Connect with us

ព័ត៌មានអន្ដរជាតិ

លោក ហ្សេលេនស្គី ចង់​ធ្វើ​កិច្ច​ប្រជុំ​សន្តិភាព​អ៊ុយក្រែនលើក​ទី​២ ហើយ​អញ្ជើញ​រុស្ស៊ី​ចូលរួម

បានផុស

នៅ

ប្រធានាធិបតី​អ៊ុយក្រែន បាន​បង្ហាញ​ពី​បំណង​​​ចង់​បង្កើត​​ឲ្យ​​មាន​កិច្ច​ប្រជុំ​សន្តិភាព​ជា​លើក​ទី​២ នៅ​ខែ​វិច្ឆិកា​ខាង​មុខ ដើម្បី​​ស្វែង​រក​សន្តិភាព​ឲ្យ​អ៊ុយក្រែន​សាជា​ថ្មី​ម្ដង​ទៀត ហើយ​លោក ហ្សេលេនស្គី បាន​និយាយ​ថា តំណាង​របស់​ប្រទេស​រុស្ស៊ី គួរ​តែ​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​​នេះ​ផង​ដែរ។

ប្រធានាធិបតី​អ៊ុយក្រែន លោក Volodymyr Zelenskiy (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្ថិត​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​កៀវ កាល​ពី​ថ្ងៃ​ចន្ទ​ទី​១៥ ខែ​កក្កដា ឆ្នាំ​២០២៤ លោក ហ្សេលេនស្គី បាន​និយាយ​ថា “ខ្ញុំបានកំណត់គោលដៅថា នៅក្នុងខែវិច្ឆិកា យើងនឹងមានផែនការត្រៀមខ្លួន​ពេញ​លេញ​មួយ​។ ខ្ញុំគិតថា អ្នកតំណាងរុស្ស៊ីគួរតែនៅក្នុងកិច្ចប្រជុំកំពូលលើកទីពីរនេះ”។ ចំណែក​ឯ​ មន្ត្រី​អ៊ុយក្រែន បាន​ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​លើក​ទី​២ នឹង​មាន​ការ​​ពិភាក្សា​​គ្នា​លើ​គម្រោង​សន្តិភាព​អ៊ុយក្រែន ហើយ​តម្រូវ​ឲ្យ​មាន​ការ​បែងចែក​​ប្រទេស​ចូលរួម​ជា​ក្រុមៗ ដើម្បី​ប្រសិទ្ធភាព​ការងារ។

លោក ហ្សេលេនស្គី មិន​បាន​បញ្ជាក់​អ្វី​លម្អិត​ទៀត​ឡើយ​អំពី​ការ​រៀបចំ​កិច្ច​ប្រជុំ​សន្ដិភាព​អ៊ុយក្រែន​​លើក​ក្រោយ​​នេះទេ។

យ៉ាង​​ណា​មិញ បើ​តាម​មន្ត្រី​ជាន់ខ្ពស់​រុស្ស៊ី​​កាល​ពី​សប្ដាហ៍​មុន ទីក្រុង​មូស្គូ​នឹង​មិន​ទទួល​យក​ការ​អញ្ជើញ​​ណា​មួយ​របស់​អ៊ុយក្រែន​នោះ​ឡើយ ពាក់ព័ន្ធ​នឹង​បំណង​ចង់​ឲ្យ​មាន​កិច្ច​ប្រជុំ​សន្ដិភាព​ជា​​លើក​ទី​២។ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Mikhail Galuzin បានថ្លែងប្រាប់សារព័ត៌មាន Sputnik កាល​ពី​ថ្ងៃព្រហស្បតិ៍ទី១១ ខែកក្កដា ឆ្នាំ២០២៤ ថា “យើងដឹងច្បាស់ពីចេតនារបស់ទីក្រុងកៀវ និងបងធំលោកខាងលិច ដែលប្រឹងលាងខ្លួនពីភាពអាម៉ាស់នៃកិច្ចប្រជុំកំពូលសន្តិភាពបរាជ័យ ក្នុងទីក្រុង Burgenstock នៃប្រទេសស្វីស កាលពីពាក់កណ្តាលខែមិថុនា ហើយកំពុងព្យាយាមរៀបចំព្រឹត្តិការណ៍ស្រដៀងគ្នានេះ។ ពួកគេ​ថែម ​គិត​ចង់​អញ្ជើញ​រុស្ស៊ី​ទៀតផង​ ទាំងដែលទីតាំងជាក់លាក់មិនទាន់ត្រូវបានកំណត់។ ទោះបីជាយ៉ាងណាក៏ដោយ ភូមិសាស្ត្រមិនមានសារៈសំខាន់ជាមូលដ្ឋានទេ អ្វី​ដែល​សំខាន់​ជាង​នេះ​គឺ​ខ្លឹមសារ”។

លោកបន្តថា ប្រទេសរុស្ស៊ី ដឹងច្បាស់អំពីរូបមន្តរបស់លោកហ្សេលេនស្គី ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន ប៉ុន្តែយើងមិនទទួលយកឱសានវាទណាមួយឡើយ ហើយក៏នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលបន្ទាប់ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១០ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១០ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១២ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម