ព័ត៌មានអន្ដរជាតិ
លោក ត្រាំ តែងតាំងអ្នកធ្លាប់រិះគន់ខ្លួន ធ្វើជាដៃគូបោះឆ្នោតតំណែងអនុប្រធានាធិបតី
នៅថ្ងៃទីមួយនៃសន្និបាតជាតិរបស់គណបក្សសាធារណរដ្ឋក្នុងទីក្រុង Milwaukee នៃរដ្ឋ Wisconsin លោក ដូណាល់ ត្រាំ បានប្រកាសយកលោក JD Vance ធ្វើជាដៃគូឈរឈ្មោះសម្រាប់តំណែងអនុប្រធានាធិបតី ក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខនេះ។
លោក ត្រាំ បានប្រកាសលើបណ្តាញសច្ចធម៌សង្គម កាលពីល្ងាចថ្ងៃចន្ទទី១៥ខែកក្កដាថា “ក្រោយពិចារណា និងគិតយ៉ាងល្អិតល្អន់អស់រយៈពេលយ៉ាងយូររួចមក ជាពិសេសសម្លឹងឃើញទេពកោសល្យដ៏អស្ចារ្យរបស់មនុស្សជាច្រើនរូប ខ្ញុំក៏សម្រេចចិត្តថា បុគ្គលដែលស័ក្តិសមបំផុតក្នុងការឡើងកាន់តំណែងជាអនុប្រធានាធិបតីសហរដ្ឋអាមេរិកគឺសមាជិកព្រឹទ្ធសភា J.D. Vance មកពីរដ្ឋ Ohio។
លោក James David “JD” Vance ត្រូវបានគេដឹងថា ជាមនុស្សរិះគន់មិនសំចៃមាត់លើលោក ត្រាំ ហើយបច្ចុប្បន្ននេះ គាត់គឺជាព្រឹទ្ធសមាជិកសាធារណរដ្ឋមកពីរដ្ឋ Ohio ដែលជាប់ឆ្នោតក្នុងឆ្នាំ២០២៣ ឡើងជំនួសតំណែងសមាជិកព្រឹទ្ធសភាចូលនិវត្តន៍ឈ្មោះ Rob Portman។
ត្បិតធ្លាប់បោះពាក្យសម្តីវាយប្រហារលោកត្រាំ ក្នុងឆ្នាំ២០១៦ក៏ពិតមែន ប៉ុន្តែចាប់តាំងពីពេលនោះមក លោកបានទទួលយករបៀបវារៈប្រជាភិថុតិរបស់អតីតប្រធានាធិបតីអាមេរិករូបនេះ ហើយទទួលយកការតែងតាំងពីលោក ត្រាំ ឈរឈ្មោះប្រជែងតំណែងព្រឹទ្ធសភា។
លោក Vance បានប្រាប់ Fox News កាលពីខែមុនថា “ខ្ញុំបានយល់ខុសចំពោះ ដូណាល់ ត្រាំ។ ខ្ញុំគិតមិនដល់សោះថា គាត់នឹងក្លាយជាប្រធានាធិបតីដ៏ល្អបែបនេះ។ គាត់គឺជាប្រធានាធិបតីដ៏អស្ចារ្យ ហើយវាជាហេតុផលមួយដែលធ្វើឲ្យខ្ញុំខិតខំប្រឹងប្រែង ដើម្បីជួយឲ្យគាត់ទទួលបានអាណត្តិទីពីរ”។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាល័យ លោក Vance បានចុះឈ្មោះចូលរួមក្នុងកងម៉ារីនអាមេរិក ហើយបម្រើការជាអ្នកឆ្លើយឆ្លងព័ត៌មានសមរភូមិជាមួយកងម៉ារីនទី២ដែលកំពុងដាក់ពង្រាយនៅប្រទេសអ៊ីរ៉ាក់។ ក្រោយមក គាត់បានទទួលសញ្ញាប័ត្រច្បាប់ពីសាកលវិទ្យាល័យ Yale។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំងគឺថា បុរសម្នាក់នេះហើយ គឺជាសមាជិកម្នាក់ក្នុងចំណោមអ្នកសាធារណរដ្ឋកំពូលៗដំបូងគេ ដែលចោទប្រកាន់ចំៗទៅលើវោហារសាស្ត្រញុះញង់របស់យុទ្ធនាការឃោសនាបក្សប្រជាធិបតេយ្យថាជាដើមចម ជំរុញឲ្យមានការប៉ុនប៉ងធ្វើឃាតលោក ត្រាំ នៅឯពិធីជួបជុំអ្នកគាំទ្រកាលពីថ្ងៃសៅរ៍៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក ត្រាំ រៀបរាប់ដំណើររឿង ធ្វើឲ្យគាត់រួចផុតពីចង្កូមមច្ចុរាជ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា លី សុភ័ក្ត ប្រកាសទុកពេល២៤ម៉ោងឱ្យម្ចាស់ហ្វេសប៊ុកCamcar Collection លុបសំណេរ និងសុំទោសជាសាធារណៈ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
គម្រោងសាងសង់ផ្លូវជាតិលេខ ៧១C សម្រេចលទ្ធផល១០០% ត្រៀមដាក់សម្ពោធឆាប់ៗនេះ
-
ព័ត៌មានជាតិ១១ ម៉ោង ago
សមត្ថកិច្ចថា បានហៅលោក ផន ផល្លា ទៅអប់រំ ធ្វើកិច្ចសន្យាឱ្យឈប់បង្ហោះអ្វីដែលងាយយល់ច្រឡំ ប៉ះពាល់សន្តិសុខជាតិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
សមាជិក ប.ស.ស ចំនួន ៣២០ នាក់ ហើយ បានដាក់ឯកសារស្នើសុំប្រាក់សោធន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឆ្នាំមុនតារាសម្ដែងជើងចាស់ គន្ធ តារាវណ្ណ ស្លាប់ ឯឆ្នាំនេះ ពិធីករល្បីលោក គន្ធ ជីវ័ន្ត ត្រូវជាកូន ក៏ស្លាប់តាមក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់Camcar collection លុបវីដេអូ និងសំណេរចេញពីបណ្តាញសង្គម ដើម្បីបញ្ចប់រឿងជាមួយអ្នកឧកញ៉ា លី សុភ័ក្ត
-
ជីវិតកម្សាន្ដ១៦ ម៉ោង ago
ព្រឺរោម!! វីដេអូចម្រៀងប្រវត្តិសាស្ត្រ នៃកាបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលមានអ្នកច្រៀងរួមគ្នា ជាង៣០០០នាក់
-
សុខភាព៦ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ