ព័ត៌មានអន្ដរជាតិ
ហាម៉ាស ថា ពួកគេមិនដកខ្លួនចេញពីកិច្ចចរចាបទឈប់បាញ់ទេ ទោះអ៊ីស្រាអែលវាយមិនបន្ធូរដៃ
ក្រុមហាម៉ាស កាលពីថ្ងៃទី១៤ ខែកក្កដា បានបញ្ជាក់ជំហរជាថ្មីម្ដងទៀតថា ពួកគេមិនបានដកខ្លួនចេញពីកិច្ចចរចាបទឈប់បាញ់ជាមួយអ៊ីស្រាអែលនោះទេ ថ្វីដ្បិតមានការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលកាលពីចុងសប្តាហ៍ទៅលើតំបន់ហ្គាហ្សា ដើម្បីកម្ចាត់មេដឹកនាំរបស់ក្រុមម៉ាហាសម្នាក់គឺលោក Mohammed Deif ក៏ដោយ។
ទោះមិនមានបំណងបញ្ឈប់កិច្ចចរចាបទឈប់បាញ់ ក្រុមហាម៉ាសបានចោទប្រកាន់អ៊ីស្រាអែល ថាបានព្យាយាមបង្អាក់កិច្ចខិតខំប្រឹងប្រែងបទឈប់បាញ់របស់ក្រុមអ្នកសម្របសម្រួលអារ៉ាប់ និងសហរដ្ឋអាមេរិក ដោយបង្កើនសកម្មភាពវាយប្រហាររបស់ខ្លួននៅតំបន់ហ្គាហ្សា។
ការវាយប្រហារកាលពីថ្ងៃសៅរ៍នៅក្នុងទីក្រុង Khan Younis នៃតំបន់ហ្គាហ្សា ដែលក្នុងនោះយ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីនចំនួន ៩០នាក់ត្រូវបានសម្លាប់ បានធ្វើឲ្យកិច្ចចរចាបទឈប់បាញ់ស្ថិតនៅក្នុងភាពស្រពេចស្រពិល ខណៈកាលពីពេលថ្មីៗកន្លងទៅ មានសញ្ញាវិជ្ជមានល្អពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលអាចឈានទៅដល់ការបញ្ឈប់ការវាយប្រហារ និងការដោះលែងចំណាប់ខ្មាំងដែលត្រូវបានចាប់ខ្លួននៅតំបន់ហ្គាហ្សា។
យោធាអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យថា ក្នុងការវាយប្រហារកាលពីថ្ងៃសៅរ៍ ខ្លួនបានសម្លាប់លោក Rafa Salama មេបញ្ជាការកងពលតូចក្រុង Khan Younis របស់ក្រុមហាម៉ាស ប៉ុន្តែអ៊ីស្រាអែលមិនបានបញ្ជាក់អំពីជោគវាសនារបស់លោក Deif នោះទេ។
សូមបញ្ជាក់ថា កាលពីដើមខែកក្កដា ក្រុមហាម៉ាស បានប្រកាសទទួលយកការចរចាសម្រេចឲ្យបាននូវដំណាក់កាលដំបូងនៃផែនការបទឈប់បាញ់៣ដំណាក់កាលរបស់អាមេរិក ដែលដំណាក់កាលទី១នេះមានរយៈពេល៦សប្ដាហ៍ ទាមទារឲ្យមានការឈប់បាញ់ទាំងស្រុង និងពេញលេញ ហើយក៏មានការដកកងកម្លាំងអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សា ព្រមទាំងដោះលែងចំណាប់ខ្មាំងមួយចំនួន ដូចជា ស្ត្រី មនុស្សចាស់ និងអ្នករងរបួស។
ប្រភពពីយោធាក្រុមហាម៉ាស បានឲ្យដឹងថា សំណើទទួលយកដំណាក់កាលដំបូងនេះ អាចឈានទៅរកកិច្ចព្រមព្រៀងក្របខណ្ឌ ប្រសិនបើភាគីអ៊ីស្រាអែលយល់ព្រមទទួលយក ហើយវានឹងបើកផ្លូវឲ្យមានការបញ្ចប់សង្គ្រាមទាំងស្រុង៕
ដោយ៖ ឈាង
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ចរាចរណ៍២ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ជីវិតកម្សាន្ដ៦ ម៉ោង ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ២ ថ្ងៃ ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះស្តុកគ្រឿងបន្លាស់រថយន្តបណ្ដាលឲ្យខូចខាតសម្ភារៈមួយចំនួន