សន្តិសុខសង្គម
រដ្ឋបាលជលផលខេត្តកណ្តាល ឃាត់ខ្លួនអ្នកផលិត ចែកចាយឧបករណ៍នេសាទខុសច្បាប់បង្ហោះលើបណ្តាញសង្គម
ខណ្ឌរដ្ឋបាលជលផលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានសហការជាមួយអាជ្ញាធរមូលដ្ឋាន និងព្រះរាជអាជ្ញារងខេត្តកណ្តាល ចុះត្រួតពិនិត្យ និងឆែកឆេរទីតាំងលួចផលិតឧបករណ៍នេសាទខុសច្បាប់(អំភ្លីឆក់ត្រី)មួយកន្លែងស្ថិតនៅភូមិទ្រាំងលើ ឃុំតាឯក ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដោយធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និងឧបករណ៍នេសាទខុសច្បាប់មួយចំនួន។
លោក ហេង សុភារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានបញ្ជាក់ថា ប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលជាអ្នកផលិត និងចែកចាយនូវឧបករណ៍នេសាទខុសច្បាប់នេះ គឺបានធ្វើឡើងបន្ទាប់ពីមានបទបញ្ជារបស់លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ក្រោយពីជនសង្ស័យបានបង្ហោះលើបណ្តាញសង្គម តិកតុកដាក់លក់នូវឧបករណ៍ខុសច្បាប់ទាំងនេះជាសាធារណៈ ខណៈករណីនេះជនសង្ស័យបានសារភាពថា គេពិតជាបានលួចផលិតមែន និងបានចែកចាយលក់នៅតាមបណ្តាខេត្តមួយចំនួនផងដែរ។
បើតាមលោក ហេង សុភារិទ្ធ ក្រោយធ្វើការឃាត់ខ្លួន និងរឹបអូសនូវវត្ថុតាងជនសង្ស័យត្រូវបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ខណៈករណីនេះជាបទល្មើសនេសាទ ដោយមិនអាចអនុគ្រោះបានឡើយ ដោយសារតែជនសង្ស័យរូបនេះបានលួចផលិតនូវឧបករណ៍ខុសច្បាប់នេះយូរមកហើយនោះ។
ជាមួយគ្នានោះដែរ លោក ហេង សុភារិទ្ធ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ គប្បីត្រូវធ្វើការសហការជាមួយអាជ្ញាធរ ឬរដ្ឋបាលជលផលដើម្បីធ្វើយ៉ាងណាលុបបំបាត់បទល្មើសនេសាទខុសច្បាប់នៅតាមភូមិ និងសហគមន៍ហើយប្រសិនបើប្រពលរដ្ឋណាដែលបាននេសាទ ឬលួចផលិតឧបករណ៍នេសាទខុសច្បាប់នឹងចាត់វិធានការភ្លាមៗដោយគ្មានការលើកលែងនោះឡើយ៕
អត្ថបទ៖ សុភា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា លី សុភ័ក្ត ប្រកាសទុកពេល២៤ម៉ោងឱ្យម្ចាស់ហ្វេសប៊ុកCamcar Collection លុបសំណេរ និងសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C សម្រេចលទ្ធផល១០០% ត្រៀមដាក់សម្ពោធឆាប់ៗនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
សមាជិក ប.ស.ស ចំនួន ៣២០ នាក់ ហើយ បានដាក់ឯកសារស្នើសុំប្រាក់សោធន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់Camcar collection លុបវីដេអូ និងសំណេរចេញពីបណ្តាញសង្គម ដើម្បីបញ្ចប់រឿងជាមួយអ្នកឧកញ៉ា លី សុភ័ក្ត
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ប៉ែន បូណា៖ «យុវជនកើតក្នុងសម័យនេះ មានសំណាងជាងយុវជនជំនាន់មុនឆ្ងាយណាស់»
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ខែមិថុនា៖ ឧកញ៉ា ជាសមាជិកសមាគមឧកញ៉ា៨រូប ត្រូវដំឡើងងារជា អ្នកឧកញ៉ា