ព័ត៌មានជាតិ
ក្រសួងសង្គមកិច្ចគាំទ្រសកម្មភាពរបស់UNICEF បានចូលរួមផ្តល់ជំនួយដល់កុមារនិងមនុស្សចាស់
ថ្នាក់ដឹកនាំនាយកដ្ឋានសុខុមាលភាពសង្គមនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សម្តែងនូវការសាទរនិងគាំទ្រចំពោះសកម្មភាពមនុស្សធម៌របស់អង្គការUNICEFដែលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការជួយដល់កុមារ មនុស្សនិងសង្គមជាតិជាច្រើនទៀត។

នេះជាការលើកឡើងរបស់លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គមរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាក្នុងកិច្ចប្រជុំជាមួយអង្គការ UNICEFថ្ងៃទី០២ កុម្ភៈ ឆ្នាំ២០២១ រួមជាមួយក្រុមការងារហិរញ្ញវត្ថុ ស្ដីពី ការអនុវត្តការងារហិរញ្ញវត្ថុឆ្នាំ២០២១ នេះ។

ក្នុងនាមក្រសួងសង្គមកិច្ច ដែលជាសរសេរទ្រូងរបស់កម្ពុជាលោក ឈួរ សុបញ្ញា បានថ្លែងនូវការគាំទ្រទាំងស្រុងចំពោះកិច្ចប្រជុំនេះ ហើយសូមឲ្យមានការបន្តចូលរួមពីតំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ខេត្តមន្ត្រីបង្គោលទទួលបន្ទុកសុខុមាលភាពកុមារនៃមន្ទីរ ការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គមក្រុង ស្រុក រួមទាំងអង្គការជាដៃគូ។ លោកប្រធាននាយកដ្ឋានបានបន្ថែមថា ផែនការនេះមានការជួយបច្ចេកទេសពីក្រសួង និងមន្ទីរ សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទរួមគ្នាដើម្បីលើកកម្ពស់ផែនការសកម្មភាពរំកិល២០២១-២០២២ និងការថែទាំកុមារនៅតាមគ្រួសារ និងសមាហរណកម្មកុមារពីមណ្ឌលថែទាំនានា។
លោក ឈួរ សុបញ្ញាបានថ្លែងថា បន្ទាប់ពីមានការអំពាវនាវក្រសួងសង្គមកិច្ចរួចមកសកម្មភាពរបស់CTPជាប្រចាំថ្ងៃនៃការទទួលផលរបស់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំក្នុងគ្រួសារក្រីក្រគ្រប់មូលដ្ឋានបានមកទទួលនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលដល់ដៃផ្ទាល់ជាហូរហែរតែម្ដងដោយនៅថ្នាក់រាជធានី មានរដ្ឋបាលរាជធានី មានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងនៅខេត្តមន្ទីរសុខាភិបាលហើយនៅថ្នាក់ឃុំ សង្កាត់ មានរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈ។


សូមបញ្ជាក់ថា កម្មវិធីនេះ ត្រូវបានប្រើប្រាស់យន្តការអនុវត្តជាលក្ខណៈអន្តរស្ថាប័ន ដែលមានការចូលរួមពីក្រសួង ស្ថាប័នទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលក្នុងនោះនៅថ្នាក់ជាតិមានក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្រសួ ងមហាផ្ទៃ ក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងផែនការ និងអគ្គលេខាធិការដ្ឋាននៃក្រុមប្រឹក្សាជាតិគាំពារសង្គម។ នៅថ្នាក់រាជធានី ខេត្ត មានរដ្ឋបាលរាជធានី ខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្ទីរសុខាភិបាលរាជធានី ខេត្ត និងនៅថ្នាក់ឃុំ សង្កាត់ មានរដ្ឋបាលឃុំ សង្កាត់ និងមូលដ្ឋានសុខាភិបាលសាធារណៈដែលនៅក្បែរ៕
អត្ថបទ៖ វិមាន

-
សន្តិសុខសង្គម៤ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ផ្ទុះការចាប់អារម្មណ៍នឹងយុវតីម្នាក់ សំឡេងពីរោះ ច្រៀងស្រដៀងនឹងរាជិនីសំឡេងសារិកាមាស ប៉ែន រ៉ន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ករណីលូ១តម្លៃ៤០ដុល្លា៖ អាជ្ញាធរ ថាមិនបានយកលុយពីពលរដ្ឋឡើយ គឺពលរដ្ឋជួលភាគីឯកជនឱ្យដាក់ខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ចរាចរណ៍៤ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត