Connect with us

ព័ត៌មានជាតិ

សម្តេច ទៀ បាញ់ រម្លឹកគ្រាប្រយុទ្ធជាមួយ ខ្មែរក្រហម រហូតយុទ្ធមិត្តបាត់បង់ជីវិតស្ទើរទាំងអស់ នៅតំបន់តស៊ូឃុំជ្រោយប្រស់ ខេត្តកោះកុង

បានផុស

នៅ

សម្តេចពិជ័យសេនា ទៀ បាញ់ សមាជិកឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ បានរម្លឹកពីអនុស្សាវរីយ៍របស់សម្តេចដោយមិនអាចបំភ្លេចកាលដែលសម្តេចធ្លាប់ឆ្លងកាត់តស៊ូបង្កើតកងទ័ពវាយបំបែករបប ប៉ុល ពត នៅតំបន់ឃុំជ្រោយប្រស់ ស្រុកកោះកុង។ សម្តេចពិជ័យសេនា ទៀ បាញ់ រម្លឹកអតីតកាលដ៏ជូរចត់ដូច្នេះ ធ្វើឡើងក្រោយពីសម្តេច និងភរិយា គឺលោកជំទាវ តៅ តឿន ព្រមទាំងក្រុមការងារពាក់ព័ន្ធអញ្ជើញយកប្រគេនទៀនវស្សាគ្រឿងឧបភោគបរិភោគ និងបច្ច័យមួយចំនួនប្រគេនជូនព្រះសង្ឃគង់ចាំព្រះវស្សាចំនួន២វត្ត ឃុំជ្រោយប្រស់ នៅស្រុកកោះកុង ខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេចពិជ័យសេនា បានឱ្យដឹងនៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៤នេះថា សម្តេចមិនអាចបំភ្លេចបានឡើយចំពោះអនុស្សាវរីយ៍ដែលសម្តេច និងយុទ្ធមិត្តជាច្រើននាក់ ធ្លាប់បានពុះពារគ្រប់បែបយ៉ាងដើម្បីវាយរំដោះប្រទេសកម្ពុជាពីរបបប៉ុល ពត ដ៏សែនខ្មៅងងឹត ទំរាំប្រទេសមានសុខសន្តិភាព និងការអភិវឌ្ឍន៍មកដល់សព្វថ្ងៃ។

សម្តេចពិជ័យសេនា ទៀ បាញ់ បន្ថែមថា យុទ្ធមិត្តរួមដំណើរជាមួយសម្តេច បានស្លាប់ស្ទើរទាំងអស់ ព្រោះតែការបូជាសាច់ស្រស់ឈាមស្រស់បុព្វជាតិមាតុភូមិ។ យុទ្ធមិត្តដែលនៅសេសសល់មានតិចតួចណាស់ គ្រាតំបន់ឃុំជ្រោយប្រស់ ជាតំបន់សមរភូមិក្តៅមួយរវាងកងទ័ពរំដោះ និងកងទ័ពប៉ុល ពត។

សម្តេចពិជ័យសេនា លើកឡើងថា ងាកមើលស្ថានភាពបច្ចុប្បន្ន ភូមិសាស្រ្តឃុំជ្រោយប្រស់ ក្នុងស្រុកកោះកុង បានកែប្រែអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលមិនធ្លាប់មាន ហើយនេះក៏ព្រោះតែប្រទេសជាតិមានសុខសន្តិភាពក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល អាណត្តិទី៧ សព្វថ្ងៃ។

ដូច្នេះសម្តេចពិជ័យសេនា ក៏ស្នើដល់គ្រប់ជនរួមជាតិរួមគ្នា ពិសេសពលរដ្ឋរស់នៅក្នុងស្រុកកោះកុង ត្រូវតែបន្តការពារសុខសន្តិភាពឲ្យបានគង់វង្ស ដោយមិនអាចក្រុម ឬបុគ្គលណាមួយមកបំផ្លាញសន្តិភាពដែលកំពុងបច្ចុប្បន្នបានឡើយ។  ពីព្រោះថា ប្រទេសកម្ពុជា កាលពីអតីតកាលពិតជាពិបាកខ្លាំងណាស់ហើយទំរាំមានការអភិវឌ្ឍន៍មកទល់ពេលនេះ។ ទន្ទឹមនោះ តំបន់ឃុំជ្រោយប្រស់ នឹងមានការកសាងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធថ្មីៗបន្ថែមទៀត បម្រើដល់វិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ និងសង្គមកិច្ចទៅអនាគត៕

អត្ថបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេច ស ខេង ស្នើអាជ្ញាធរទប់ស្កាត់អំពើឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីកុំឲ្យពលរដ្ឋខាតបង់ទ្រព្យដោយសារឧក្រិដ្ឋជន

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួងដែលមិនបានកំណត់តំណែងជាក់លាក់សម្រាប់រើសមន្ត្រីនឹងមិនអនុញ្ញាតឱ្យរើសថែមទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីបញ្ជាឱ្យរៀបចំប្រព័ន្ធតាមដាន និងវាយតម្លៃតាមក្រសួងស្ថាប័ន

ព័ត៌មានជាតិ៤ ម៉ោង មុន

នាយករដ្ឋមន្ត្រីឱ្យក្រសួងមុខងារសាធារណៈដឹកនាំដោះស្រាយការជាន់មុខងាររបស់ស្ថាប័នរដ្ឋ

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

សន្តិសុខសង្គម១០ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៧ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៥ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៦ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម