ព័ត៌មានជាតិ
សមត្ថកិច្ចថា បានហៅលោក ផន ផល្លា ទៅអប់រំ ធ្វើកិច្ចសន្យាឱ្យឈប់បង្ហោះអ្វីដែលងាយយល់ច្រឡំ ប៉ះពាល់សន្តិសុខជាតិ
អនុវត្តតាមបញ្ជាលោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នៅថ្ងៃទី១៥ ខែកក្កដា នេះ អធិការនគរបាលខណ្ឌកំបូល សហការជាមួយ នាយការិយាល័យស្តីទីសន្តិសុខផ្ទៃក្នុង និងក្រុមការងារបានកោះហៅលោក ផន ផល្លា ប្រធានអង្គការមណ្ឌលមែកឈើ ជាអ្នកផលិតធ្វើវីដេអូសប្បុរសធម៌តាមបណ្តាញសង្គម មកសួរនាំ ក្រោយលោក ផន ផល្លា បង្ហោះសារតាមបណ្ដាញសង្គមថា មានគេគំរាមសម្លាប់រូបលោក។ ក្រោយសួរនាំដឹងហេតុផល រួចសមត្ថកិច្ចក៏អប់រំ និងធ្វើកិច្ចសន្យាឱ្យឈប់បង្ហោះរាល់ខ្លឹមសារទាំងឡាយណាដែលងាយធ្វើឱ្យមហាជនយល់ច្រឡំ និងប៉ះពាល់ដល់សន្តិសុខជាតិ។ នេះបើតាមសំណេរលើទំព័រហ្វេសប៊ុក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បទបញ្ជារបស់លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់ចេញ ក្រោយលោក ផន ផល្លាប្រធានអង្គការមណ្ឌលមែកឈើ បានបង្ហោះតាមបណ្តាញសង្គម ហ្វេសប៊ុកកាលពីថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៤ ពាក់ព័ន្ធគាត់បានសរសេរមានខ្លឹមសារថា {«ករណីកូនៗឪពុកត្រូវបានគេគម្រាម(គំរាម) រៀបចំផែនការកំចាត់ឪពុកហើយ» ដែលបុគ្គលនោះមានសមាសភាពជាមន្ត្រីនគរបាលក្នុងក្រសួងមហាផ្ទៃ }។
នៅចំពោះមុខសមត្ថកិច្ច លោក ផន ផល្លា សារភាពថា ខ្លឹមសារដែលសរសេរបង្ហោះលើបណ្ដាញសង្គម មិនមែនមានន័យថាគេគំរាមអាយុជីវិតគាត់នោះទេ គឺគំរាម ក្នុងវិស័យមនុស្សធម៌តាមបណ្តាញសង្គមនានាតែប៉ុណ្ណោះ។ លោក ផន ផល្លា ក៏បង្ហើបឱ្យដឹងថា សមាសភាពដែលលោកបានចោទប្រកាន់ថា គំរាមលោកក្នុងវិស័យមនុស្សធម៌នោះ គឺមានឈ្មោះ ទី ចំរើនកុសល្យ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឱ្យដឹង លោក ផន ផល្លា សំណូមតាមរយៈសមត្ថកិច្ច ជួយស្នើសុំឲ្យលោក ទី ចំរើនកុសល្យ បញ្ឈប់រាល់កម្មភាពនានាដែលផុសប៉ះពាល់កិត្តិយសរបស់លោក តាមបណ្តាញសង្គមនានា។
ក្រោយបានអប់រំ លោក ផន ផល្លា និងឱ្យធ្វើកិច្ចសន្យាបញ្ឈប់រាល់ការបង្ហោះព័ត៌មានណាដែលមានខ្លឹមសារនាំឲ្យមហាជនយល់ច្រឡំ បង្កប៉ះពាល់ដល់សន្តិសុខសង្គមរួចមក សមត្ថកិច្ចក៏បានសុំគោលការណ៍ពីលោក អគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញអនុញ្ញាតឲ្យប្រធានអង្គការមណ្ឌលមេឃឈើត្រឡប់ទៅផ្ទះវិញ ខណៈលោក ជួន ណារិន្ទ ក៏ឯកភាព៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Emirates នឹងតភ្ជាប់កម្ពុជាទៅកាន់១៤៨ គោលដៅក្នុង៨០ ប្រទេសនៅលើសកលលោក
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
វៀតណាម អនុម័តគម្រោងផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ៦៧ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
សេដ្ឋកិច្ច៧ ថ្ងៃ ago
ក្រុមហ៊ុនចិនចាប់អារម្មណ៍បោះទុនវិនិយោគ លើវិស័យថាមពលអគ្គិសនីនៅកម្ពុជា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទឹកជំនន់នៅភាគខាងត្បូងថៃ រឹតតែធ្ងន់ ឯមនុស្សស្លាប់ កើនច្រើនឡើងៗ