KPT+
ទៅសៀមរាប! បើចង់ប្លែកអារម្មណ៍ គួរសាកល្បងសកម្មភាពកម្សាន្ត ៦គោលដៅ
ក្រៅពីការទស្សនាប្រាង្គប្រាសាទ ខេត្តសៀមរាបក៏មានកន្លែងកម្សាន្តជាច្រើនផ្សេងទៀត ដូចជាទេសចរណ៍បែបធម្មជាតិ ទេសចរណ៍កែច្នៃ ក៏ដូចជាសកម្មភាពកម្សាន្តតាមភូមិសហគមន៍ និងកន្លែងមួយចំនួន ដូចជា ការជិះខ្សែរ៉តលើដើមឈើធំៗ ជិះឡានប្រណាំង ឬម៉ូតូកង់៤ លេងតាមជើងភ្នំ។ លើសពីនេះ ទេសចរក៏អាចរីករាយជាមួយសកម្មភាពកម្សាន្តផ្សេងៗ បែបលក្ខណៈវប្បធម៌ប្រពៃណីថែមទៀតផង។

១. កន្លែងកម្សាន្តបែបកែច្នៃ
Angkor Zipline ជាកន្លែងកម្សាន្តបែបជិះខ្សែរ៉ត ពីលើដើមឈើអាយុកាលចាស់ឆ្នាំនៅតំបន់អង្គរ មានទីតាំងស្ថិតនៅភូមិរហាល ឃុំនគរធំ ស្រុកសៀមរាប ខេត្តសៀមរាប (ចំងាយ៨០០ម៉ែត ខាងក្រោយប្រាសាទតាកែវ) ។
Angkor Wonder Garden ជាសួនច្បារដ៏ធំ ដែលមានសកម្មភាពកម្សាន្តជាច្រើន និងបើកដំណើរការជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ពីវេលាម៉ោង ៧:៣០នាទីព្រឹក ដល់ម៉ោង ៦:00ល្ងាច មានទីតាំងស្ថិតនៅ ភូមិគោកចាន់ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប (ផ្លូវចូលទល់មុខសាលាឃុំខ្ចាស់ ចូលទៅក្នុងប្រហែល ៦០០ម៉ែត្រ) ។

២. រមណីយដ្ឋានធម្មជាតិ និងប្រវត្តិសាស្ត្រ
ឧទ្យានជាតិ ភ្នំគូលែន
គ្រាន់តែតំបន់ទេសចរណ៍ភ្នំគូលែនមួយ មានកន្លែងកម្សាន្តរាប់មិនអស់នៅលើខ្នងភ្នំ ដោយបូករួមទាំងរមណីយដ្ឋានវប្បធម៌ និងរមណីយដ្ឋានទឹកធ្លាក់ជាដើម។ ពីមុន អ្នកទេសចរត្រូវធ្វើដំណើរឆ្ងាយពីក្រុងសៀមរាប ដើម្បីមកកម្សាន្តលើខ្នងភ្នំនេះវិលល្ងាច ប៉ុន្តែបច្ចុប្បន្ន អ្នកទេសចរមិនពិបាកធ្វើដំណើរចុះឡើងវែងឆ្ងាយទៀតឡើយ ដោយអាចស្វែងរកសេវាស្នាក់នៅក្បែរជើងភ្នំបាន ដោយអាចជិះកម្សាន្តម៉ូតូកង់៤ ឬកង់ ដើរលេងជើងភ្នំគូលែនបានទៀតផង។


កំពង់ភ្លុក ៖ ថ្វីបើមិនមែនជាកន្លែងថ្មី តែជាអ្វីដែលទេសចរមិនគួរមើលរំលេង ពិសេសនៅរដូវទឹកឡើងនេះ ព្រោះជាវេលាដ៏ស័ក្តិសមបំផុតសម្រាប់ដំណើរកម្សាន្តទៅកាន់សហគមន៍ទេសចរ កំពង់ភ្លុក ដោយទេសចរអាចជិះទូកកម្សាន្ត គយគន់ទេសភាពព្រៃលិចទឹក សត្វស្លាប ក៏ដូចជាជីវភាពរស់នៅរបស់អ្នកភូមិក្នុងសហគមន៍។
៣. កន្លែងពេញនិយមជាលក្ខណៈប្រពៃណី-វប្បធម៌
ភាពល្បីល្បាញរបស់ភូមិព្រះដាក់ ៖ ព្រះដាក់ គឺជាភូមិបូរាណមួយស្ថិតនៅជិតក្រុងសៀមរាប ជាកន្លែងមួយបានបន្សល់ទុកនូវវប្បធម៌ប្រពៃណីជាច្រេីន ដែលជាទីចាប់អារម្មណ៍ដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិ។ មិនត្រឹមតែអាចស្វែងយល់អំពីប្រពៃណីវប្បធម៌ពលរដ្ឋខ្មែរដែលរស់នៅក្នុងតំបន់នេះប៉ុណ្ណោះ ពិសេសគឺការធ្វេីសិប្បកម្ម និងកសិកម្មបែបប្រពៃណី ក៏ដូចជាការសិក្សាស្វែងយល់ពីជំនឿសាសនាជាដេីម។


កន្លែងដែលមិនគួរមេីលរំលង ពេលមកកម្សាន្តក្នុងខេត្តសៀមរាប គឺការស្មូនឧបករណ៍បុរាណជាមួយ ខ្មែរសេរ៉ាម៉ិច ដែលជាកន្លែងផ្តល់នូវបទពិសោធប្លែកមួយទៀត ក៏ដូចជាអនុស្សាវរីយ៍ល្អៗដល់ភ្ញៀវទេសចរ។ សម្រាប់ការចូលរួមជាមួយថ្នាក់ស្មូន គឺមានថ្នាក់នៅម៉ោង ៨ព្រឹក ១០ព្រឹក ២រសៀល និង៤រសៀល ដោយតម្រូវឱ្យធ្វើការកក់មុន។


-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង