតុគីមីពេញទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រន្ធត់! មួយគ្រួសារមានសមាជិក ១០នាក់ ស្លាប់ទាំងអស់ ក្នុងហេតុការណ៍ធ្លាក់យន្តហោះនៅ ប្រេស៊ីល