Connect with us

ព័ត៌មានជាតិ

យកសំណាកបាន​ជាង ៧០០​នាក់ហើយ នៅរោងចក្រ វាយ​ & ដាប់បែលយូ​ ព្រែកជ្រៃ

បានផុស

នៅ

ការយកសំណាកទៅលើកម្មករ កម្មការិនី​នៅរោងចក្រ វាយ​ & ដាប់បែលយូ​ ហ្គាមេន (Y & W GARMENT Co., LDT)​ បាន​ចំនួន​ជាង៧០០នាក់ហើយ ក្នុងចំណោម​កម្មករ កម្មការិនី ទាំងអស់​​ចំនួនជាង៥០០០នាក់ ​នេះបើតាមការបញ្ជាក់​ពី​អាជ្ញាធរខណ្ឌដង្កោ នាល្ងាចថ្ងៃទី០២ ខែមីនា​ ឆ្នាំ​២០២១នេះ។

លោក កេង ថា នាយករង​រដ្ឋបាលខណ្ឌដង្កោ​​បាន​ថ្លែងប្រាប់កម្ពុជាថ្មី​មុននេះបន្តិចថា​ មក​ដល់ពេលនេះការយកសំណាកនៅរោងចក្រ​ Y & W GARMENT Co., LDT បាន​ចំនួន៧១៨ នាក់​ហើយ ក្នុងចំណោមកម្មករទាំងអស់ចំនួន​៥០៣០នាក់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមលោក កេង ថា ការ​​យកសំណាក​នេះ ​​សម្រាប់​តែ​កម្មករ កម្មការិនី ដែល​ធ្វើការ​នៅអគារ D8 មួយប៉ុណ្ណោះ ពីព្រោះកម្មករ​​ដែលវិជ្ជមាននោះ ធ្វើការនៅអគារ D8​ នោះ តែ​លទ្ធភាពយក​សំណាក​ទៀត ឬមិនយកទៀត​​យ៉ាងណានោះ រងចាំលទ្ធផល​នៃការយកសំណាកនៅថ្ងៃនេះសិន​។ ដោយឡែកទាក់ទងទៅនឹងការបិទរោងចក្រ ឬមិនបិទនោះ លោក​​ថា នៅ​មិន​ទាន់​ដឹងនោះទេ ហើយការងារនេះ​ស្ថិតនៅលើក្រសួងការងារ។​

សូមបញ្ជាក់ថា រោងចក្រ​ Y & W GARMENT​ ​ដែលមាន​ទីតាំង​ស្ថិតនៅ​ផ្លូវ​លេខ​២១៧ ភូមិ ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​ បាន​រកឃើញស្ត្រីម្នាក់​ មានអាយុ៤៨ឆ្នាំ ​ជាកម្មករ​​ បាន​ឆ្លងកូវីដ-១៩ ​ពីកូនជាអ្នកបើកឡានឲ្យជនជាតិចិន។​​​

​លោក​វេជ្ជបណ្ឌិត ងី ម៉េង ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា ស្ត្រី ដែល​ឆ្លង​កូ​វីដ​១៩ នៅ​រោងចក្រ​កាត់ដេរ​នោះ មាន​អាយុ​៤៨ ឆ្នាំ ​បាន​ឆ្លង​ពី​កូន​របស់​គាត់​ជា​អ្នក​បើកឡាន​ឲ្យ​ជនជាតិ​ចិន​ ហើយ​រហូត​មកដល់ពេលនេះ ក្រុម​ឆ្លើយតប​បន្ទាន់ នៃ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បាន​ចុះ​យក​សំណាក​អ្នក​ដែល​បាន​ប៉ះពាល់​ផ្ទាល់ និង​ប្រយោល​ជាមួយ​ស្ត្រី នោះ​។

ចំណែកលោកស្រី គឹម ញិ​ប អភិបាលខណ្ឌ​ដង្កោ​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ឆ្លង​ជំងឺ​កូ​វីដ​១៩​នោះ ជា​ស្ត្រី​ខ្មែរ​ធ្វើការ​ជាមួយ​ជនជាតិ​ចិន​។​ លោកស្រី​បន្ត​ថា ​ជនរងគ្រោះ រួម​ទាំង​ក្រុម​គ្រួសារ​ត្រូវ​បាន​បញ្ជូន​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​នៅ​មណ្ឌល​ព្រែក​ព្នៅ​អស់ហើយ​។

រីឯលោក ជួន វុ ឌ្ឍី ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​រាជធានី​ភ្នំពេញ​បាន​មានប្រ​សាសន៍ថា ក្រសួង​នៅ​មិនទាន់​បិទ​រោងចក្រ​យីហោ “Y & W GARMENT​​” ​នៅឡើយ​ទេ ដោ​យសារ​ការ​ប៉ះពាល់​មាន​កម្រិត​តិច​តូច​នៅឡើយ​។​ លោក​បន្ត​ថា  តាម​ព័ត៌មាន ដែល​លោក​ទទួល​បានជា​ជំ​ហាន​ដំបូង​ មាន​អ្នកពាក់ព័ន្ធ​ជាមួយ​ស្ត្រី ដែល​ឆ្លង​នោះ​ចំនួន​៧​នាក់  ក្នុង​នោះ​មាន​ម្នាក់​ប៉ះពាល់​ផ្ទាល់ និង​៦​នាក់​ទៀត​ប៉ះពាល់​ដោយ​ប្រយោល ហើយ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​យក​សំណាក​ទៅ​ពិនិត្យ​រួចរាល់​ហើយ​៕

កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ៩ វិនាទី មុន

អ្នកនាង ស្វែង សុជាតា គាំទ្រឱ្យតារាសម្តែងដែលត្រូវគេកេងចំណេញប្រាក់កម្រៃពីការថត ចេញមកទម្លាយរឿង (មានវីដេអូ)

ជីវិតកម្សាន្ដ២ នាទីutes មុន

អ្នកគាំទ្រជាច្រើនទម្លាយការពិតខ្លះៗ ដែលយីហោ LV ស្រឡាញ់ J-Hope ខ្លាំងបំផុត

ព័ត៌មានជាតិ៣ នាទីutes មុន

គម្រោង​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់ធំៗ​ណា​ខ្លះ ​បញ្ចប់ការ​សាងសង់​​នៅឆ្នាំ ២០២៤?

នយោបាយ៥ នាទីutes មុន

សេចក្ដីព្រាងច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហមត្រូវបានដាក់ឆ្លងគណៈរដ្ឋមន្ត្រី

ព័ត៌មានជាតិ១១ នាទីutes មុន

ពលរដ្ឋខេត្តរតនគិរី មានជំនឿថា អាស្រមលោកតា ប៊ូ ជួង នៅបឹងកន្សែង ជាទីកន្លែងស័ក្តិសិទ្ធសម្រាប់បួងសួង

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង 

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

វៀតណាម បំបែក​សម្បុក​​ក្រុម​លាង​លុយ​កខ្វក់​ ក្នុង​ទំហំទឹកប្រាក់ ១,២​ពាន់​លាន​ដុល្លារ

សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីពលរដ្ឋទៅទទួលអំណោយនៅ​មុខភូមិគ្រឹះអ្នកឧកញ៉ា សុខ គង់ ស្លាប់៤នាក់ ខណៈ៥នាក់ទៀតកំពុងសង្គ្រោះ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គាំទ្រភ្លូកទឹកភ្លូកដី! សំបុត្រទស្សនាទស្សនីយភាព «ល្ខោនបាមោជ្ជទ័យ» រឿងកុលាបប៉ៃលិន ទាំង ៤ថ្ងៃ លក់អស់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម