Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ណែនាំអ្នកប្រកបវិជ្ជាជីវៈសុខាភិបាល តម្កល់ផលប្រយោជន៍អ្នកជំងឺ និងអតិថិជន ជាអាទិភាព

បានផុស

នៅ

លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​ណែនាំ​ដល់​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល ​ត្រូវ​ផ្តល់​សេវា​ឱ្យបាន​ត្រឹមត្រូវ​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ ស្របតាម​គរុ​កោសល្យ​ និង​ក្រមសីលធម៌ ដោយ​តម្កល់​ផលប្រយោជន៍​អ្នកជំងឺ​ និង​អតិថិជន ជា​អាទិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុង​ពិធី​ជួប​សំណេះសំណាល​លើក​ទី​ពីរ ជាមួយ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល ទាំង ៥ រួមមាន គណៈ​គ្រូពេទ្យ គណៈ​ទន្តពេទ្យ គណៈ​ឆ្មប គណៈ​គិលានុបដ្ឋាក និង​គណៈ​ឱសថការី កាលពី​រសៀល​ថ្ងៃទី​ ១៥ ​កក្កដា លោក​រដ្ឋមន្ត្រី​ បាន​លើកទឹកចិត្ត​ឱ្យ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់ បន្ត​ពង្រឹង​កិច្ច​សហការ​ជាមួយគ្នា ផ្តោតលើ​ការប្រតិបត្តិ​ការងារ ឱ្យមាន​អនុលោមភាព និង​សង្គតិ​ភាព​ជា​មួយ​ច្បាប់ និង​លិខិត​បទដ្ឋាន​ជា​ធរមាន ការចុះ​បង្ហាត់បង្ហាញ​បណ្តុះបណ្តាល និង​នាំ​ការប្រតិបត្តិ​ក្រម​សីលធម៌ ឈរលើ​ភាពត្រឹមត្រូវ ទាំង​ផ្នែក​បច្ចេកទេស និង ជំនាញ​ទន់ (soft skills)។

ជាមួយគ្នានេះដែរ​ ត្រូវ​បង្កើន​កិច្ចការ​បណ្តុះបណ្តាល អប់រំ​ផ្សព្វផ្សាយ ទប់ស្កាត់​ជា​អតិបរមា​នូវ​បាតុភាព​វិជ្ជាជីវៈ ការគោរព​សិទ្ធ​អតិថិជន និង​ការងាររដ្ឋបាល​ទូទៅ​ជា​គំរូ ដើម្បី​ធានាថា​ការបម្រើ​សេវា​ត្រឹមត្រូវ​ប្រកបដោយ​គុណភាព​ និង​សុវត្ថិភាព​ស្របតាម​គរុ​កោសល្យ​ និង​ក្រមសីលធម៌ ដោយ​តម្កល់​ផលប្រយោជន៍​អ្នកជំងឺ ​និង​អតិថិជន ជា​អាទិភាព គឺជា​អ្វីដែល​គ្រប់ៗ​ គ្នា​ ក្នុងនាម​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ទាំង​ប្រាំ​ ត្រូវ​បន្ត​ខិតខំ​គ្រប់ពេលវេលា និង​គ្រប់​ទីកន្លែង។

លោក​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់ជូន​ពី​តួនាទី​រួម​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល និង​ភារកិច្ច​ស្នូល​របស់​គណៈ​វិជ្ជាជីវៈ​នីមួយៗ​ផងដែរ​។ បន្ថែម​លើ​នេះ លោក​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឱ្យ​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់ រៀបចំ​ផែនការ​អនុវត្ត​ឱ្យមាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ត្រូវធ្វើ​ការតាមដាន ត្រួតពិនិត្យ និង​វាយតម្លៃ​ជាប្រចាំ ដើម្បី​សម្រេច​អាទិភាព​ការងារ​របស់ខ្លួន​។

ជាការ​ឆ្លើយតប​ គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ទាំង​ ៥ បាន​សម្តែង​នូវ​ការពេញចិត្ត និង​បញ្ជាក់​ពី​សារៈសំខាន់ ​នៃ​ពិធី​សំណេះសំណាល​នេះ ពិសេស​មតិ​ណែនាំ​ល្អ​របស់ លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ដែលជា​ប្រយោជន៍​សម្រាប់​កែលម្អ និង​អភិវឌ្ឍន៍​បន្ថែមទៀត​នូវ​ការងារ​របស់ខ្លួន។

លោក​រដ្ឋមន្ត្រី បាន​សំដែង​នូវ​ការ​កោតសរសើរ​ចំពោះ​ការបំពេញ​ការងារ​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​កន្លងមក និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការបន្ត​បេសកកម្ម​ដ៏​ឧត្តុង្គ​ឧត្ដម​របស់​ខ្លួន។

លោក​សាស្ត្រាចារ្យ​រដ្ឋមន្ត្រី ក៏បាន​បញ្ជាក់​ពី​ការគាំទ្រ​របស់​ក្រសួង​ដល់​ការអនុវត្ត​ការងារ​របស់​គណៈ​វិជ្ជាជីវៈ​សុខាភិបាល​ទាំងអស់ និង​សង្ឃឹមថា នឹង​ទទួលបាន​សមិទ្ធផល​ជា​វិជ្ជមាន​ល្អ​ក្នុងការ​បម្រើ​សេវា​ជូន​ដល់​ប្រជាជន​កាន់តែ​ប្រសើរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២០ នាទី មុន

ប្រជាពលរដ្ឋនាំគ្នាសម្រុកចេញពីភ្នំពេញ ទៅលេងស្រុកកំណើត នាឱកាសបុណ្យភ្ជុំបិណ្ឌ

ជីវិតកម្សាន្ដ៤០ នាទី មុន

គំនូរវិចិត្រករកូរ៉េឆ្នាំ១៩៧១ ដេញថ្លៃបានលុយសុទ្ធជាង ៥.៩លានដុល្លារ លើទឹកដី ហុងកុង

សន្តិសុខសង្គម១ ម៉ោង មុន

មុននេះបន្តិច អគ្គិភ័យឆាបឆេះផ្ទះពលរដ្ឋ ចំណុចទល់មុខវិហារឥស្លាមគីឡូម៉ែត្រលេខ ០៩

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋជិះរថយន្តក្រុង​មិនគិតថ្លៃ​ ឱកាស​បុណ្យជាតិធំៗ កើនឡើង​ពី​ ១០ ទៅ ១៥ ភាគរយ ក្នុងមួយឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ចរាចរណ៍២៤ ម៉ោង មុន

រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទ​បើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

វៀតណាម​ខូច​ខាត​​៣,៣​ពាន់​លាន​ដុល្លារ​​ក្នុង​ព្យុះ​ទីហ្វុង​យ៉ាក់​ជី​​​​ (Yagi)

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី បន្តវត្តមានជូនដំណើរបងប្អូនទៅស្រុកកំណើត និងចែកជូនភេសជ្ជៈកីឡាបំពេញជាតិទឹក វី អាកទីវ ដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ប្រជាជនកម្ពុជាហៅបឹងទន្លេសាប ជាកូនសមុទ្រទឹកសាប ខណៈ​ជា​បឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

រមណីយដ្ឋានឆ្មាបាត់នៅកោះកុង ត្រៀមខ្លួនរួចស្រេច ទទួលភ្ញៀវទេសចរនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

Sokha Hotels

ព័ត៌មានពេញនិយម