ព័ត៌មានអន្ដរជាតិ
ភ្ញៀវទេសចរវៀតណាម៦នាក់ស្លាប់ ក្នុងសណ្ឋាគារប្រទេសថៃសង្ស័យដោយសារការបំពុល
ជនជាតិវៀតណាម៦នាក់សង្ស័យស្លាប់ដោយការបំពុលក្នុងសណ្ឋាគារក្នុងទីក្រុងបាងកកនៅវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃអង្គារនេះ ខណៈសមត្ថកិច្ចថៃកំពុងតែសាកសួរសាក្សីនិងត្រួតពិនិត្យមើលកាមេរ៉ាសុវត្ថិភាពដើម្បីប្រមូលភស្តុតាង។
ប៉ូលិសបានកំណត់អត្តសញ្ញាណអ្នកស្លាប់ទាំង៦នាក់នោះ ដែលមាន៣នាក់ជាស្ត្រី និង៣នាក់ជាបុរស ហើយមានរងគ្រោះ២នាក់ក្នុងចំណោមនោះជាជនជាតិវៀតណាមសញ្ជាតិអាមេរិក២នាក់ ខណៈ៤នាក់ផ្សេងទៀតជាជនជាតិវៀតណាម។

យោងតាមការផ្សាយរបស់បាងកកប៉ុស្តិ៍ ប៉ូលិសរកមិនឃើញពីការរងរបួសលើរាងកាយរបស់អ្នកស្លាប់នោះទេ ប៉ុន្តែពួកគេត្រូវបានបញ្ជាក់ថា ស្លាប់ដោយសារការបំពុល។
ករណីស្លាប់ដោយសារថ្នាំពុលនេះកើតឡើងនៅសណ្ឋាគារ Grand Hyatt Erawan នៅសង្កាត់ Pathum វេលាម៉ោង៥កន្លះល្ងាច។
ប៉ូលិសថៃកំពុងតែត្រួតពិនិត្យមើលរូបភាពដែលថតដោយកាមេរ៉ាសុវត្ថិភាព (CCTV) និងបានសាកសួរសាក្សីដើម្បីប្រមូលភស្តុតាង។ មន្ត្រីប៉ូលិសបានប្រទះឃើញអ្នកស្លាប់ទាំង៦នាក់នោះនៅក្នុងបន្ទប់១ ដោយគ្មានបន្សល់ដាននៃការរើសបម្រាស់ ហើយវ៉ាលីរបស់ពួកគេត្រូវបានឃើញនៅជិតទ្វារខាងមុខ៕


-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?