ព័ត៌មានអន្ដរជាតិ
បញ្ហាអន្តោប្រវេសន៍បណ្តាលឱ្យប្រជាជនអង់គ្លេស និងវែលស៍កើនឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៧៥ឆ្នាំ
យោងតាមទិន្នន័យផ្លូវការបានឲ្យដឹងថាចំនួនប្រជាជនប្រទេសអង់គ្លេស និងប្រទេសវែលស៍បានកើនឡើងពី ៦១០,០០០ ដល់ចំនួន៦០,៩លាននាក់នៅពាក់កណ្តាលឆ្នាំ ២០២៣ ដែលជាការកើនឡើងប្រចាំឆ្នាំដ៏ខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល៧៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន Al Jazeera នៅថ្ងៃទី ១៦ ខែកក្កដានេះ។
បើទោះបីជាអត្រាកំណើតធម្មជាតិបានធ្លាក់ចុះមកត្រឹម៤០០នាក់ ដែលជាកម្រិតទាបបំផុតចាប់តាំងពីឆ្នាំ១៩៧៨ ប៉ុន្តែជនចំណាកស្រុកអន្តរជាតិបានកើនឡើងពី ៥៤៨,៥០០ ដល់ ៦២២,០០០ក្នុងរយៈពេលត្រឹមតែ១២ខែប៉ុណ្ណោះ។
ការិយាល័យស្ថិតិជាតិរបស់ចក្រភពអង់គ្លេសបានឲ្យដឹងថា ការកើនឡើងចំនួនប្រជាជននៅក្នុងប្រទេសអង់គ្លេស និងវេលស៍ គឺជាចំនួនដ៏ច្រើនបំផុតចាប់តាំងពីឆ្នាំ១៩៤៨ ។ ខណៈចំនួនប្រជាជននៅចក្រភពអង់គ្លេសទាំងមូលគឺ ៦៧,៦ លាននាក់នៅពាក់កណ្តាលឆ្នាំ២០២២ ប៉ុន្តែទិន្នន័យសម្រាប់ឆ្នាំ២០២៣ មិនទាន់ចេញផ្សាយនៅឡើយ។
ការធ្វើចំណាកស្រុកទៅកាន់ចក្រភពអង់គ្លេសបានឈានដល់កំណត់ត្រា ៧៦៤,០០០ ក្នុងឆ្នាំ ២០២២ តែបានធ្លាក់ចុះ ១០ ភាគរយមកនៅត្រឹម ៦៨៥,០០០ ក្នុងឆ្នាំ២០២៣ ។ ក្នុងនោះក៏មានមនុស្ស ១៣,៨០០ នាក់ក៏បានផ្លាស់ពីប្រទេសអង់គ្លេស និងវេលស៍ទៅកាន់ស្កុតឡែន ឬអៀរឡង់ខាងជើងផងដែរ។
គួរបញ្ជាក់ថា ការកាត់បន្ថយអន្តោប្រវេសន៍គឺជាគោលដៅសំខាន់របស់ជនជាតិអង់គ្លេសជាច្រើនដែលបានបោះឆ្នោតចាកចេញពីសហភាពអឺរ៉ុបដែលហៅថាBrexit កាលឆ្នាំ២០១៦ និងចូលជាធរមាននៅឆ្នាំ២០២០ ស្របពេលដែលរដ្ឋាភិបាលអភិរក្សមុនរបស់ចក្រភពអង់គ្លេសក៏ចង់កាត់បន្ថយការធ្វើអន្តោប្រវេសន៍ដែរ ហើយគណបក្សរបស់នាយករដ្ឋមន្ត្រី Keir Starmer ក៏ធ្លាប់បានសន្យាក្នុងយុទ្ធនាការបោះឆ្នោតដើម្បីធ្វើឱ្យសេដ្ឋកិច្ចមិនសូវពឹងផ្អែកលើពលករបរទេសផងដែរ។
យ៉ាងណាមិញ ទោះជាការផ្លាស់ប្តូរចុងក្រោយរបស់ Brexit ចំពោះទិដ្ឋាការបានកាត់បន្ថយនូវចំនួនជនចំណាកស្រុកសហភាពអឺរ៉ុបទៅកាន់ចក្រភពអង់គ្លេស ប៉ុន្តែច្បាប់ទិដ្ឋាការការងារថ្មីបាននាំឱ្យមានការកើនឡើងអន្តោប្រវេសន៍ពីប្រទេសឥណ្ឌា នីហ្សេរីយ៉ា និងប៉ាគីស្ថានទៅវិញ៕
អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា