អាជីព
សមត្ថភាពធំមួយក្នុងភាពជាអ្នកដឹកនាំ គឺស្គាល់បញ្ហាមុនពេលក្លាយមកជាអាសន្ន
ជំនាញដោះស្រាយបញ្ហាជាជំនាញធំមួយ នាំគ្រប់ការងារទៅរកបរាជ័យ ឬលទ្ធផលល្អបាន។
ដំបូងបង្អស់ យើងត្រូវមានសមត្ថភាពក្នុងការ៖
កំណត់បញ្ហាអាទិភាព
ការមកដំណោះស្រាយអ្វីៗឆាប់ពេក ច្រើនតែមិនអាចស្រង់បញ្ហាបានពេញលេញទេ។ ផ្ទុយទៅវិញ មេដឹកនាំចាំបាច់ត្រូវ ចេះវិនិយោគពេលវេលាស្វែងយល់និងកំណត់វិសាលភាពនៃបញ្ហាដើម្បីបង្កើតដំណោះស្រាយល្អ ៗ ដែលមិនមែនលទ្ធផលបានមក បន្តិចទៀតកើតមកវិញច្រំដែល។
គេត្រូវវិភាគបញ្ហា
មេដឹកនាំត្រូវចេះវាយតម្លៃកំរិតដែលបញ្ហា ឧទាហរណ៍ថាបើទុកបន្ត វាជះឥទ្ធិពលដល់ផ្នែកណាទៀត? ការវិភាគគឺរកមើលលំអិតជាមួយសួរសំណួរថា តើនរណានរណាបង្ករ? មកពីអ្វី? កាលពីពេលណា? នៅកន្លែងណា?
ប្រើទិន្នន័យ
ទិន្នន័យផ្តល់នូវទស្សនវិស័យផ្អែកលើការពិត លើបញ្ហា ហើយអាចជួយកំណត់បញ្ហាបានត្រឹមត្រូវភាគរយច្រើន។ ស្វែងយល់ពីប្រភេទទិន្នន័យដែលមានតាមវិធីច្បាស់លាស់ ដែលអាចគាំទ្រទៅដល់ដំណោះស្រាយ។
ការនិយាយតទល់
មេដឹកនាំត្រូវចេះរបៀបនិយាយឲ្យចេញចម្លើយពិត! កុំនិយាយថាខ្ញុំហត់ណាស់ នៅចំពោះមុខការដោះស្រាយបញ្ហា! ចូរបណ្ដុះជំនាញទំនាក់ទំនងល្អ ៗ ដើម្បី ឲ្យយើងអាចបញ្ជូនទិន្នន័យនៃបញ្ហាច្បាស់ដល់អ្នកពាក់ព័ន្ធសំខាន់ៗរហូតដល់វាត្រូវបានដោះស្រាយ។
តម្លាភាព
ភាពត្រឹមត្រូវមិនកុហកបោកប្រាស់លំអៀង គឺជាអង្គសំខាន់នៃការប្រាស្រ័យទាក់ទងដើម្បីធានាបាននូវការយល់ដឹងអំពីបញ្ហាទាំងអស់ឈានដល់ដំណោះស្រាយ ព្រោះអ្នកត្រូវយល់ពីទស្សនៈនិងកង្វល់ផ្សេងៗជាមុនច្បាស់សិន មុននឹងរើសបាននូវវិធីដោះស្រាយត្រឹមត្រូវ។ ពេលខ្លះវាអាចតម្រូវ ឲ្យសមាជិកក្រុមទទួលខុសត្រូវចំពោះការផ្តល់យោបល់ត្រឡប់ប្រកបដោយភាពស្មោះត្រង់ ។ ក្នុងនាមជាមេដឹកនាំ ចូរចាំថា មិនមែនគ្រប់គ្នាសុទ្ធតែមានអារម្មណ៍ស្រួល ក្នុងការចែករំលែក ឬហ៊ាន បញ្ចេញមតិអវិជ្ជមានឬជំទាស់នោះទេ។
ត្រូវបើកចិត្តអោយទូលាយ
ការដោះស្រាយបញ្ហាមិនអាចធ្វើបានល្អទេប្រសិនបើអ្នកដឹកនាំមានការធុញទ្រាន់ ឬ ឲ្យតម្លៃស្ថានការណ៍ទាប។ អ្នកនាំតម្រូវ ឲ្យមានសមត្ថភាពដើម្បីវាយតម្លៃបញ្ហា និងបើកចំហដើម្បីទទួលយកហានិភ័យស្វែងរកវិធីសាស្រ្តដែលប្រសើរនិងថ្មីជាងបច្ចុប្បន្ន។ ការដោះស្រាយបញ្ហាត្រូវបានធ្វើឡើងយ៉ាងល្អបំផុតនៅពេលដែលមនុស្សជាច្រើនអាចចូលរួមចំណែកជាគំនិតនិងជំនាញ។
រៀនពីកំហុស
នៅពេលដែលបញ្ហាត្រូវបានរកឃើញនិងវិភាគរួចរាល់ត្រឹមត្រូវ ឈានដល់ដំណោះស្រាយលើកទីមួយ ការរៀនពីកំហុសគឺជាផ្នែកមួយនៃការលូតលាស់និងការអភិវឌ្ឍ។ កំហុសអាចផ្តល់នូវឱកាសនៃការរៀនសូត្រនិងធ្វើឲ្យប្រសើរឡើងនូវដំណើរការក៏ដូចជាវិធីសាស្រ្តរបស់រចនាសម្ព័នដឹកនាំក្នុងស្ថាប័នទាំងមូល ដរាបណាអ្នកពេញចិត្តនឹងចាត់វាថាជាឱកាសរៀន៕
ប្រែសម្រួល៖ ស្រស់
ចុចអាន៖ភាពជាអ្នកដឹកនាំកំពូលក្នុងវិបត្តិកូវីដ តើអ្នកគួរប្រកាន់កិរិយាបែបណា?
ចុចអាន៖ជួបសមាជិកក្រុមដែលពិបាកធ្វើការជាមួយ ក្នុងនាមជាមេក្រុម គួរធ្វើយ៉ាងម៉េច?
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ