Connect with us

ព័ត៌មានជាតិ

សហគ្រាស​កម្ពុជា ​ត្រៀម​នាំ​ផលិតផល​ជលផល​កែច្នៃទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប

បានផុស

នៅ

សហគ្រាស​ជលផល​កម្ពុជា​ កំពុង​ពង្រឹង​សមត្ថភាព​លើ​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ ដើម្បី​ទទួល​បាន​ភ្លើង​ខៀវ​​នាំ​ផលិតផលជលផល​​​កែច្នៃ​​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប។

មន្រ្តី​តំណាង​មក​ពី​សហភាព​អឺរ៉ុប​បាន​គូស​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២៥ ប្រតិភូ​មក​ពី​សហភាព​អឺរ៉ុប​នឹង​ចុះ​ទស្សនកិច្ច​តាម​សហគ្រាស​ផលិតផល​ជលផល​មួយ​ចំនួន​ក្នុង​ប្រទេស​កម្ពុជា​ ដើម្បី​ធ្វើ​សវនកម្ម​លើ​លក្ខខណ្ឌ​សុវត្ថិភាព​ចំណី​អាហារ ដើម្បី​បើក​ផ្លូវ​នាំ​ទៅ​ទីផ្សារ​អឺរ៉ុប។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កញ្ញា អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ និងជា​អ្នក​នាំ​ពាក្យ​ក្រសួង​កសិកម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ​បាន​​ឲ្យ​ដឹង​ថា មាន​សហគ្រាស​ជលផល​នៅ​កម្ពុជា​ចំនួន ១៧ ដែល​មានលទ្ធភាព​ខ្ពស់​ក្នុងការ​នាំ​ផលិតផល​កែច្នៃ​របស់​ខ្លួន​ទៅ​លក់​នៅ​ទីផ្សារ​ប្រទេស​​អឺរ៉ុប។

កន្លង​ទៅនេះ មាន​សហគ្រាស​កែច្នៃ​ត្រី​ងៀត​មួយ​នៅ​ខេត្ត​សៀមរាប ​ទទួល​បាន​ភ្លើង​ខៀវ​នាំ​ត្រីងៀត​ទៅ​លក់​នៅ​ប្រទេស​អូស្រ្តាលី។ ការ​ផ្តល់់អនុញ្ញាតិ​នាំ​ផលិតផល​ជលផល​របស់​កម្ពុជា​ទៅ​ប្រទេស​អូស្ត្រាលីបញ្ជាក់បាន​​ថា ​ផលិតផល​ជលផល​របស់​កម្ពុជា​ក៏​មាន​ស្តង់ដា​គ្រប់គ្រាន់​សម្រាប់​នាំ​ទៅ​អឺរ៉ុប។ នេះ​បើ​តាម​មន្រ្តី​អ្នកនាំពាក្យ​រូបនេះ។

សហគ្រាស​ចំនួន ១៧ ទទួល​បាន​វិញ្ញាបនបត្រ​និមិត្ត​សញ្ញា​គុណភាព​ផលិតផល​ជលផល​កម្ពុជា (CQS)​ បញ្ជាក់ពី​សុវត្ថិភាពចំណី​អាហារ តាម​រយៈគម្រោង​​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល (CAPFish-Capture) ដែល​គាំទ្រ​ថវិកា​ពី​សហភាព​អឺរ៉ុប។

លោក Bryan Fornari ប្រធាន​កិច្ច​សហ​ប្រតិបត្តិការ​នៃ​ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ទីផ្សារ​សហភាព​អឺរ៉ុប​មាន​តម្លៃ​ខ្ពស់ និង​ទំហំ​ធំ ដែល​មាន​សមាជិក​សរុប​ ២៧ ប្រទេស។

ការ​ទទួល​លក្ខខណ្ឌ​នាំ​ទៅ​អឺរ៉ុប​ ក៏ដូចជា​​បើក​ផ្លូវ​សម្រាប់​ផលិតផល​ជលផល​ប្រទេស​កម្ពុជា​ពង្រីក​ទីផ្សារ​ទៅ​កាន់​គោលដៅ​ប្រទេស​​ផ្សេងៗ​ទៀត​លើ​ពិភពលោក ក៏​ដូចជា​អាច​ទាក់ទាញ​​វិនិយោគិន​​បន្ថែម​​​វិនិយោគ​វិស័យ​ជលផល​ក្នុង​ប្រទេស​កម្ពុជា​។

បើតាម​លោក Bryan Fornari ការ​នាំ​ផលិតផល​ទៅ​ផ្សារ​អឺរ៉ុប​ ត្រូវ​ការ​លក្ខខណ្ឌ​តឹងរ៉ឹង​ទាក់ទង​សុវត្ថិភាព និង​ស្តង់ដា​គុណភាព​ខ្ពស់។

​បើ​លោក Bryan Fornari មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​ផលិតផល​ជលផល​របស់​កម្ពុជា​ណាមួយ ត្រូវ​បាន​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុបជា​ផ្លូវការ​នៅ​ឡើយទេ។

យ៉ាងណាមិញ តាមរយៈ​ការ​គាំទ្រ​ទាំង​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ជាមួយ​គម្រោង Capfish Capture នឹង​ជួយ​ពង្រឹង​សមត្ថភាព​និង​ស្តង់ដា​ផលិតផល​ជលផល​របស់​ប្រទេស​កម្ពុជា​។

លោក សេតធី ស៊ីថារ៉ាម៉ា ថមបាធូ ប្រធាន​ទី​ប្រឹក្សា​បច្ចេកទេស​អង្គការ​ UNIDO ដែល​កំពុង​ធ្វើការ​ជាមួយ​សហគ្រាស​ជល​ផល​កម្ពុជា​លើ​ការ​ពង្រឹង​ស្តង់ដា​សុវត្ថិភាព​ផលិតផល​ជលផល​បាន​លើក​ឡើង​ថា បញ្ហា​ប្រឈម​របស់​វិស័យ​ជលផល​នៅ​កម្ពុជា​គឺ​ចំណេះដឹង និង​ការ​អនុវត្ត​អំពី​ស្តង់ដា​សុវត្ថិភាព​ចំណី​អាហារ ដែល​ផលិតផល​ជាច្រើន​ប្រភេទ​ផលិត​គ្មាន​អនាម័យ រួម​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ប្រើប្រាស់​គ្រឿង​បរិក្ខារ​ដែល​មិន​សមស្រប។

លោកលើកឡើង​កត្តា​មួយ​ទៀត​គឺ​លទ្ធភាព​ទទួល​បាន​ហិរញ្ញវត្ថុ​ សម្រាប់​ការ​រៀបចំ​និង​ពង្រីក​អាជីវកម្ម រួម​ទាំង​ការ​កង្វះ​ព័ត៌មាន​ទីផ្សារ​ដែល​ពិបាក​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល​។

ដោយ​មានការ​គាំទ្រ​ពី​អង្កការ UNIDO ដែល​ទទួល​ជំនួយ​ថវិកា​ពី​សហភាព​អឺរុប គម្រោង​អភិវឌ្ឍន៍​ជលផល​ក្រោយ​ប្រមូល​ផល CAPFish-Capture គឺ​​ក្នុង​គោលបំណង​ជាក់លាក់​ដើម្បី​ជួយ​អភិវឌ្ឍន៍​ផលិតផល​ជលផល​ក្រោយ​ប្រមូលផលនៅ​កម្ពុជា​ ដើម្បីមាន​ស្តង់ដា​ក្នុង​ការ​បោះ​ជំហាន​ចូល​ទីផ្សារ​ជាតិ​និង​អន្តរជាតិ និង​លទ្ធភាព​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ជលផល​​បន្ថែម​ទៀត។

លោក សុខ ណារិន តំណាង UNIDO បាន​គូស​បញ្ជាក់ថា ​តាម​រយៈ​ការ​គាំទ្រ​ទាំង​បច្ចេកទេស​និង​ហិរញ្ញវត្ថុ​ពី​អង្គការ UNIDO មាន​សហគ្រាស​ជលផល​ក្រោយ​ប្រមូល​ផល​ចំនួន ៥០ ទទួល​ការ​គាំទ្រ​ផ្នែក​បច្ចេកទេស​និង​សម្ភារៈ​បរិក្ខារ​ពី​គម្រោង​​។

ក្នុងនោះ​ក៏​មាន​សហគ្រាស​ចំនួន ១៧ ទទួល​បាន​វិញ្ញាបនបត្រ​និមិត្ត​សញ្ញា​គុណភាព​ផលិតផល​កម្ពុជា Cambodia Quality Seal (CQS) ដែល​មាន​​សក្តានុពល​​អាច​នាំ​ផលិតផល​ជលផល​ទៅលក់នៅ​តាម​បណ្តា​ផ្សារ​ទំនើប​ដោយ​ផ្ទាល់​ ​និង​ទៅ​ប្រទេស​មួយ​ចំនួន​ដូចជា អូស្រ្តាលី នូវែលហ្សេឡង់ និង​កូរ៉េ និង​គ្រោង​ចាប់លទ្ធភាព​ពង្រីក​ទៅ​ទីផ្សារ​ប្រទេស​អឺរ៉ុប​នា​ពេល​ខាង​មុខ។

បើតាម​តំណាងអង្គការ​ UNIDO គម្រោង​អភិវឌ្ឍន៍ជលផលក្រោយ​ប្រមូល​ផល (CAPFish-Capture) នឹង​រួមចំណែកក្នុងការអភិវឌ្ឍវិស័យជលផលក្រោយ​ប្រមូល​ផ្តោត​របស់​កម្ពុជា ក្នុង​ការ​ពង្រឹង​សមត្ថភាពក៏​ដូចជា​គាំទ្រ​ដល់​ស្ថាប័ននៃ​អាជ្ញាធរ​​មានសមត្ថកិច្ច​ក្នុងការ​បង្កើតប្រព័ន្ធ ត្រួតពិនិត្យ​គុណភាព សុវត្ថិភាព​​ផលិត​ផលជលផល តាម​រយៈការកសាង​សមត្ថភាព​ជំនាញ ការអនុវត្តប្រព័ន្ធសុវត្ថិភាពចំណីអាហារ ការគាំ​ទ្រថវិកា វិនិយោគ និងការបង្កើត​យន្តការ​គាំទ្រ​ដល់​ធុរកិច្ច ធានា​បាន​និរន្តរភាព​សម្រាប់​វិស័យ​ជលផល​របស់់កម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ នាទី មុន

កសិករក្នុងស្រុកបវេល បង្ខំចិត្តច្រូតស្រូវស្រងែ មុនពេលកំណត់ព្រោះខ្លាចទឹកជំនន់

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានជាតិ៤៧ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

Sokha Hotels

ព័ត៌មានពេញនិយម