Connect with us

ព័ត៌មានជាតិ

លោក ហង់​ជួន ណា​រ៉ុ​ន ជួប​សំណេះ​សំ​ណាល​ជាមួយ បុគ្គ​លិក អប់រំ នៃ​មន្ទីរអប់រំ​យុវជន​កីឡា​ខេត្តបន្ទាយមានជ័យ

បានផុស

នៅ

នៅល្ងាច​ថ្ងៃទី ១៦ ខែកក្កដា​ ឆ្នាំ២០២៤​នេះ ក្នុង​សាលប្រជុំ​មន្ទីរអប់រំ​យុវជន​កីឡា​ខេត្តបន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​និង​ធ្វើការ​សំណេះ​សំ​ណាល ជាមួយ បុគ្គ​លិក​អប់រំ នៃ​មន្ទីរអប់រំ យុវជន​កីឡា​ខេត្ត​បន្ទាយមានជ័យ​។

ពិធី​នេះ​មានការ​ចូលរួម លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា រដ្ឋមន្ត្រី​អមដំណើរ លោក​អ៊ុំ ​រាត្រី​អភិបាលខេត្ត​បន្ទាយមានជ័យ លោក​ឈួ ប៊ុន​រឿង ប្រធាន​មន្ទីរអប់រំ​យុវជន​និង​កីឡា​ខេត្តបន្ទាយមានជ័យ លោកគ្រូ អ្នកគ្រូ ប្រហែល ៣០០​នាក់​បាន​ចូលរួម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​សំណេះសំណាល​នោះ លោក​ឈួ ប៊ុន​រឿង បាន​មានប្រសាសន៍ថា លោក​សូម​ថ្លែង​អំណរគុណ​ដល់ លោក ហង់​ជួន ណា​រ៉ុ​ន បាន​ចុះមក​ពិនិត្យ​វឌ្ឍនភាព​លើ​វិស័យ​អប់រំ នៅ​ថ្នាក់​ខេត្ត ក្រុង ស្រុក និង​សាលារៀន​ដោយផ្ទាល់ រួមជាមួយ​ការសួរសុខទុក្ខ ការផ្តល់​ភាពកក់ក្តៅ និង​ការលើកទឹកចិត្ត​ដល់​បុគ្គ​លិក​អប់រំ​នៅ​ថ្នាក់ក្រោម​ជាតិ នៅ​គ្រប់​កាលៈទេសៈ​។

លោក​ឈូ ​ប៊ុន​រឿង បាន​មានប្រសាសន៍​បញ្ជាក់​ឱ្យ​ដឹង​បន្តទៀត​ថា ​តាម​របាយការណ៍​សង្ខេប អំពី​សមិទ្ធផល​សម្រេច​បាន​ក្នុង​វិស័យ​អប់រំ​ក្នុង​បច្ចុប្បន្ន​មាន​។

១.​គ្រឹះស្ថានសិក្សា​សាធារណៈ​ទូទៅ​ក្នុង​ខេត្ត​មាន​ចំនួន ៨២១​កន្លែង ២.​គ្រឹះស្ថានសិក្សា​ឯកជន​ចំណេះ​ទូទៅ មាន​ចំនួន ១៥៨​កន្លែង ៣.​មាន​វិទ្យាល័យ​ចំណេះ​ទូទៅ​និង​បច្ចេកទេស​មាន​ចំនួន​២​កន្លែង ៤.​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​ទូទាំង​ខេត្ត​មាន​ចំនួន​៤​កន្លែង និង វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត។

លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្ត​ទៀតថា គិត​មក​ត្រឹម​ខែកក្កដា ឆ្នាំ ២០២៤​នេះ​ សម្តេច​តេ​ជោ​ហ៊ុន សែន​បានផ្តល់​អគារ​សិក្សា​ចំនួន ២០២​ខ្នង ស្មើ​និង ១៦៤០​បន្ទប់ ក្នុងនោះ​មាន​ម៉ា​ស៊ីន​កាត់ដេរ​ចំនួន ៣៧០​គ្រឿង​ម៉ា​ស៊ីន​ថត​ចម្លង​មាន​ចំនួន ១១​គ្រឿង ម៉ា​ស៊ីន​ព្រី​ន​ធ័​រ ចំនួន​២០​គ្រឿង​។

ក្នុង​នោះ នាយ​ឧ​ត្ត​មសេនីយ៍ កែ គឹមយ៉ាន អ្នកតំណាងរាស្ត្រ​ខេត្តបន្ទាយមានជ័យ បានផ្តល់​អគារ​សិក្សា បណ្ណាល័យ ទីចាត់ការ និង​ផ្ទះ​គ្រូ​សរុប​ចំនួន ៨៤​ខ្នង ស្មើ​នឹង​៤១៥​បន្ទប់​។ ​លោក​បាន​បញ្ជាក់​ឱ្យ​ដឹង​បន្តទៀតថា ​ឆ្នាំ​២០២៣ នេះ បេក្ខជន​ប្រឡង ទាំងអស់ គោរព​តាម​គោលការណ៍​ប្រឡង​បាក់​ឌុប​បានល្អ មាន​វិន័យ​តឹងរ៉ឹង​ខ្លាំង ការប្រឡង​នេះ មាន​ស្តង់ដារ គុណភាព​ខ្ពស់ បេក្ខជន បេ​ក្ខ​នារី គោរព​ម៉ោង រួមទាំង វិន័យ​ប្រឡង មិន​យក​សំណៅ​ឯកសារ ចម្លើយ ក៏​ដូច​ឧបករណ៍ អេ​ឡិច​ត្រូ​និ​ច​ចូលក្នុង​ថ្នាក់​ប្រឡង ពោល​គឺ​គោរព​តាម​បទបញ្ជា​បទបញ្ញត្តិ ដែល​ក្រសួង​បាន​ដាក់​ចេញ បាន​គ្រប់​ជ្រុងជ្រោយ​ទាំងអស់ អ្នកចេះ គឺជា​ប់ បេក្ខជន​និង​បេ​ក្ខ​នារី មិនបាន​ផ្ទុយ​និង​បទបញ្ញត្តិ​និង​កម្រិត​វិន័យ​របស់​ក្រសួង​អប់រំ​ឡើយ​។​

​ក្នុង​ឱកាស​នោះ លោក​បណ្ឌិត​សភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន កោតសរសើរ​ដល់​លោកគ្រូ អ្នកគ្រូ​ទាំង​បាន​យកចិត្ត​ទុក ដាក់​ក្នុង​ការបង្រៀន​សិស្ស ហើយ​បាន​ជំរុញ​ឲ្យ​សិស្ស​មានការ​ប្រកួតប្រជែង​ផងដែរ ​ដើម្បី​សម្រេច​ឲ្យ​បាន​ចំ​គោលដៅ​នៃ​ការផ្សារភ្ជាប់​ទៅកាន់​ការអប់រំ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា និង​ការកសាង​វិជ្ជាជីវៈ​ផ្ទាល់ខ្លួន​។

ការ​ផ្ដួចផ្ដើម​ឱ្យ​មានការ​ប្រកួតប្រជែង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ​នេះ​ទាក់ទង​នឹង​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម គណិតវិទ្យា ដោយមាន​ការ​បញ្ចូល​ប​ន្ថែ​ម​ជាមួយ​សិល្បៈ​មនុស្សសាស្ត្រ នៅ​ថ្ងៃ​អនាគត​ផងដែរ​៕

ដោយ ៖ វ៉ាន់ ណា​ង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

របាយការណ៍បឋម៖ រថយន្តដឹកគ្រឿង​ចក្រ​លើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក

ព័ត៌មានជាតិ៣ ម៉ោង មុន

បណ្ដាអ្នកផ្សព្វផ្សាយតាមបណ្តាញសង្គម (Influencer) ពេញចិត្តប្រើប្រាស់ «បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ ជាសមិទ្ធិផលថ្មីបង្កើតឡើងដោយកូនខ្មែរ

ព័ត៌មានជាតិ៤ ម៉ោង មុន

អាជ្ញាធរខេត្តកណ្ដាលប្រាប់ពលរដ្ឋឃុំព្រៃពួច ស្រុកអង្គស្នួល មកផ្ទៀងផ្ទាត់ឯកសារវិនិច្ឆ័យក្បាលដី

ព័ត៌មានជាតិ៤ ម៉ោង មុន

ដល់​រដូវ​សត្វ​ក្រៀល​ បន្លាស់​ទី​មក​ដល់​អន្លង់​ព្រីង ខណៈ​សត្វ​កម្រ​ទម្លាប់​ដេកជាប់​ដី ​ក្លាយ​ជា​ទស្សនីយភាព​ទាក់ទាញ​ទេសចរ​ឆ្ងាយ​ជិត​មក​ទស្សនា​

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងខេត្តកណ្ដាល ផ្ដាំអាជ្ញាធរជាប់ព្រំដែន រឹតបន្តឹងលើជនបរទេសដែលលួចជ្រៀតចូលខុសច្បាប់

Sokha Hotels

ព័ត៌មានពេញនិយម