Connect with us

ព័ត៌មានជាតិ

វ៉ាក់សាំង​កូ​វីដ​-១៩ ជំហាន​ទី​១ ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ដែលជា​ជំនួយ​របស់ WHO បានផ្តល់​មក​ប្រទេស​កម្ពុជា​ហើយ នៅ​រាត្រី​នេះ

បានផុស

នៅ

កម្ពុជា​បានទទួល​វ៉ាក់សាំង​កូ​វីដ​-១៩ របស់​ក្រុមហ៊ុន Astra Zeneca ដែល​ផលិត​នៅ​ប្រទេស​ឥណ្ឌា ចំនួន​៣២៤,០០០​ដូ​ស បាន​ដឹក និង​ប្រគល់​ដល់​ប្រទេស​កម្ពុជា​ហើយ កាលពី​វេលា​ម៉ោង​៧៖៥០​នាទី​យប់​ថ្ងៃទី​០២ ខែមីនា ឆ្នាំ​២០២១​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រគល់​-​ទទួល នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ដោយមាន​ការប្រគល់​ពី​សំណាក់ លោកស្រី​វេជ្ជបណ្ឌិត លី អាយ​លែ​ន (Mrs. Dr. Li Ailan) តំណាង​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​កម្ពុជា និង​លោកស្រី Ms. Foroogh Foyouzat តំណាង​អង្គការ​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា ព្រមទាំង​មាន​វត្តមាន​ចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​របស់​ក្រសួងសុខាភិបាល អង្គការ​សុខភាព​ពិភពលោក និង​យូ​នី​សេ​ហ្វ​ផងដែរ​។​

​នេះ​គឺ​ការជឿទុកចិត្ត និង​ដោយយោង​លើ​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​សហគមន៍​អន្តរជាតិ​ក្នុងការ​ប្រយុទ្ធ​នឹង​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នាពេល​កន្លង មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX facility) ដែលជា​យន្តការ​បែងចែក​វ៉ាក់សាំង​សកល ក្រោម​ការដឹកនាំ​របស់​អង្គការ​សុខភាព​ពិភពលោក បានសម្រេច​ផ្តល់ជូន​ប្រទេស​កម្ពុជា​នាពេលនេះ​។ ព្រះរាជាណាចក្រ​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​ស្ថិតនៅ​ក្នុងចំណោម​ប្រទេស​ដំបូង​គេ​នៅក្នុង​តំបន់​ប៉ាស៊ីហ្វិក​ខាងលិច ដែល​ទទួលបាន​វ៉ាក់សាំង​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) នេះ​។​

​នេះ​គឺជា​ចំនួន​វ៉ាក់សាំង​ជា​លើកដំបូង ដែល​ផ្តល់​ជា​ជំនួយ​ឱ្យ​ប្រទេស​កម្ពុជា​ពី​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ហើយ​វ៉ាក់សាំង​ក្នុង​បរិមាណ​ដទៃទៀត នឹង​បន្ត​ដឹកជញ្ជូន​មក​កម្ពុជា​ជា​បន្តបន្ទាប់​នៅពេល​ក្រោយ​ទៀត​ជា​ដំណាក់ៗ​នៅក្នុង​ឆ្នាំ​២០២១​នេះ​។ មជ្ឈមណ្ឌល​កូ​រ៉ា​ក់ (COVAX Facility) គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​សកល​ដែល​ពុំ​ធ្លាប់មាន​ពីមុនមក ដើម្បី​ជួយ​សម្របសម្រួល​ផ្តល់ឱ្យ​ប្រទេស​ទាំងអស់​នៅក្នុង​ពិភពលោក នូវ​សមភាព​ទទួលបាន​វ៉ាក់សាំង​ប្រកបដោយ​សុវត្ថិភាព ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ ឱ្យបាន​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន​។ មជ្ឈមណ្ឌល​កូ​វ៉ា​ក់ (COVAX Facility) ដឹកនាំ​ដោយ​អង្គការ GAVI, CEPI, និង​អង្គការ​សុខភាព​ពិភពលោក (WHO) ក្នុង​ភាពជា​ដៃគូ​ជាមួយនឹង​អង្គការ​យូ​នី​សេ​ហ្វ (UNICEF)៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ខេត្តកោះកុង ជាខេត្តមានខ្យល់បំពុលកម្រិតខ្ពស់ជាងគេ  

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ហេង សួរ ៖ សាធារណជន​មាន​បំណង​ស្វែង​រក​ការងារធ្វើនៅក្រៅប្រទេស សូមមកប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័ត»

សន្តិសុខសង្គម៦ ម៉ោង មុន

រយៈពេល ២ ថ្ងៃ កម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបង បង្ក្រាបថ្នាំញៀន ២០០ គីឡូក្រាម និងឃាត់ខ្លួនមុខសញ្ញា ១១ នាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៩ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ១៥ ម៉ោង មុន

អេស៊ីលីដាទទួលបានការបញ្ជាទិញសញ្ញាបណ្ណជាង៨៥លានដុល្លារនៃការធ្វើបរិវិសកម្មដំណាក់ទី១

ព័ត៌មានជាតិ៥ ម៉ោង មុន

ករណីបាក់ស្ពាននៅស្រុកស្អាង÷ ពលរដ្ឋអាចធ្វើចរាចរចេញ-ចូល តាមខ្លោងទ្វារវត្តពាមប្រជុំ ជាប់ផ្លូវជាតិលេខ២១

ចរាចរណ៍១៤ ម៉ោង មុន

ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍

Sokha Hotels

ព័ត៌មានពេញនិយម