ព័ត៌មានជាតិ
ភ្លៀងធ្លាក់ខ្លាំងច្រើនថ្ងៃនៅខេត្តព្រះវិហារ បណ្ដាលឱ្យលិចផ្ទះ និងផ្លូវមួយចំនួន
គិតត្រឹមរសៀល ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤នេះ មានភ្លៀងធ្លាក់ទៅគ្រប់ទិសទីក្នុងខេត្តព្រះវិហារ បណ្ដាលឱ្យជន់លិចទីតាំងមួយចំនួននៅក្នុងក្រុងព្រះវិហារ និងស្រុកឆែប ប៉ុន្តែអាជ្ញាធរអាចគ្រប់គ្រងស្ថានការណ៍បាន។
លោក ណុប វុធ្ធី អភិបាលរងខេត្តព្រះវិហារ បានឱ្យដឹងថា នាប៉ុន្មានថ្ងៃនេះខេត្តព្រះវិហារទាំងមូលមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្ដាលឱ្យលិចផ្លូវ និងផ្ទះសម្បែងពលរដ្ឋមួយចំនួននៅក្នុងក្រុងព្រះវិហារ និងឃុំកំពង់ស្រឡៅ១ ឃុំសង្កែ១ និងឃុំសង្កែ២ នៃស្រុកឆែប។ លោកបន្តថា ទោះជាយ៉ាងនេះក្តី អាជ្ញាធរមានវិធានការទប់ស្កាត់ កុំឱ្យមានការប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ដោយអាចនឹងបើកទ្វារទឹកទំនប់រក្សា និងជូនដំណឹងទៅអាជ្ញាធរខេត្តកំពង់ធំ ឱ្យត្រៀមការពារផងដែរ។ លោកបញ្ជាក់ថា បច្ចុប្បន្ននៅក្នុងខេត្តព្រះវិហារទាំងមូលមិនទាន់ដល់កម្រិតប្រកាសអាសន្ននៅឡើយទេ ហើយក៏មិនទាន់មានពលរដ្ឋណាម្នាក់មានបញ្ហាដោយសារជំនន់ទឹកភ្លៀងនេះដែរ។
សូមបញ្ជាក់ថា សរុបគិតជាមធ្យមប្រចាំថ្ងៃ ទទួលបានទឹកភ្លៀងកម្រិត ៨៤,៤៤ មម។ ដោយឡែកបរិមាណទឹកភ្លៀងដោយបូកយោងតាំងពីដើមរដូវ រហូតមកដល់ត្រឹមថ្ងៃទី១៥ ខែកក្កដា ឆ្នាំ ២០២៤ នៅទូទាំងខេត្តព្រះវិហារ ទទួលបានទឹកភ្លៀងសរុបគិតជាមធ្យម ៦៦៣,៧៤ មម៕
ដោយ៖ ជុន កុសល
-
ចរាចរណ៍៤ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់