Connect with us

ជីវិតកម្សាន្ដ

ភឹម ស្រីនោ លើកទឹកចិត្តអ្នករងការ Bully ត្រូវស្រលាញ់ខ្លួនឯងច្រើនបំផុត

បានផុស

នៅ

​ធ្លាប់​រង​ការរិះគន់​ពី​សំណាក់​បុគ្គល​មួយ​ចំនួន​ទៅ​លើ​រូប​សម្ផស្ស​របស់​ខ្លួន​ ម្ចាស់​មកុដ Miss Grand Cambodia ២០២៣ កញ្ញា ភឹម ស្រីនោ បាន​ចេញ​មក​លើក​ទឹកចិត្ត​ចំពោះ​អ្នក​ដែល​កំពុង​រង​ការ Bully ពី​សំណាក់​បុគ្គល​ដទៃ​ត្រូវ​ចេះ​ស្រលាញ់​ខ្លួន​ឯង​ឱ្យ​បាន​ច្រើន​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេនៅ​ចាំ​បាន​ថា កញ្ញា ភឹម ស្រីនោ កាល​ពីថ្មីៗ​កន្លង​ទៅ​ នាង​ធ្លាប់​បង្ហាញ​ការ​ហួសចិត្ត​ជា​ខ្លាំង​បន្ទាប់​មាន​បុគ្គល​ម្នាក់​បាន​ធ្វើ​ការរិះគន់​លើ​រូប​សម្ផស្ស​របស់​នាង​ថា បវរ​កញ្ញាស្អី​មាន​រូបរាងមិនស្អាត​ ថែមទាំង​សាច់ស្បែកដូច​សត្វ​គីង្គក់​ ដូច​មនុស្សមានកូន ៤ ឬ ៥ នាក់ ធាត់ ក៏ធាត់ យា ក៏យា។

ដោយឡែក​ពេល​នេះកញ្ញា ភឹម ស្រីនោ បាន​លើក​ឡើងថា “សម្រាប់​អ្នក​ដែល​រង​ការ Bully ដូច​ជា​រូបនាង​ខ្ញុំ
នាង​ខ្ញុំក៏​ចង់​លើក​ទឹកចិត្ត​ទៅ​កាន់ពួកគាត់​ថា ត្រូវ​ស្រឡាញ់ខ្លួនឯង​ឱ្យបាន​ច្រើន ព្រោះអ្នក​ដែល​រស់​នៅ​ជា​មួយយើង​រហូត​ដល់ថ្ងៃ​ស្លាប់ គឺមានតែខ្លួនយើងនោះទេ យើង​មិន​អាច​បញ្ឈប់​មាត់ ឬ​គំនិត​នរណា​បាន​ទេ”

កញ្ញា ភឹម ស្រីនោ និយាយ​ទៀតថា រៀន​ដោះ​លែង​វា​ដោយ​ខ្លួនឯង​តម្លៃរបស់​ខ្លួនស្ថិតនៅលើខ្លួនយើង មិន​មែន​ស្ថិត​នៅ​លើមាត់អ្នកដទៃ ពាក្យណាដែល​គេរិះគន់គឺជា​រឿ​ងពិត យើងគួរតែ​កែប្រែ ពាក្យណាមិន​ពិតគឺ យើងមើល​រំលង​កុំយក​មកគិត ឬ​យកចិត្តទុកដាក់។

សូមបញ្ជាក់ដែរថា មកដល់​ពេល​នេះ កញ្ញា ភឹម ស្រីនោ នៅ​តែ​រក្សាបានការគាំទ្រ និង​លើកទឹកចិត្ត​ខ្លាំង​ពី​សំណាក់​ប្រជាជន​កម្ពុជា ​ខណៈ​ដែល​កន្លង​ទៅ​នាង​បាន​នាំ​យកឈុត​តំណាងជាតិ​ទៅ​បង្ហាញ​នៅ​លើ​ឆាក​អន្តរជាតិ ដើម្បី​ឲ្យ​ពិភព​លោក​បាន​ស្គាល់​កាន់​តែ​ច្បាស់​នូវ​អរិយធម៌ វប្បធម៌ របស់​ប្រទេស​កម្ពុជា៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ វិនាទី មុន

ព្រឺរោម!! វីដេអូចម្រៀងប្រវត្តិសាស្ត្រ នៃកាបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលមានអ្នកច្រៀងរួមគ្នា ជាង៣០០០នាក់

ជីវិតកម្សាន្ដ២៩ វិនាទី មុន

ភឹម ស្រីនោ លើកទឹកចិត្តអ្នករងការ Bully ត្រូវស្រលាញ់ខ្លួនឯងច្រើនបំផុត

ព័ត៌មានជាតិ១៧ នាទី មុន

ទីផ្សារបរធនបាលកិច្ចកើនដល់១,៥១៥ ពាន់លានដុល្លារ​គិតត្រឹមថ្ងៃទី១៥ខែកក្កដា​

ព័ត៌មានជាតិ២១ នាទី មុន

ប្រធានរដ្ឋសភា​ ប្រាប់សមាជិកសភាជប៉ុន​ ថា ភាពរីកចម្រើនរបស់កម្ពុជា មានចំណែកជួយរបស់ជប៉ុន

ព័ត៌មានជាតិ២៨ នាទី មុន

កម្មករថា​ ក្រោយមានបណ្ណ ប ស ស សម្រាប់ខ្លួនឯង និងសមាជិកគ្រួសារលែងភ័យជំពាក់បំណុលគេដោយសារជំងឺ

Sokha Hotels

ព័ត៌មានពេញនិយម