Connect with us

សន្តិសុខសង្គម

ផ្លូវបេតុងអាមេប្រវែងជាង១គីឡូម៉ែត្រ ក្នុងស្រុកស្ទឹងត្រង់ នឹងចេញជាផ្លូវការនៅពេលខាងមុខក្រោមមូលនិធិ ឃុំសង្កាត់

បានផុស

នៅ


កិច្ចលទ្ធកម្ម ៣គម្រោង ទទួលបានជោគជ័យ បន្ទាប់ពីបានរៀបចំឡើងនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅសាលាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ការដកពឹសពរ ភាពរញ៉េរញ៉ៃបានល្អ ខណៈរដ្ឋបាលខេត្តបានពង្រឹង និងចាត់វិធានការក្តៅអំពីរឿងគម្រោងដេញថ្លៃនេះ។ ទាំងអ្នកទទួលការចំនួន៥៧ក្រុមហ៊ុន ត្រូវដើរតាមការណែនាំដែលបានរៀបចំឡើងនោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឡុង វណ្ណា តំណាងគណៈកម្មការលទ្ធកម្មទាំង៣ឃុំបានថ្លែងថា ផ្លូវបេតុងអាមេប្រវែងជាង១ពាន់ម៉ែត្រ ឆ្លងកាត់ក្នុងឃុំចំនួន៣ គឺឃុំសូភាស ឃុំព្រែកកក់ និងឃុំទួលឃ្លាំង មានក្រុមហ៊ុនចំនួន១១ចូលរួមប្រកួតប្រជែង លទ្ធផលបានទៅលើក្រុមហ៊ុនចំនួន៣ ដែលទទួលសិទ្ធិក្នុងការសាងសង់ផ្លូវនេះ ក្នុងតម្លៃទឹកប្រាក់ប៉ាន់ស្មានជាង៦២៥លានរៀល ហើយតម្លៃដេញបានជាង៦២០លានរៀល ហើយត្រូវចុះកិច្ចកុងត្រានៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤នេះ ។

លោក ឡុង វណ្ណា បានបញ្ជាក់យ៉ាងច្បាស់ទៀតថា ក្នុងរយៈពេល១០នាទី នៃអំឡុងពេលដំណើរការទទួលសំណើ ទាំងអ្នកទទួលការ អ្នកព័ត៌មានមិនត្រូវចល័តពីកន្លែងមួយទៅកន្លែងមួយផ្សេងទៀតឡើយ ជៀសវាងភាពរញ៉េរញ៉ៃ។  អ្នកសារព័ត៌មានដែលបានចូលរួមសង្កេតការណ៍ក្នុងដំណើរការដេញថ្លៃបានគឺ ត្រូវមានអាជ្ញាប័ណ្ណត្រឹមត្រូវ ពេលចូលសង្កេតការណ៍ត្រូវអង្គុយនៅកន្លែងដែលក្រុមការងារបានរៀបចំជូន ត្រូវរក្សាសណ្តាប់ធ្នាប់ឲ្យបានល្អ។ មិនអនុញ្ញាតឲ្យប្រើប្រាស់ម៉ាស៉ីនថតកាម៉េរ៉ា និងទូរស័ព្ទដៃពេលដំណើរដេញថ្លៃ មិនត្រូវបំប្លែង ឬបំភ្លៃព័ត៌មានខុសពីការពិត រួចចែកចាយឲ្យអ្នកផ្សេងធ្វើការផ្សព្វផ្សាយនោះទេ ត្រូវផ្សព្វផ្សាយឲ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយប្រកបដោយក្រមវិជ្ជាជីវៈ។

លោក ប៉ូ រ៉ាវុធ អភិបាលរង នៃគណៈអភិបាលស្រុកស្ទឹងត្រង់បានថ្លែងថា ការរៀបចំដំណើរការ ការប្រកួតប្រជែងប្រកបទៅដោយតម្លាភាព និងគ្មានការស៉ីសំណូកសូកប៉ាន់គ្នានោះឡើយ ហើយលោក លោកស្រីជាម្ចាស់ក្រុមហ៊ុនទទួលការត្រូវធ្វើការអនុវត្តទៅតាមបទបញ្ជាផ្ទៃក្នុងដែលបានកំណត់ជៀសវាងការបង្កភាពរញ៉េរញ៉ៃដល់ដំណើរការនៃកម្មវិធី និងរក្សាឲ្យបាននូវភាពថ្លៃថ្នូរ៕

អត្ថបទ៖ សាន វិឡែម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៦ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៦ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម