ព័ត៌មានជាតិ
មន្ទីរពេទ្យកុមារជាតិ រកឃើញកុមារកើតជំងឺមហារីកជិត១០០នាក់ក្នុង១ឆ្នាំៗ
លោកវេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិ បានឱ្យដឹងថា ជាមធ្យមក្នុង១ឆ្នាំៗមន្ទីរពេទ្យបានរកឃើញកុមារកើតជំងឺមហារីកដុំសាច់ និងគ្រាប់ឈាមប្រមាណជិត១០០នាក់។
លោកវេជ្ជបណ្ឌិតបានបន្តថា «ពីដើមយើងតែងតែគិតថា ជំងឺមហារីក ឬជំងឺទឹកនោមផ្អែមច្រើនតែកើតតែទៅលើមនុស្សចាស់ តែបច្ចុប្បន្ននេះវាកើតទៅលើកុមារផងដែរ។ ពីមុនក្មេងបត់ឃើងធំមកមានឈាមគិតថា វាជាជំងឺរាកមូលធម្មតាតែបច្ចុប្បន្នដោយមានឧបករណ៍ទំនើបថតឆ្លុះទៅឃើញថា កុមារមានជំងឺរលាកក្រពះ និងដុះសាច់នៅក្នុងពោះវៀនដូចមនុស្សចាស់ដែរ តែមានចំនួនតិចតួចទេ។ ចំណែកជំងឺមហារីកកុមារភាគច្រើនជាជំងឺមហារីកគ្រាប់ឈាម»។
លោកវេជ្ជបណ្ឌិតបានបន្តទៀតថា ចំពោះការព្យាបាលជំងឺមហារីក គឺធ្វើតាមមធ្យោបាយទំនើបដោយមន្ទីរពេទ្យសហការជាមួយមន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យមួយនៅអាមេរិកដើម្បីឱ្យការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺកាន់តែមានប្រសិទ្ធភាពខ្ពស់។
លោកវេជ្ជបណ្ឌិតបានបន្ថែមទៀតថា ក្រៅពីនេះក្រសួងសុខាភិបាលដែលមានលោកសាស្ត្រាចារ្យ ឈាង រ៉ា ជារដ្ឋមន្ត្រីបានសហការជាមួយដៃគូដើម្បីចងក្រងពីទិន្នន័យចំនួនអ្នកជំងឺមហារីកនៅកម្ពុជាប៉ុន្មាននាក់ដើម្បីងាយស្រួលក្រសួងផ្គត់ផ្គង់សម្ភារសម្រាប់ព្យាបាលជំងឺមហារីក។
យ៉ាងណាក៏ដោយលោកនាយកមន្ទីរពេទ្យបានលើកឡើងថា នៅមន្ទីរពេទ្យកុមារជាតិជំងឺដែលកើតឡើងច្រើនជាងគេគឺជំងឺផ្លូវដង្ហើមបន្ទាប់មកទៀតជំងឺប្រព័ន្ធរំលាយអាហារ ជំងឺគ្រុនឈាម។ក្រៅពីនេះមានជំងឺទឹកនោមផ្អែម ជំងឺត្រចៀកច្រមុះបំពង់ក ជំងឺគ្រាប់ឈាមជំងឺប្រព័ន្ធប្រសាទ ជំងឺភាពមិនប្រក្រតីពីកំណើតនិងជំងឺផ្សេងៗទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ