Connect with us

ព័ត៌មានអន្ដរជាតិ

លោក ត្រាំ រៀបរាប់ដំណើររឿង ធ្វើឲ្យគាត់រួចផុតពីចង្កូមមច្ចុរាជ

បានផុស

នៅ

អតីតប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាន​និយាយនៅថ្ងៃចន្ទទី១៥ខែកក្កដាឆ្នាំ២០២៤​ថា ​លោកគិតថាខ្លួនឯង ​ស្លាប់បាត់ទៅហើយ បន្ទាប់ពីត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារ ហើយបានរៀបរាប់ពីដំណើររឿងដែលអាចឲ្យគាត់រួចជីវិតពីចង្កូមមច្ចុរាជ។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងទៅកាន់កាសែត New York Post ពេលកំពុងធ្វើដំណើរទៅកាន់ទីក្រុង Milwaukee សម្រាប់សន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋ លោកត្រាំ និយាយថា “ខ្ញុំគិតថា ខ្ញុំមិនអាច នៅទីនេះបានទេ ខ្ញុំគិតថាខ្ញុំស្លាប់បាត់ទៅហើយ សូម្បីគ្រូពេទ្យក៏មិននឹកស្មានដល់ដែរ”។

ដោយរៀបរាប់ពីការរួចជីវិតដ៏មិននឹកស្មានដល់នេះ លោកប្រាប់ថា “បើខ្ញុំមិនងាកក្បាលទៅខាងស្ដាំដើម្បីអានតារាងស្តីពីជនអន្តោប្រវេសន៍ខុសច្បាប់នៅលើអេក្រង់ទេនោះ ប្រហែលជាគ្រាប់កាំភ្លើងមិនមែនហោះមកត្រូវស្លឹកត្រចៀកខាងស្តាំ បង្កជារបួសហូរឈាមអ៊ីចឹងទេ”។

(រូបថត៖ Getty)

តាមពិតទៅ ភ្លាមៗពេលគាត់ត្រូវគ្រាប់កាំភ្លើង ភ្នាក់ងារសម្ងាត់ បាននាំគាត់ចុះពីឆាក ប៉ុន្តែគាត់រឹងចចេស ដោយចង់បន្តនិយាយទៅកាន់អ្នកគាំទ្រទៀត។ យ៉ាងណា ភ្នាក់ងាររបស់គាត់ប្រាប់ថា មិនមានសុវត្ថិភាពឡើយ គាត់ត្រូវតែទៅមន្ទីរពេទ្យ។

ស្របពេលជាមួយគ្នានោះដែរ លោកបានសរសើរសេវាសម្ងាត់ សម្រាប់វីរភាពរបស់ពួកគេ និងការដែលពួកគេបានបាញ់តបទៅអ្នកលបបាញ់ ដែលស្ថិតនៅលើដំបូលផ្ទះក្នុងចម្ងាយប្រហែល១២០ម៉ែត្រ ពីឆាកដែលគាត់កំពុងថ្លែង។

(រូបថត៖ AP)

សូមបញ្ជាក់ជាថ្មី លោក ត្រាំ ត្រូវខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks លបបាញ់ប្រហារចំនួន៩គ្រាប់ ខណៈពេលលោក ចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania។

មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណា លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រកឃើញគ្រឿងផលិតគ្រាប់បែក ក្នុងរថយន្តនិងផ្ទះខ្មាន់កាំភ្លើង ដែលបាញ់លោក ត្រាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ១៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ១៨ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

សន្តិសុខសង្គម១២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

Sokha Hotels

ព័ត៌មានពេញនិយម