ព័ត៌មានអន្ដរជាតិ
VinFast បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីនៅឥណ្ឌូណេស៊ី
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីវៀតណាម VinFast Auto បានបើកការដ្ឋានសាងសង់ជាផ្លូវការនូវរោងចក្រដំឡើងរថយន្តអគ្គិសនីនៅទីក្រុង Subang ខេត្តជ្វាខាងលិច នៃប្រទេសឥណ្ឌូណេស៊ី ដើម្បីជាផ្នែកមួយនៃការពង្រីកទីផ្សារក្នុងតំបន់របស់ខ្លួន។
យោងតាមការចុះផ្សាយរបស់កាសែតវៀតណាម Viet Nam News ការបោះជំហានថ្មីនេះរំពឹងថានឹងបង្កើនការងារជាច្រើនសម្រាប់ពលកម្មក្នុងស្រុកឥណ្ឌូណេស៊ី បន្ថែមពីលើការប្ដេជ្ញាចិត្តពង្រីកវត្តមានក្នុងតំបន់របស់ VinFast ក៏ដូចជាគាំទ្រដល់ឧស្សាហកម្មរថយន្តអគ្គិសនីដែលកំពុងរីកចម្រើនរបស់ឥណ្ឌូណេស៊ី។
រោងចក្រថ្មីដែលត្រូវចំណាយការវិនិយោគប្រមាណ ២០០ លានដុល្លារ នឹងមានសមត្ថភាពដំឡើងរថយន្តចំនួន ៥០ ០០០ គ្រឿង/ឆ្នាំ ដោយមានកន្លែងផលិតកម្មសំខាន់ៗមួយចំនួនដូចជាកន្លែងដាក់តួរថយន្ត កន្លែងដំឡើងទូទៅ កន្លែងលាបពណ៌ និងទីសាកល្បងជាដើម។
រោងចក្រដដែល គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅចុងឆ្នាំ ២០២៥ ដោយនឹងផលិតម៉ាករថយន្តចង្កូតស្ដាំប្រភេទ e-SUV របស់ VinFast ដូចជា VF3, VF5, VF6 និង VF7 សម្រាប់លក់នៅលើទីផ្សារឥណ្ឌូណេស៊ី។
គួរគូសបញ្ជាក់ថា ទីផ្សាររថយន្តអគ្គិសនីនៅអាស៊ីអាគ្នេយ៍កំពុងរីកចម្រើន ខណៈដែលរដ្ឋាភិបាលផ្សេងៗកំពុងដើរទៅលើផ្លូវដើម្បីសម្រេចបានគោលដៅអាកាសធាតុរបស់ខ្លួន។ ការណ៍នេះ បង្កជាការប្រកួតប្រជែងជាខ្លាំងក្លាក្នុងតំបន់ពីក្រុមហ៊ុនផលិតរថយន្តអគ្គិសនីធំ រួមទាំងពីចិន ជប៉ុន និងកូរ៉េខាងត្បូង ក៏ដូចជាសហរដ្ឋអាមេរិក។
ឥណ្ឌូណេស៊ី និងថៃ ត្រូវបានគេមើលឃើញថាជាគោលដៅដ៏ធំៗជាងគេ។ កាលពីដើមខែនេះ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូង Hyundai Motor Group និងក្រុមហ៊ុនផលិតអាគុយកូរ៉េខាងត្បូង LG Energy Solution បានបើករោងចក្រផលិតថ្មរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី ដែលជារោងចក្រប្រភេទនេះដំបូងបង្អស់នៅអាស៊ីអាគ្នេយ៍។ ហើយថ្មីនេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីយក្សចិន BYD បើករោងចក្រផលិតថ្មីស្រឡាងនៅក្នុងប្រទេសថៃ ដោយមានសមត្ថភាពផលិតប្រមាណ ១៥០ ០០០ គ្រឿង/ឆ្នាំ៕
-
ចរាចរណ៍៣ ថ្ងៃ ago
ជិះម៉ូតូបញ្ច្រាសផ្លូវ បុកម៉ូតូមួយគ្រឿងទៀតស្លាប់ម្នាក់ និងរបួសធ្ងន់ស្រាល៣នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
មេសិទ្ធិមនុស្សកម្ពុជា ឆ្លៀតសួរសុខទុក្ខកញ្ញា សេង ធារី កំពុងជាប់ឃុំ និងមើលឃើញថាមានសុខភាពល្អធម្មតា
-
ចរាចរណ៍៥ ថ្ងៃ ago
ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បណ្ដាលឱ្យឪពុក និងកូន២នាក់ស្លាប់បាត់បង់ជីវិត
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man» ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនសង្ស័យដែលបាញ់សម្លាប់លោក លិម គិមយ៉ា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខេត្តបាត់ដំបង
-
ចរាចរណ៍៣ ថ្ងៃ ago
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកនាំពាក្យថារថយន្តដែលបើកផ្លូវឱ្យអ្នកលក់ឡេមិនមែនជារបស់អាវុធហត្ថទេ