Connect with us

ព័ត៌មានអន្ដរជាតិ

ភាពប្រណិតបំផុត ដែលធ្វើឲ្យមង្គលការកូនសេដ្ឋីឥណ្ឌា ក្លាយជាពិធីចំណាយប្រាក់ច្រើនជាងសែរាជវង្សលើលោក

បានផុស

នៅ

យោងតាមកាសែត The Guardian ចុះផ្សាយថា ពិធីអាពាហ៍ពិពាហ៍របស់ Anant Ambani និង Radhika Merchant បានប្រារព្ធឡើងចាប់ពីថ្ងៃទី ១២ដល់ថ្ងៃ១៤ ខែកក្កដា ដោយចំណាយអស់ប្រាក់ប្រហែល ៦០០ លានដុល្លារ ដែលចំនួននេះត្រូវគេប៉ាន់ប្រមាណថា ថ្លៃជាងពិធីរៀបអភិសេករបស់សែរាជវង្សលើពិភពលោកទៀត។

ការចំណាយនេះច្រើនជាង ១៤ ដង នៃចំនួនសរុប ៤៣.២ លានដុល្លារ​ ដែលព្រះអង្គម្ចាស់ Harry និងអតីតតារាសម្តែងអាមេរិក Meghan ធ្លាប់ចំណាយក្នុងពិធីអភិសេកកាលពីឆ្នាំ ២០១៨ ទៅទៀត។ វាក៏លើសពីការចំណាយចំនួន ៤៨ លានដុល្លារនៃពិធីអភិសេករបស់ព្រះអង្គម្ចាស់ Charles និងព្រះនាង Diana ក្នុងឆ្នាំ ១៩៨១ ដែលត្រូវបានគេប៉ាន់ប្រមាណថា មានចំនួនប្រហែល ១៦៣លានដុល្លារអាមេរិក។

លើសពីនេះទៀត វាក៏លើសតម្លៃ ៤៥លានដុល្លារនៃអាពាហ៍ពិពាហ៍ឆ្នាំ ១៩៧៩ របស់ស្ដេចនិងជានាយក​រដ្ឋមន្ត្រី​នៃ​ប្រទេស​អារ៉ាប់រួម​ Sheikh Mohammed bin Rashid Al Maktoum ព្រមទាំងមហេសី Hind Bint Maktoum Al Maktoum ដែលឥឡូវនេះមានតម្លៃប្រហែល ១៣៧លានដុល្លារអាមេរិក។

ទោះបីជាយ៉ាងណាក៏ដោយ ការចំណាយគួរឲ្យកត់សម្គាល់សម្រាប់គូស្នេហ៍ឥណ្ឌានេះ មែនទែនទៅបានចាប់ផ្ដើមយ៉ាងយ៉ាង​អធិកអធមចាប់តាំងពីខែមីនាមក​ ដែលរួមមាន ៦ លានដុល្លារ​ចាយទៅឲ្យតារាចម្រៀង Rihanna សម្តែងនៅក្នុងពិធីមុនអាពាហ៍ពិពាហ៍ ហើយ ១៥០លានដុល្លារសម្រាប់ការជិះទូកកម្សាន្តពីអ៊ីតាលីទៅកាន់ភាគខាងត្បូងនៃប្រទេសបារាំងក្នុងខែឧសភា​ និង១០លានដុល្លារទៀត សម្រាប់ការសម្តែងរបស់តារាចម្រៀង Justin ក្នុងអំឡុងពេលពិធីនៅខែកក្កដា ក្នុងទីក្រុងបុមបៃ។

មិនត្រឹមប៉ុណ្ណឹងទេ នៅក្នុងពិធីមង្គលការកូនប្រុសពៅរបស់បុគ្គលអ្នកមានបំផុតនៅអាស៊ីរូបនេះ ក៏បានផ្តល់អំណោយដល់បុរសល្អបំផុតទាំង ២៥ នាក់របស់គាត់ជាមួយនឹងនាឡិកាដៃ Audemars Piguet រចនាឡើងដោយមាស និងត្បូងកណ្តៀង 18K តម្លៃដល់ទៅពីរលានរូពី (២៣៩,០០០ដុល្លារអាមេរិក) ក្នុងមួយគ្រឿង។

បន្ថែមពីលើនេះ មុនពិធីមង្គលការជាផ្លូវការ ពួកគេបានរៀបចំពិធីមង្គលការដ៏ធំមួយសម្រាប់គូស្វាមីភរិយាចំនួន ៥០ គូ ដោយម្នាក់ៗទទួលបានទឹកប្រាក់ ១០០,០០០ រូពី គ្រឿងអលង្ការមាស និងប្រាក់ គ្រឿងទេស ព្រមទាំងរបស់របរប្រើប្រាស់ក្នុងផ្ទះពីគ្រួសារ Ambani ថែមទៀតផង។

យ៉ាងណាមិញ នេះក៏មិនមែនជាលើកទីមួយដែលសម្រាប់មហាសេដ្ឋី Ambani ហ៊ានចំណាយនូវទឹកប្រាក់ច្រើនសន្ធឹក ដើម្បីផ្គាប់ផ្គុនកូនប្រុសនិងកូនប្រសាស្រី។ កាលពីឆ្នាំ២០១៨ គាត់បានរៀបចំពិធីមង្គលការថ្លៃបំផុតនៅក្នុងប្រទេសឲ្យកូនស្រីសំណព្វចិត្ត ដែលកាលណោះត្រូវគេរាយការណ៍ថា ចំណាយអស់ ១០០លានដុល្លារ ហើយក៏អញ្ញើញតារាចម្រៀងអាមេរិក Beyonce សម្តែងក្នុងកម្មវិធីនោះយ៉ាងឧឡារិកថែមទៀតផង៕

រូបភាពពី india today
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មង្គលការ​កូនមហាសេដ្ឋីឥណ្ឌា ប្រើរថយន្ត Rolls-Royce តុបតែង​សំណាញ់​មាសស្រោបពីក្រៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៧ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៧ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៧ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម