ព័ត៌មានអន្ដរជាតិ
អតីតកម្មករសំណង់ ផ្តួល Jack Ma ក្លាយជាអ្នកមានបំផុតរបស់ ចិន
ប្រទេសចិន បានបង្កើតមហាសេដ្ឋីជាង២០០នាក់កាលពីឆ្នាំមុន ដោយសារទីផ្សារភាគហ៊ុនដែលកំពុងរីកចម្រើននិងការចុះបញ្ជីក្រុមហ៊ុនថ្មី បានជួយប៉ះប៉ូវការខូចខាតដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩។
សេដ្ឋកិច្ចរបស់ចិន ត្រូវបានគេមើលឃើញថា មានការរីកលូតលាស់ស្របពេលហិរញ្ញវត្ថុរបស់ប្រទេសផ្សេងទៀតនៅលើពិភពលោក កំពុងរងផលប៉ះពាល់ដោយសារជំងឺរាតត្បាតកូវីដ១៩។
កំណើននេះជួយឲ្យប្រទេសចិនបង្កើតបានមហាសេដ្ឋីថ្មីៗ ដោយលោក Zhong Shanshan នៃក្រុមហ៊ុនទឹកបរិសុទ្ធ Nongfu ក្លាយជាអ្នកមានបំផុតរបស់ប្រទេសចិនបន្ទាប់ពីយកឈ្នះលោក Jack Ma ដែលមានបញ្ហាជាមួយថ្នាក់ដឹកនាំចិន ក្នុងរយៈពេល១២ខែចុងក្រោយ។
លោក Zhong មានទ្រពសម្បត្តិប្រមាណ៨៥ពាន់លានដុល្លារ បន្ទាប់ពីម៉ាកភេសជ្ជៈរបស់គាត់ដែលមានលក់តែ កាហ្វេនិងទឹកផ្លែឈើក៏ដូចជាដបទឹកសុទ្ធ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ។
ក្នុងនាមជាអតីតកម្មករសំណង់ លោក Zhong រកលុយបានតាមរយៈការលក់ភាគហ៊ុនជាសាធារណៈលើកដំបូងចំនួន១.១ពាន់លានដុល្លារ នៅក្នុងទីក្រុងហុងកុងកាលពីឆ្នាំមុន។
បញ្ជីអ្នកមានសកលលោករបស់ក្រុមហ៊ុន Hurun បានបង្ហាញថា ជនជាតិចិនចំនួន២៥៩នាក់ បានក្លាយខ្លួនជាមហាសេដ្ឋីមានទឹកប្រាក់រាប់ពាន់លានដុល្លារនៅក្នុងឆ្នាំ២០២០ ច្រើនជាងប្រទេសដទៃទៀតនៅលើពិភពលោក ហើយនាំឲ្យប្រទេសនេះមានមហាសេដ្ឋីសរុបចំនួន១,០៥៨នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ មហាសេដ្ឋីយល់ថា ប្រាក់ជាមូលហេតុភាគច្រើននៃការបែកបាក់ស្នេហា
ចុចអាន៖ សិក្សាពីមហាសេដ្ឋីជប៉ុនដែលជោគជ័យព្រោះបង្កើតក្រុមហ៊ុនផ្តល់ប្រឹក្សា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២២ ម៉ោង ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់