Connect with us

ព័ត៌មានជាតិ

កម្មករថា កម្ពុជាបច្ចុប្បន្នសម្បូរការងារធ្វើដោយមានអ្នកវិនិយោគថ្មីៗច្រើន លក្ខខណ្ឌការងារកាន់តែល្អប្រសើរ អត្ថប្រយោជន៍ពីរដ្ឋាភិបាលក៏ច្រើន

បានផុស

នៅ

អ្នកធ្វើការងារនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរនៅកម្ពុជា លើកឡើងថា បច្ចុប្បន្នមិនខ្វះការងារធ្វើទេ អ្នកវិនិយោគថ្មីៗមានច្រើន ខណៈលក្ខខណ្ឌការងារកាន់តែល្អប្រសើរ ហើយអត្ថប្រយោជន៍ ដែលទទួលបានពីររាជរដ្ឋាភិបាលក៏ច្រើនសន្ធឹកសន្ធាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃឹម ចាន់ណារិទ្ធ អាយុ៣៤ឆ្នាំ ធ្វើការនៅរោងចក្រទ្រីមែក ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានឱ្យដឹងថា បច្ចុប្បន្ន នៅមូលដ្ឋានរោងចក្រ ដែលលោកបំពេញការងារ មិនខ្វះការងារធ្វើនោះទេពេលខ្លះស្ទើតែរកកម្លាំងពលកម្មមកបំពេញការងារ​ថែមម៉ោងស្ទើរមិនបានផង។

លោកថ្លែងថា «បច្ចុប្បន្នការងារអត់មានខ្វះខាត ឬពិបាករកអីទេ លក្ខខណ្ឌការងារក៏ល្អប្រសើរ ហើយចំពោះប្រាក់ខែបងប្អូនយើងក៏គ្រាន់បើដែរ។ គាត់ថែមម៉ោងថែមអីចឹងទៅ ដល់ចឹងទៅលុយវាបានច្រើន ហើយការធ្វើការងារទៀតសោតអត់មានការថ្នាំងថ្នាក់ មានសេរីភាពការងារ។»

ចំណែកកម្មការិនី សំ គឹមហ៊ង អាយុ៣៧ឆ្នាំ ធ្វើការងារនៅរោងចក្រប៉ាស៊ីហ្វិក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ និយាយថា បច្ចុប្បន្នសម្បូរការងារស្ទើតែរកកម្លាំងពលកម្មធ្វើគ្មានហើយអត្ថប្រយោជន៍ ដែលកម្មករនិយោជិតទទួលបានក៏ច្រើន​លើស​ពីច្បាប់ការងារកំណត់ផងដែរ។ លើសពីច្បាប់កំណត់ត្រង់ថា ក្រុមហ៊ុនផ្តល់ប្រាក់ឧបត្ថម្ភថ្លៃអាហារច្រើនជាង ថែមទាំងមានប្រាក់ឧបត្ថម្ភផ្សេងៗជាច្រើនទៀត។ កម្មការិនីរូបនេះនិយាយថា «អត្ថប្រយោជន៍ទទួលបានជាក់ស្តែង បើនិយាយ​ឱ្យចំទៅវាអត់មានបាត់បង់អីផង ទាំងលុយបាយ លុយហ្វ្រី លុយថែមម៉ោង លុយរង្វាន់ បើនិយាយពី ប ស ស គឺអូខេ ហើយលក្ខខណ្ឌការងារមានភាពល្អប្រសើរច្រើន អត់មានអីដែលពិបាក»។

រីឯលោក កាន់ ស៊ីថន អាយុ៥២ឆ្នាំ ធ្វើការនៅរោងចក្រដុងឌូ ក្នុងសួនវឌ្ឍនៈ២ រាជធានីភ្នំពេញ ប្រាប់ថា បច្ចុប្បន្នកន្លែងការងាររបស់លោកសម្បូរការងារធ្វើ ខណៈការបញ្ជាទិញក៏មានការកើនឡើង ចំណែកលក្ខខណ្ឌការងារក៏កាន់តែល្អប្រសើរ ហើយអត្ថប្រយោជន៍ដែលផ្តល់ជូនដោយរាជរដ្ឋាភិបាលក៏ច្រើន ធ្វើឱ្យបងប្អូនកម្មករនិយោជិតកក់ក្តៅ និងរីករាយក្នុងការបំពេញការងាររបស់ខ្លួន។

លោកថ្លែងថា «ជារួមរោងចក្រយើងមានផ្តល់អត្ថប្រយោជន៍ច្រើន ហើយចំពោះរាជរដ្ឋាភិបាលក៏លោកបានផ្តល់នូវអត្ថប្រយោជន៍ច្រើនចំពោះទាំងកម្មករទាំងកម្មការិនីទាំងអស់គ្នាដូចជា បសស លុយសោធននិវត្តន៍ ប្រាក់ឧបត្ថម្ភស្ត្រីពិនិត្យផ្ទៃពោះ ហើយការសម្រាលគាត់បានប្រាក់ឧបត្ថម្ភពីសម្តេចបន្ថែមទៀតផង»។

លោកបញ្ជាក់ថា នៅកន្លែងការងាររបស់លោកកំពុងមានការដាក់បន្ថែមក្រុមដេរជាច្រើនក្រុមបន្ថែមទៀត ហេតុនេះលោកអំពាវនាវទៅអ្នកមិនទាន់មានការងារធ្វើ សូមកុំមានការព្រួយបារម្ភថាខ្វះការងារ អាចធ្វើការទំនាក់ទំនង ទៅរោងចក្រដុងឌូក្នុងសួនវឌ្ឍនៈ២ រាជធានីភ្នំពេញ ឬអាចធ្វើការទំនាក់ទំនងទៅទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបាន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ នាទី មុន

គម្រោងចំនួន៣០​ នៅខេត្តព្រះសីហនុ ​មាន​ទុន​វិនិយោគ ៥៩០លានដុល្លារត្រូវបានរដ្ឋាភិបាលផ្តល់គោលការណ៍វិនិយោគ

ជីវិតកម្សាន្ដ១១ នាទី មុន

ករុណា ពេជ្រ ប្រកាសវិលវិញជាមួយរសជាតិថ្មី ក្រោយស្ងប់ស្ងាត់មួយរយៈធំ

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

UN៖​មនុស្ស​ជិត​១០ម៉ឺន​នាក់បោះបង់ផ្ទះនិង រាប់​សិប​ម៉ឺន​នាក់​​ប្រឈម​​ខ្វះខាត​​​​​នៅលីបង់​

ព័ត៌មានជាតិ១ ម៉ោង មុន

ជនជាតិ​ភាគតិច ​បង្កើត​ក្រុម​សន្សំ​ប្រាក់​ក្នុង​ភូមិ បញ្ចៀស​ប្រើ​កម្ចី​ពី​ធនាគារ​មាន​ការ​ប្រាក់​ខ្ពស់

ជីវិតកម្សាន្ដ២ ម៉ោង មុន

សមាគមសិល្បករខ្មែរ ប្រកាសផ្តល់សំបុត្រទស្សនា រឿង «ព្រះបាទជ័យវរ្ម័នទី៧» ឥតគិតថ្លៃ ១០០នាក់ ដល់សិល្បករសិល្បការិនី

សន្តិសុខសង្គម១៩ ម៉ោង មុន

Breaking News! អគ្គិភ័យឆាបឆេះឃ្លាំងស្តុកកង់ក្នុងតំបន់OCIC ប្រឈមខូចខាតទាំងស្រុង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រដ្ឋ Florida ជួបព្យុះសង្ឃរាកំណាច ប្រឈមហានិភ័យ បង្កគ្រោះមហន្តរាយធំធេង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

នាវាមុជទឹក​នុយក្លេអ៊ែរ​ថ្មី​បំផុត​របស់​ចិន បាន​លិច បង្ក​ជា​ភាព​អាម៉ាស់​មិន​ស្ទើរ​ដល់​ក្រុង​ប៉េកាំង

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជប៉ុន គាំទ្រការសម្រេចចិត្តរបស់កម្ពុជាក្នុងការដកខ្លួនចេញពី CLV-DTA និងសន្យាបន្តជួយ

សន្តិសុខសង្គម៥ ម៉ោង មុន

Update ៖ អគ្គិភ័យឆេះឃ្លាំងស្តុកកង់អគ្គិសនីអស់ជិត ៤ ពាន់គ្រឿង ប្រើរថយន្តពន្លត់អគ្គិភ័យជិត ៣០ គ្រឿង

Sokha Hotels

ព័ត៌មានពេញនិយម