KPT+
បើគ្មានថ្នាំដុសធ្មេញ តើមនុស្សបុរាណចិន អនុវត្តអនាម័យមាត់ដោយរបៀបណា?
មនុស្សជាច្រើននាសម័យបច្ចុប្បន្ននៅតែមានមានចម្ងល់ថា មុនពេលមានថ្នាំដុសធ្មេញ ឬទឹកខ្ពុរមាត់ តើធ្មេញរបស់មនុស្សសម័យបុរាណស្អាតឬអត់? តាមពិតទៅ មនុស្សសម័យបុរាណពិតជាឆ្លាតមិនធម្មតាទេ ហើយពួកគេថែមទាំងមានការច្នៃប្រឌិតជាច្រើន ដើម្បីជួយរក្សាធ្មេញឲ្យស្អាត និងមានក្លិនក្រអូបទៀតផង។
យ៉ាងណា ដោយយោងតាមការវិភាគរបស់អ្នកបុរាណវិទូក្នុងប្រទេសចិន បានឲ្យដឹងថា មនុស្សសម័យបុរាណបានឲ្យតម្លៃការថែទាំមាត់ជាយូរមកហើយ។ ពួកគេជឿថា ធ្មេញនិងសក់ គឺជាឫសគល់នៃជីវិតរបស់មនុស្សគ្រប់រូប។ រាប់ពាន់ឆ្នាំមុន នៅពេលដែលពួកគេបានដឹងពីបញ្ហាមាត់ធ្មេញ ពួកគេក៏បានរៀនអំពីវិធីព្យាបាលផ្សេងៗគ្នាជាច្រើន។
មុនពេលមានថ្នាំដុសធ្មេញ មនុស្សបុរាណនៅតែមានវិធីសាស្រ្តជាច្រើនក្នុងការថែរក្សាធ្មេញរបស់ពួកគេ។ ជាឧទាហរណ៍ ក្នុងសម័យបុរាណ និងសក្តិភូមិនៅក្នុងប្រទេសចិន មនុស្សតែងតែប្រើម្រាមដៃឬក្រណាត់ដើម្បីជូតធ្មេញ ឬប្រើមែកឈើជាឧបករណ៍ជំនួយ។
ដោយផ្អែកលើកំណត់ត្រានៃរាជវង្សស៊ុយ និងថាង មនុស្សបុរាណតែងតែប្រើមែកស្វាយជំនួសឲ្យច្រាសដុសធ្មេញ។ គេនឹងយកមែកស្វាយត្រង់មកធ្វើជារាងជក់ត្រាំក្នុងទឹកឲ្យរីក រួចយកមកដុសធ្មេញនិងជូតកាកសំណាល់ពីខាងក្នុងចេញ។ ពេលខ្លះពួកវាក៏ត្រូវបានផ្សំជាមួយម្សៅធ្មេញ ដើម្បីបង្កើនប្រសិទ្ធភាពសម្អាតឲ្យកាន់តែស្អាតលើសមុនផងដែរ។
យោងតាមឯកសារដែលបានកត់ត្រា គេអាចដឹងថាមនុស្សតែងតែប្រើទឹកអំបិល តែ ស្រា ឬទឹកខ្មេះ ដើម្បីខ្ពុរមាត់។ ជាពិសេស មនុស្សជំនាន់មុនបានចាប់ផ្តើមប្រើជក់ ចាប់តាំងពីរាជវង្សសុងមក ពួកគេបានប្រើសក់កន្ទុយសេះដែលភ្ជាប់ទៅនឹងមែកឈើ ដើម្បីបង្កើតច្រាសដុសធ្មេញឡើងមក។
ជាការពិតណាស់ មនុស្សសម័យបុរាណ មិនត្រឹមតែដុសធ្មេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រើផលិតផលធម្មជាតិផ្សេងទៀត ដើម្បីធានាបាននូវខ្យល់ដង្ហើមស្រស់ថ្លា។ ក្នុងរាជវង្សមីង ឯកសារប្រវត្តិសាស្ត្របានកត់ត្រាថា វិធីមួយទៀតគឺការសម្អាតធ្មេញជាមួយនឹងការចំរាញ់ចេញពីរុក្ខជាតិ ដោយប្រើម្សៅធ្មេញ។ ម្សៅនេះមានតួនាទីពីរក្នុងការសម្អាតធ្មេញ និងព្យាបាលបញ្ហាមាត់ធ្មេញឲ្យកាន់តែមានក្លិនល្អ។ សារធាតុផ្សំសំខាន់ៗរបស់ម្សៅសម្អាតធ្មេញគឺ ខ្ញីស្រស់ ផ្កាឈូក ឬសឈើល្អៗនិងឱសថឱសថមួយចំនួនទៀត រួមជាមួយនឹងឈើគូស គ្រាប់អំបិល បន្ទាប់មកដុតវាឲ្យក្លាយជាផេះ រួចលាបលើធ្មេញរបស់ពួកគេ។ ឱសថទាំងនេះមានប្រសិទ្ធភាពក្នុងការកាត់បន្ថយក្លិន កម្ចាត់កាក់សំណល់មិនល្អក្នុងមាត់ បំបាត់ស្នាមប្រឡាក់នៅលើធ្មេញ និងការពារធ្មេញឲ្យមានសុខភាពល្អ។ ប៉ុន្តែអាស្រ័យលើរយៈពេល និងសមាសភាពនៃម្សៅធ្មេញក៏ផ្លាស់ប្តូរ។
ដោយឡែក Zhang Zhongjing ជាគ្រូពេទ្យដ៏ល្បីល្បាញបំផុតក្នុងប្រវត្តិសាស្ត្រចិននៅក្នុងរាជវង្សហាន ហើយក៏បានរួមចំណែកយ៉ាងច្រើនក្នុងវិស័យវេជ្ជសាស្ត្រមួយនេះ។ គាត់គឺជាមនុស្សម្នាក់ដែលបានបង្កើតវិធីសាស្រ្តនៃការព្យាបាលអញ្ចាញធ្មេញនៅសម័យបុរាណដោយប្រើលោហៈធាតុបារត។ ទោះបីជាលោហធាតុបារតមានគ្រោះថ្នាក់ដល់សុខភាពមនុស្សក៏ដោយ ក៏វាអាចជួយបំពេញប្រហោងធ្មេញបានយ៉ាងល្អនាសម័យកាលនោះ។
លុះចំណេរកាលក្រោយៗមក ទើបមនុស្សចេះផលិតថ្នាំដុសធ្មេញដោយផ្អែកលើឯកសារពីបុរាណនិងធាតុផ្សំល្អៗនាសម័យបច្ចុប្បន្នបានហុចផលផង ទើបធ្វើឲ្យមនុស្សចេះច្នៃប្រឌិតឲ្យថ្នាំដុសធ្មេញកាន់តែមានប្រសិទ្ធភាពលើសមុន។ នេះក៏ពាក់ព័ន្ធនឹងច្រាស់សំអាតធ្មេញ ដែលពួកគេបានអវិឌ្ឈន៍កាន់តែទំនើបជាងមុនផងដែរ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វាំងននខ្មៅនៅពីក្រោយជីវិតស្រីស្នំសម័យបុរាណ ចិន ច្រើនតែងាយឈឺថ្កាត់ និងរស់មិនបានយូរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាក់ស្ពាននៅវៀតណាម ធ្លាក់រថយន្តនិងម៉ូតូច្រើនគ្រឿងចូលទន្លេ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ផុតពីព្យុះ យ៉ាកជី ព្យុះទី១៣ឈ្មោះ ប៊ីប៊ីនកា បានចូលមកបន្ត កម្ពុជា ក៏ត្រូវរងឥទ្ធិពលផងដែរចាប់ពីថ្ងៃទី១២ ដល់ទី១៤កញ្ញានេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រុមហ៊ុនរបស់កូរ៉េ គ្រោងនឹងបើករោងចក្រដំឡើងរថយន្តអគ្គិសនីនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មិនត្រឹមទឹកជំនន់ ពេលនេះ ទីក្រុងហាណូយ ចេញការព្រមានអំពីរន្ទះបាញ់ ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បន្លែឡើងថ្លៃ ក្រោយវៀតណាមទទួលរងឥទ្ធិពលព្យុះយ៉ាកជី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
មិនដល់១សប្ដាហ៍ផង សិល្បករ៣រូប ល្មើសច្បាប់បើកបរទាំងស្ថានភាពស្រវឹងខ្លាំង ផ្អើលអស់មហាជន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ផ្លូវមួយខ្សែ ប្រវែងជិត ១០ គីឡូម៉ែត្រ ក្នុងស្រុកបវេល កំពុងមានបញ្ហាយ៉ាងខ្លាំងដល់ការធ្វើដំណើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
លើកដំបូងលើលោក! ចិន រកឃើញមេរោគស៊ីខួរក្បាលដ៏សាហាវ ឆ្លងមកមនុស្ស តាមសត្វចៃ