Connect with us

សេដ្ឋកិច្ច

ក្រុមហ៊ុន Minebea របស់ជប៉ុន ស្នើសុំឱ្យរដ្ឋាភិបាល​ជួយសម្រួលឯកសារសាងសង់រោងចក្រនៅខេត្តពោធិ៍សាត់

បានផុស

នៅ

លោក Yoshihisa Kainuma អគ្គនាយកក្រុមហ៊ុន Minebea របស់ជប៉ុន នៅរសៀលថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៤ បានជួបជាមួយលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិភាក្សាផ្ដល់កិច្ចសម្របសម្រួលលើគម្រោងពង្រីកអាជីវកម្មរបស់ក្រុមហ៊ុនក្នុងខេត្តពោធិ៍សាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ស៊ុន ចាន់ថុល លោក​ Yoshihisa Kainuma បានថ្លែង​អំណរគុណ​ជូនចំពោះ​លោក​ឧបនាយករដ្ឋមន្ត្រី និងក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​ ដែល​បានផ្ដល់​កិច្ចសម្របសម្រួល​លើគម្រោងពង្រីកវិនិយោគ​សាងសង់​រោងចក្រ​ថ្មីរបស់​ក្រុមហ៊ុន​នៅប្រទេសកម្ពុជា។

បន្ថែមពីនេះ លោកក៏បាន​យក​ឱកាស​នោះ ស្នើសុំការគាំទ្របន្ថែម​ទៀត​លើដំណើរ​ការអនុម័ត​លិខិត​​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ដើម្បី​​សម្រួល​ឱ្យការងារវិនិយោគរបស់ក្រុមហ៊ុនកាន់តែមានភាពរលូន និង​ស្នើសុំ​អនុសាសន៍​ណែនាំ​លើ​គម្រោង​​ពង្រីក​អាជីវកម្ម​របស់ក្រុមហ៊ុនក្នុង​ខេត្តពោធិ៍សាត់​ផង​ដែរ​។

ក្រុមហ៊ុន Minebea របស់ជប៉ុន នឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខឆាប់ៗនេះ ​ស្ថិតនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ លើទំហំដី ៥០ ហិកតា ដែល​មានទុនប្រមាណជាង ៦៥០ លានដុល្លារអាមេរិក និងបង្កើតការងារប្រមាណ ៨ ពាន់កន្លែង។

ក្រុមហ៊ុន មីនេបៀមីត្សូមី (MinebeaMitsumi) កំពុង​វិនិយោគ​នៅ​កម្ពុជា​លើ​អាជីវកម្ម ផលិត​ម៉ូទ័រខ្នាតតូច ម៉ូទ័រកង្ហារ គ្រាប់ទម្ររង្វិល គ្រឿង​បំណែក​ដោយ​ម៉ាស៊ីន ឧបករណ៍អុបទិចសម្រាប់ទូរសព្ទទំនើប ប៊ិកអេឡិចត្រូនិក ឧបករណ៍រំញ័រសម្រាប់ហ្គេមកុំព្យូទ័រ បង្គុំសៀគ្វីអេឡិចត្រូនិក ផ្ទាំងបញ្ចេញពន្លឺ LED ឧបករណ៍រង្វាស់ ឧបករណ៍វាស់ជាតិស្ករក្នុងឈាម និងប្រព័ន្ធអំពូលភ្លើងសាធារណៈឆ្លាតវៃជាដើម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម