ព័ត៌មានជាតិ
រដ្ឋមន្រី្តការបរទេសអាស៊ាន មានក្តីបារម្ភចំពោះស្ថានការណ៍នៅមីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី ២ ដើមខែមីនា បានសម្តែងក្រីបារម្ភចំពោះស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីកើតមានរដ្ឋប្រហារ និងការតវ៉ាវប្រឆាំងពួកយោធានៅក្នុងប្រទេសអាស៊ានមួយនេះ។
ការសម្តែងក្តីបារម្ភរួមគ្នា ចំពោះស្ថានការណ៍នៅប្រទេសមីយ៉ាន់ម៉ានេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការបរទេសអាស៊ាន តាមប្រព័ន្ឋវីដេអូដែលមានវត្តមាន លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ផងដែរ។

រដ្ឋមន្រី្តការបរទេសអាស៊ានបានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ និងប្រកបដោយភាពស្មោះត្រង់ អំពីកិច្ចខិតខំប្រឹងប្រែង និងការបន្តលើកកំពស់វឌ្ឍនភាពក្នុងការកសាងសហគមន៍អាស៊ាន ការពង្រឹងពង្រីកទំនាក់ទំនងរបស់អាស៊ាន ជាមួយដៃគូខាងក្រៅ និងការពង្រឹងមជ្ឈភាពរបស់អាស៊ាន នៅក្នុងនិម្មាបនកម្មតំបន់ដែលកំពុងវិវត្ត។
រដ្ឋមន្រី្តទាំងអស់ក៏បានយល់ស្របគ្នាអំពីភាពចាំបាច់បន្ទាន់ ដែលត្រូវបង្កើនកិច្ចប្រឹងប្រែងរួមគ្នារបស់អាស៊ាន ដើម្បីឆ្លើយតបជំងឺរាតត្បាតកូវីដ-១៩ ហើយនិងស្តារឡើងវិញនូវស្ថានភាពសេដ្ឋកិច្ចសង្គម ដែលរងផលប៉ះពាល់ពីជំងឺនេះ។
រដ្ឋមន្រី្តការបរទេសអាស៊ាន ក៏បានផ្លាស់ប្តូរយោបល់ផងដែរ លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងចំណាប់អារម្មណ៍រួមគ្នា រួមទាំងការវិវឌ្ឍនៃស្ថានការណ៍បច្ចុប្បន្ននៅប្រទេសមីយ៉ាន់ម៉ា។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរី លោក Vivian Balakrishnan អំពាវនាវឲ្យ មានការដោះលែងមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី ជាបន្ទាន់ ហើយកិច្ចប្រជុំនោះ នឹងត្រូវស្តាប់ការបកស្រាយរបស់តំណាងអាជ្ញាធរយោធាមីយ៉ាន់ម៉ាផងដែរ។ ហើយក៏លោកជំរុញឲ្យអាជ្ញាធរយោធាមីយ៉ាន់ម៉ាបញ្ឈប់ពីការប្រើប្រាស់កម្លាំងហួសហេតុ នឹងត្រូវចាត់វិធានការជាបន្ទាន់ ដើម្បីសម្រាលស្ថានការណ៍ ដើម្បីទប់ស្កាត់ការបង្ហូរឈាម អំពើហិង្សានិងការស្លាប់បន្ថែមទៀត និងបានជំរុញផងដែរ ឲ្យគ្រប់ភាគីទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចូលរួមកិច្ចពិភាក្សា ដើម្បីស្វែងរកដំណោះស្រាយនយោបាយរយៈពេលវែង រួមទាំងវិធីដើម្បីវិលត្រឡប់ទៅរកផ្លូវនៃការឈានទៅរកលទ្ធិប្រជាធិបតេយ្យ។
លោកជឿជាក់ថា រឿងនេះអាចចាប់ផ្តើមបាន លុះត្រាតែលោកប្រធានាធិបតី Win Myint, ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងការបរទេសលោកស្រី អ៊ុងសាន ស៊ូជី និងអ្នកជាប់ឃុំនយោបាយផ្សេងទៀតត្រូវបានដោះលែង។

សូមរំឭកថា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋប្រហារយោធាមួយបានកើតឡើងនៅប្រទេសមីយ៉ាន់ម៉ា ដោយបានធ្វើការចាប់ខ្លួនលោកស្រី អ៊ុងសាន ស៊ូជី និងប្រធានាធិបតី វីន ម្យីន ព្រមទាំងមនុស្សសំខាន់ៗជាច្រើនទៀត។
ក្រោយពីរដ្ឋប្រហារយោធានេះបានកើតឡើង ការតវ៉ាប្រឆាំងទៅនឹងរដ្ឋប្រហារយោធានេះ បានកើតឡើងជាបន្តបន្ទាប់ពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការ និងកងកម្លាំង ដែលមិនគាំទ្ររបបយោធានេះ ហើយសកម្មភាពនៃការតវ៉ាប្រឆាំងរដ្ឋប្រហារយោធានេះ ក៏ទទួលរងនូវការបង្ក្រាបដោយអំពើហឹង្សាផងដែរ ពីសំណាក់កងកម្លាំង ដែលគាំទ្ររបបយោធានេះ ហើយកាលពីថ្ងៃអាទិត្យចុងសប្តាហ៏កន្លងទៅនេះ ក្រុមអ្នកតវ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ា ក៏បានទទួលរងនូវការបង្ក្រាបយ៉ាងចាស់ដៃមួយទៀត ពីកងកម្លាំងសន្តិសុខ និងបានបណ្តាលឲ្យមនុស្សយ៉ាងតិច១៨នាក់បានស្លាប់ និងរាបសិននាក់រងរបួស ខណៈពួកគេកំពុងដើរក្បួនតវ៉ា៕

អត្ថបទ៖កោះកែវ

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៨ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង