Connect with us

ព័ត៌មានជាតិ

ប្រជានេសាទអយស្ទ័រធម្មជាតិ ស្នើឲ្យអាជ្ញាធរ និងមន្រ្តីជំនាញគាំទ្រការចិញ្ចឹមបន្ទាប់​ពីទីផ្សារធ្លាក់ចុះខ្លាំង

បានផុស

នៅ


 
នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ លោក នុន សុភាព ជាប្រជានេសាទ និងលក់អយស្ទ័ររស់នៅក្នុងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានប្រាប់ឱ្យដឹងថា លោកបានប្រកបរបនេះជាង៧ឆ្នាំ ជាផលនេសាទអយស្ទ័រធម្មជាតិ ដោយបានថយចុះខ្លាំង ដូច្នេះហើយក្នុងទំហំអយស្ទ័រវាមានកាន់តែតូចទៅៗ ទើបអតិថិជនងាកមកនិយមទៅទទួលទានអយស្ទ័ររបស់វៀតណាមជំនួសវិញដោយវាមានទំហំធំជាងអយស្ទ័រខ្មែរ។ ប្រជានេសាទ បានស្នើឱ្យអាជ្ញាធរ និងមន្ត្រីជំនាញ និងអង្គការដៃគូបន្តគាំទ្រ និងផ្តល់វគ្គបណ្តុះបណ្តាលអំពីការចិញ្ចឹមអយស្ទ័របន្ថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក នុន សុភាព ជាប្រជានេសាទអយស្ទ័រ រស់នៅភូមិព្រែកអំពិល សង្កាត់កោះតូច ក្រុងបូកគោខេត្តកំពត បានបញ្ជាក់ឱ្យដឹងថា ការប្រកបរបរអ្នកនេសាទអយស្ទ័រជាង ៧ឆ្នាំមកនេះបានជួយលើកកម្ពស់ជីវភាព និងរស់នៅក្នុងក្រុមគ្រួសារលោក និងប្រជាពលរដ្ឋនៅក្នុងភូមិព្រែកអំពិលមានជីវភាពបានប្រសើរហើយសមរម្យផងដែរ។ ប៉ុន្តែការប្រមូលផលពីមួយឆ្នាំទៅមួយឆ្នាំ ក្នុងការនេសាទអយស្ទ័រមានការថយចុះខ្លាំង ដោយសារតម្រូវការទីផ្សារមួយចំនួន និងអ្នកនេសាទមានការកើនឡើងកាន់តែច្រើនជាងមុន។

លោក នុន សុភាព បានបន្តទៀតថា ការទៅនេសាទអយស្ទ័រដោយបានចំណាយទុនច្រើនគួរសម ក្នុងមួយជើងដែលចេញទៅនេសាទនៅតាមបណ្ដាលកោះឆ្ងាយៗ កាលពីមុនចេញទៅនេសាទកោះនៅជិតៗ អាចរកអយស្ទ័របានចាប់ពី ២ពាន់ ទៅ៣ពាន់គ្រាប់ក្នុងមួយជើង ប៉ុន្តែនៅបច្ចុប្បន្ននេះអាចរកបានប្រមាណចាប់ពី ៤រយ ទៅ ៥រយគ្រាប់តែប៉ុណ្ណោះ។

បើតាមការលើកឡើងពីម្ចាស់តូប ចែ តូច នៅសង្កាត់កោះតូច បានប្រាប់ឱ្យដឹងថា អ្នកស្រីបានលក់អយស្ទ័រជាងបីឆ្នាំមកហើយ ប៉ុន្តែបច្ចុប្បន្ននេះទីផ្សារអយស្ទ័រធម្មជាតិមានការធ្លាក់ចុះខ្លាំង ដោយសារការនាំចូល និងចែកចាយអយស្ទ័រទឹកដោះគោពីខាងក្រៅមកកាន់តែច្រើន។ ហើយដោយសារតែអយស្ទ័រធម្មជាតិមានចំនួនតិច ទំហំកាន់តែតូចៗទៅ ភ្ញៀវដែលនិយមទទួលទានអយស្ទ័របានងាយមកនិយមគាំទ្រទទួលទានអយស្ទ័រទឹកដោះគោវិញ។

បើយោងតាមការបញ្ជាក់ពីប្រជានេសាទសមុទ្រជាអ្នកប្រកបរបរកអយស្ទ័រថា ជាងមួយឆ្នាំមុន គម្រោងរបស់អង្គការអភិរក្សសមុទ្រកម្ពុជាបានផ្តល់វគ្គបណ្តុះបណ្តាលអំពីការចិញ្ចឹមអយស្ទ័រដល់ប្រជានេសាទសមុទ្រនៅភូមិព្រែកអំពិលចំនួន ១០គ្រួសារ ប៉ុន្តែដោយសារការចិញ្ចឹមអយស្ទ័រមានរយៈពេលយូរ (២ឆ្នាំ) គម្រោងត្រូវបានបញ្ចប់មុនការប្រមូលផល ហើយមកដល់ពេលនេះ បើតាមការបញ្ជាក់ពីពលរដ្ឋថា ទិន្នផលអយស្ទ័រដែលចិញ្ចឹមបានក្នុងរង្វង់ ៣០ ភាគរយ នៃផែនការ ទាមទាឱ្យមានមន្ត្រីជំនាញ និងអង្គការដៃគូជួយបន្តគាំទ្រគម្រោងចិញ្ចឹមអយស្ទ័រ ឬផ្តល់បច្ចេកទេសបន្ថែមជូនដល់ប្រជានេសាទ។

អយស្ទ័រធម្មជាតិដំបូងឡើយសំបូររស់នៅលើផ្ទាំងថ្មនៅតាមតំបន់កោះ ប៉ុន្តែដោយសារតម្រូវការទីផ្សារ មួយចំនួនអ្នករកអយស្ទ័រកាន់តែច្រើនជាងមុន ធ្វើឱ្យបរិមាណអយស្ទ័របានធ្លាក់ចុះខ្លាំង ដែលមកដល់បច្ចុប្បន្ននេះ បើតាមការបញ្ចាក់ពីប្រជានេសាទថា កន្លែងណាដូចកន្លែងណាដែរ អយស្ទ័រធម្មជាតិធំៗលែងមានទៀតហើយ ខណៈដែលអយស្ទ័រសេសសល់មានចំនួនកាន់តែតិចហើយ នៃទំហំកាន់តែតូចទៅៗនៅក្នុងបច្ចុប្បន្ន៕

អត្ថបទ៖ សឹង រ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រុមនិស្សិតប្លាស្ទិក ផ្តើមយុទ្ធនាការសម្អាតសំរាមនៅកោះស្តេចប្រែក្លាយជាតំបន់ទេសចរណ៍ដ៏ទាក់ទាញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាលខេត្តចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនពលរដ្ឋជាង៣ពាន់ប័ណ្ណ នៅក្រុងបាវិត

សន្តិសុខសង្គម៦ ម៉ោង មុន

ឃុំខ្លួនជនជាតិប៉ូឡូញម្នាក់ ដាក់ពន្ធនាគារបណ្ដោះអាសន្ន ចោទពីបទគំរាមថានឹងសម្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

អតីតប្រធានគណៈមេធាវី លោក លី ច័ន្ទតុលា ត្រូវតែងតាំងជារដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ដ្រី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

កូរ៉េ​ខាង​ជើង ចោទ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ថា​បង្ក​ហានិភ័យ​នៃ​សង្គ្រាម​នុយក្លេអ៊ែរ

Sokha Hotels

ព័ត៌មានពេញនិយម