Connect with us

ព័ត៌មានអន្ដរជាតិ

ចំនួន​ក្រុម​ហ៊ុនក្ស័យ​ធន​នៅ​​អាមេរិក​ កើន​លើស​កម្រិត​កំពូលអំឡុង​វិបត្តិកូវីដ​ កាល​ពី​ខែ​មិថុនា​

បានផុស

នៅ

ចំនួន​ក្រុម​ហ៊ុន​ដែល​បាន​​ចុះ​​បញ្ជី​ក្ស័យធន​នៅ​សហរដ្ឋ​អាមេរិក​ប្រចាំ​ខែ​មិថុនា​ បាន​ហក់ឡើង​លើស​កម្រិត​ខ្ពស់​បំផុត​ក្នុង​អំឡុង​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ១៩​ ដែល​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​សកល​ធ្លាក់​ចុះ​ដុន​ដាបនា​ពេល​នោះ​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទស្សនាវដ្តីពាណិជ្ជកម្មសកល​អាមេរិក Fortune។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ចេញ​ផ្សាយ​នៅ​ថ្ងៃចន្ទនេះ​ ពីក្រុមហ៊ុនផ្ដល់​ទិន្នន័យ​ហិរញ្ញវត្ថុ​ និង​ឧស្សាហកម្ម​ S&P Global Market Intelligence បាន​បង្ហាញ​ថា​ នៅ​ខែ​មិថុនា មាន​ក្រុម​ហ៊ុន​ចំនួន​ ៧៥ បាន​ដាក់​ឯកសារ​ចុះ​ឈ្មោះ​ក្ស័យធន​ ដោយ​កើន​ឡើង​ពី​ចំនួន​ ៦២ ក្រុម​ហ៊ុន​ នៅ​ខែឧសភា​​ និង​លើស​កម្រិត​កំពូល​ ៧៤ ក្រុម​ហ៊ុន​ នៅ​​ខែ​កក្កដា​ ឆ្នាំ​ ២០២០។​

​រាប់​ចាប់តាំង​ពី​ដើម​ឆ្នាំ​រហូតដល់​​ចុង​ខែ​មិថុនា​​​ ​​​ក្រុម​ហ៊ុនអាមេរិក​​​សរុបប្រមាណ​ ៣៥៦ ​បាន​ដាក់ពាក្យ​ក្ស័យធន​​ ដែលនេះ​​លើស​ពី​ចំនួន​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​​ឆ្នាំ​ ២០២០ និង​ខ្ពស់​ជាង​ទិន្នន័យរយៈ​ពេល​ដូច​គ្នា​​ណា​ៗ​ទាំង​អស់ ​ក្នុង​រយៈ​ពេល​ ១៣ ឆ្នាំ​ចុង​ក្រោយ​នេះ​។

ក្រុមហ៊ុន​ S&P Global បាននិយាយថា៖ «អត្រាការប្រាក់ខ្ពស់ បញ្ហាខ្សែសង្វាក់ផ្គត់ផ្គង់ និងការថយចុះនៃការចំណាយរបស់អ្នកប្រើប្រាស់ បន្ត​ដាក់​សម្ពាធ​ទៅ​លើក្រុមហ៊ុនដែលកំពុងជួបការលំបាក»​។

ក្រុម​ហ៊ុនដដែល​​បន្ត​ថា​ ឆ្នាំ​ ២០២៣​ គឺ​ជា​ឆ្នាំ​ដែល​ក្រុម​ហ៊ុនសាជីវកម្មអាមេរិក​​ក្ស័យ​ធន​ច្រើន​បំផុត​រាប់​តាំង​ពី​វិបត្តិ​ហិរញ្ញវត្ថុសកល​ (២០០៧-២០០៨) ហើយ​តួលេខ​ឆ្នាំ​ ២០២៤​ កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ឆ្ពោះ​ទៅ​រកការ​​បំបែក​កំណត់ត្រា​ឆ្នាំ​ ២០២៣​។ ​

​កំណើន​ដ៏​គួរ​ឱ្យ​ព្រួយ​បារម្ភ​នេះ​ គឺ​ជា​សញ្ញាមួយផ្សេងទៀតដែល​ថា​ អត្រាការ​ប្រាក់​ខ្ពស់​តឹង​តែង​របស់​ធនាគារ​​កណ្ដាល​អាមេរិក ​កំពុង​ទម្លាក់​បន្ទុក​ធ្ងន់​ធ្ងរ​លើ​សេដ្ឋកិច្ច​អាមេរិក​ ខណៈលោក​ Jerome Powell ដែល​ជា​​ប្រធាន​ធនាគារផ្ទាល់​ ​ ក៏​កត់​សម្គាល់​ពី​ការ​ធ្លាក់​ចុះ​នៃ​ទីផ្សារ​ការងារ​។  ​

ទន្ទឹម​នឹង​នេះ​ដែរ ក្រុមហ៊ុនអាមេរិក​​រាប់​ពាន់​ផ្សេង​ទៀត​ក៏​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ត្រដាប​ត្រដួស​​។ ការវិភាគ​ពី​ទីភ្នាក់ងារ​សារព័ត៌មាន Associated Press កាលពីខែមុន បានរកឃើញថា ចំនួនក្រុមហ៊ុន​សាធារណៈ​ដែល​ធ្លាក់ចុះ​ប្រាក់​​ចំណូល​​ (Zombie Companies) ​​ បានកើនឡើងដល់ជិត ៧ ០០០ នៅទូទាំងពិភពលោក។ ក្នុង​នោះ​ មាន​ ២ ០០០ ក្រុមហ៊ុន​​ ស្ថិត​នៅ​សហរដ្ឋ​អាមេរិក​។

គេ​មើលឃើញ​ផង​ដែរ​ថា​ កំណើន​នៃ​ការ​ដាក់​ពាក្យ​ក្ស័យ​ធន​ កើត​ឡើង​ខណៈ​អ្នកខាង​​ជំនួញ​នៅ​សង្កាត់ហិរញ្ញវត្ថុ​ Wall Street បាន​បង្កើន​ការ​ព្រួយ​បារម្ភ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ពីសេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៨ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៨ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៩ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម