សន្តិសុខសង្គម
ពលរដ្ឋនៅសង្កាត់អូបែកក្អម នឹងទទួលបានផ្លូវបេតុងប្រវែង៤៤០ម៉ែត្រក្នុងពេលឆាប់ៗនេះ
ប្រជាពលរដ្ឋរស់នៅក្រុមទី២ ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ នឹងទទួលបានផ្លូវបេតុងមួយខ្សែប្រវែង៤៤០ម៉ែត្រក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ក្រោមយកចិត្តទុកដាក់ពីអាជ្ញាធរសង្កាត់។

លោក យឹម រ័ត្ន ចៅសង្កាត់អូរបែកក្អម បានឲ្យដឹងថា គម្រោងស្ថាបនាផ្លូវបេតុងនេះ គឺជាគម្រោងមូលនិធិសម្រាប់អភិវឌ្ឍន៍ឆ្នាំ២០២៤ របស់សង្កាត់ ដែលរដ្ឋបាលសង្កាត់សម្រេចជាគម្រោងជាអទិភាព។ លោកបញ្ជាក់ថា ផ្លូវបេតុងដែលនឹងគ្រោងស្ថាបនានេះ មានប្រវែង៤៤០មែត្រ ទទឹង៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ និងស្លាកសញ្ញាមួយកន្លែង ជាគម្រោងផ្លូវបេតុងគ្មានសរសៃដែក(គ្រឹះថ្មមិចM30)។

តាមការជូនដំណឹងរបស់រដ្ឋបាលសង្កាត់អូបែកក្អមកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤ ជាមួយការអនុវត្តគម្រោងខាងលើនេះ ក៏មានផលប៉ះពាល់មួយចំនួនទៅលើលំនៅដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមចិញ្ចើមផ្លូវមុខផ្ទះ អាជីវករលក់ដូរ រោងចក្រសហគ្រាសដែលត្រូវស្ថាបនាផ្លូវនេះ ជាពិសេសកុងទ័រទឹកនៅមុខផ្ទះប្រជាពលរដ្ឋ ដែលតម្រូវឱ្យក្រុមការងារបច្ចេកទេសធ្វើការឈូសឆាយដើម្បីជួសជុល និងស្ថាបនាដែលធ្វើឱ្យមានផលប៉ះពាល់មួយចំនួន។
រដ្ឋបាលសង្កាត់អូបែកក្អម ស្នើឲ្យប្រជាពលរដ្ឋទាំងអស់សូមចូលរួមសហការដើម្បីឱ្យការអនុវត្តគម្រោងនេះមានភាពរលូន ឆាប់រហ័ស និងប្រកបដោយគុណភាពខ្ពស់៕
អត្ថបទ៖ ម៉េង




-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ