Connect with us

ចរាចរណ៍

រថយន្តធំ៣គ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល

បានផុស

នៅ

រថយន្តធំ៣គ្រឿងបុកគ្នាបន្តគ្នាពេញទំហឹងនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ លើផ្លូវជាតិលេខ១១ ចន្លោះគីឡូម៉ែត្រលេខ ៧២ និងលេខ៧៣ ត្រង់ចំណុចមុខដេប៉ូសាំង ធី មានហេង ស្ថិតនៅភូមិស្រែស្ពៃ ឃុំគងជ័យ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យមនុស្ស៣នាក់របួសធ្ងន់ស្រាល រីឯរថយន្តធំទាំង៣គ្រឿងខូចខាតយ៉ាងធ្ងន់ធ្ងរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នគរបាលចរាចរណ៍ស្រុកអូររាំងឪបានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត២គ្រឿង បានបុកគ្នាក្នុងដំណើរបញ្ច្រាសទិសគ្នា។ ដោយរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ ស ពាក់ផ្លាកលេខ កំពង់ចាម 3A-3949 សណ្ដោងរ៉ឺម៉កផ្លាកលេខ កំពង់ចាម 4A-1480 (ដឹកស្រូវ )បើកបរដោយឈ្មោះ ទុយ ចាន់ដារិទ្ធ ភេទប្រុស អាយុ៣១ឆ្នាំ ជាតិខ្មែរ នៅភូមិទន្លេបិទ ឃុំទន្លេបិទស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។ បង្កជាមួយរថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 3C-0931 សណ្ដោងរ៉ឺម៉ក ផ្លាកលេខ ភ្នំពេញ 4A-5774 (ដឹកស៊ីម៉ង់ត៍) បើកបរដោយឈ្មោះ អាំ នឿន  ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកតានេន ឃុំព្រៃឈរ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង (គ្មានរបួស)។ និងបង្កជាមួយរថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ានដាយ ពណ៌ ស ផ្លាកលេខ កំពង់ចាម 3A-6317 សណ្ដោងរ៉ឺម៉ក ផ្លាកលេខ កំពង់ចាម4A-0894 (ដឹកជី)បើកបរដោយឈ្មោះ ថុល ឃ្លី ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ (របួសស្រាល)។ រថយន្តបង្កម៉ាកហ៊ីយ៉ានដាយ ដឹកស្រូវ ផ្លាកលេខ កំពង់ធំ 3A-3949 បើកបរក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតទៅខាងឆ្វេងដៃចូលចំណែកផ្លូវម្ខាងទៀត បុករថយន្តហ៊ីយ៉ានដាយ ដឹកស៊ីម៉ង់ត៍ ផ្លាកលេខ ភ្នំពេញ3C-0931 ចំពីចំហៀងខាងឆ្វេង ដែលកំពុងបើកបរពីត្បូងមកជើង ហើយរថយន្តបង្កដដែលបន្តជ្រុលទៅបុករថយន្ត១គ្រឿងទៀតម៉ាកហ៊ីយ៉ានដាយ ដឹកជី ផ្លាកលេខ កំពង់ចាម 3A-6317 ដែលបើកបរពីក្រោយ រថយន្តដឹកស៊ីម៉ង់ត៍ ចំពីមុខពេញទំហឹងកៀបជាប់អ្នកបើកបរ១នាក់ ។

នគរបាលបានបញ្ជាក់ទៀតថា ជនរងគ្រោះក្រោយពេលកើតហេតុជំនាញបានបញ្ជូនមកសង្គ្រោះទៅមន្ទីរពេទ្យបង្អែកស្រុកអូររាំងឪ ។ ករណីនេះបណ្តាលឲ្យមានការខូចខាតរថយន្ត ៣គ្រឿង កម្រិតធ្ងន់។ មូលហេតុ ដោយសារតៃកុងងងុយដេក។ ចំពោះវត្ថុតាមរថយន្តចំនួន៣គ្រឿងកម្លាំងបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកអូររាំងឪ ដើម្បីចាត់ការទៅតាមនិតិវិធី៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៦ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤២ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៤៥ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៤៦ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៥១ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម