ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចោទប្រកាន់រដ្ឋបាលលោក បៃដិន ថាបង្កើតបរិយាកាសនាំឲ្យមានការប៉ុនប៉ងធ្វើឃាតលោក ត្រាំ
វិមានក្រឹមឡាំង បានប្រកាសថា ខ្លួនមិនជឿការប៉ុនប៉ងធ្វើឃាតលោក ដូណាល់ ត្រាំ គឺជាការរៀបចំឡើងដោយរដ្ឋបាលរបស់លោក ចូ បៃដិន នោះឡើយ ប៉ុន្តែរុស្ស៊ីបានចោទប្រកាន់ទៅលើការគ្រប់គ្រងរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន ដែលបានបង្កើតឲ្យមានបរិយាកាសលួចវាយប្រហារយ៉ាងដូច្នេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា “យើងមិនជឿថាការប៉ុនប៉ងដើម្បីកម្ចាត់ និងធ្វើឃាតលោក ត្រាំ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរបច្ចុប្បន្ននោះទេ។ ប៉ុន្តែបរិយាកាសជុំវិញបេក្ខភាពលោក ត្រាំ… បង្កឲ្យមានអ្វីដែលអាមេរិកកំពុងប្រឈមមុខនៅថ្ងៃនេះ»។ លោក Peskov បានបន្ថែមថា មានការប៉ុនប៉ងជាច្រើនដើម្បីដកបេក្ខជនលោក ត្រាំ ចេញពីឆាកនយោបាយ ដោយជាជំហានដំបូងបានប្រើផ្លូវច្បាប់ បន្ទាប់មកតុលាការ ព្រះរដ្ឋអាជ្ញា និងការធ្វើឲ្យខូចកិត្តិយសផ្នែកនយោបាយ ជាដើម ដែលកត្តាទាំងអស់នេះហើយធ្វើឲ្យជីវិតរបស់លោក ត្រាំ បានស្ថិតនៅក្នុងគ្រោះថ្នាក់។
លោក Peskov បាននិយាយថា ប្រទេសរុស្ស៊ីបានថ្កោលទោសចំពោះអំពើហិង្សាណាមួយដែលកើតមានឡើងនៅក្នុងចលនាតស៊ូផ្នែកនយោបាយ។ ទន្ទឹមនោះ លោក ក៏បានបញ្ជាក់ដែរថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន មិនមានគម្រោងហៅទូរស័ព្ទទៅលោក ត្រាំ ជុំវិញឧប្បត្តិហេតុនោះទេ។
ការលើកឡើងរបស់អ្នកនាំពាក្យរុស្ស៊ី បានធ្វើឡើងបន្ទាប់ពីសម្ព័ន្ធមិត្តបក្សសាធារណៈរដ្ឋមួយចំនួនរបស់លោក ត្រាំ បានបន្ទោសភ្លាមៗទៅលើលោក បៃដិន ក្រោយហេតុការណ៍ត្រូវខ្មាន់កាំភ្លើងលួចបាញ់ប្រហារ កាលពីថ្ងៃសៅរ៍ទី១៣ ខែកក្កដា ឆ្នាំ២០២៤។
មេដឹកនាំរុស្ស៊ី លោក ពូទីន ធ្លាប់បាននិយាយថា លទ្ធផលនៃការបោះឆ្នោតប្រធានាធិបតីអាមេរិក ទំនងជាមិនផ្លាស់ប្តូរអ្វីទាំងអស់សម្រាប់រុស្ស៊ី ហើយថា កាលអាណត្តិលោក ត្រាំ ធ្វើជាប្រធានាធិបតី ក៏មិនបានធ្វើឲ្យទំនាក់ទំនងអាមេរិក និងរុស្ស៊ី ល្អប្រសើរអ្វីនោះឡើយ។
យ៉ាងណាមិញ មេដឹកនាំរុស្ស៊ី បានបង្ហាញពីការចាប់អារម្មណ៍ចំពោះសេចក្តីថ្លែងការណ៍របស់លោក ត្រាំ ពាក់ព័ន្ធនឹងការបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន។ លោក ពូទីន បាននិយាយថា លោកមិនដឹងពីព័ត៌មានលម្អិតពីគម្រោងបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនរបស់លោក ត្រាំ ទេ ប៉ុន្តែលោកគាំទ្រគំនិតនៃគោលការណ៍បញ្ចប់សង្រ្គាមនេះ។
សូមបញ្ជាក់ជាថ្មី លោក ត្រាំ ត្រូវខ្មាន់កាំភ្លើង លបបាញ់ប្រហារចំនួន៩គ្រាប់ ខណៈពេលលោក ចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។ មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណា លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ចរាចរណ៍១៤ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ