កីឡា
បាល់ទាត់អាមេរិកខាងត្បូង ស្តីបន្ទោសអ្នកគ្រប់គ្រងកីឡដ្ឋាន Hard Rock
សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង (CONMEBOL) បានស្តីបន្ទោសក្រុមមន្ត្រីនៅកីឡដ្ឋាន Hard Rock និងក្រុមអាជ្ញាធរមូលដ្ឋាន បន្ទាប់ពីអ្នកគាំទ្រជាច្រើនមិនមានសំបុត្របានសម្រុកចូលកីឡដ្នាន។
ក្រោយករណីនេះកើតឡើង សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បានសោកស្ដាយយ៉ាងខ្លាំង ហើយបានបន្ទោសដល់គ្រប់ភាគីពាក់ព័ន្ធដែលរៀបចំសណ្ដាប់ធ្នាប់ក្នុងការប្រកួតវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ Copa America។ បន្ថែមពីនេះសហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង ក៏បានផ្តល់អនុសាសន៍ដល់ក្រុមអាជ្ញាធរនៅទីនោះផងដែរ។
សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ៖«យើងសោកស្ដាយចំពោះហិង្សាដែលបង្កឡើង ដោយបុគ្គលមួយចំនួនបានបង្កអសន្ដិសុខ ហើយធ្វើឲ្យការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលបានត្រៀមពិធីយ៉ាងអស្ចារ្យ ប៉ុន្តែបែរជាដំណើរការមិនបានល្អ»។
យ៉ាងណាមិញ ក្រុមមន្ត្រីកីឡដ្ឋាន Hard Rock និងអាជ្ញាធរមិនទាន់ឆ្លើយតបនឹងការលើកឡើងរបស់សហព័ន្ធបាល់ទាត់អាមេរិកខាងត្បូងទេ។ រូបភាពមិនល្អជាច្រើនក្នុងការប្រកួត Copa America នៅសហរដ្ឋអាមេរិក បានក្លាយជាបន្ទុកដល់សហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដោយសារព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ឆ្នាំ២០២៦ សហរដ្ឋអាមេរិកនឹងត្រូវធ្វើសហម្ចាស់ផ្ទះផងដែរ។
អ្នកនាំពាក្យកីឡដ្ឋាន Hard Rock បាននិយាយថា ៖«យើងយល់ច្បាស់ពីអារម្មណ៍អ្នកគាំទ្រ។ ពួកគេពិតជាខកចិត្តនៅពេលមានសំបុត្រតែមិនអាចចូលកីឡដ្ឋានបាន។ យើងក៏បានធ្វើការក្នុងភាពជាដៃគូជាមួយ CONMEBOL ដើម្បីដោះស្រាយបញ្ហាទាំងនោះ។ ហើយភ្លាមនោះគ្មានអ្វីសំខាន់ជាងសុខភាព និងសុវត្ថិភាពរបស់អ្នកគាំទ្រ»៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា