ព័ត៌មានអន្ដរជាតិ
ពាណិជ្ជកម្មអេឡិចត្រូនិករបស់ TikTok កើនឡើង៤ដងនៅអាស៊ីអាគ្នេយ៍កាលពីឆ្នាំមុន
របាយការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនប្រឹក្សា Momentum Works ដែលមានមូលដ្ឋាននៅសិង្ហបុរី បានបង្ហាញថា ពាណិជ្ជកម្មអេឡិចត្រូនិករបស់វេទិកាបណ្ដាញសង្គមវិដេអូខ្លីៗ ទីកតុក (TikTok) បានកើនឡើងជិត៤ដងក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីឆ្នាំ ២០២៣។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia កាលពីថ្ងៃអង្គារ។
របាយការណ៍បានគូសបញ្ជាក់ថា បរិមាណទំនិញសរុប (GMV) លើវេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់កម្មវិធី TikTok Shop បានកើនឡើងពី ៤,៤ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២២ ដល់ ១៦,៣ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ដែលនេះជាអត្រាកំណើនលឿនបំផុតក្នុងចំណោមគូប្រជែងក្នុងតំបន់ រួមមានក្រុមហ៊ុន Shopee និង Lazada ជាដើម។
របាយការណ៍គូសបញ្ជាក់ថា ដោយរួមបញ្ចូលជាមួយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកឥណ្ឌូណេស៊ី Tokopedia ដែល TikTok កាន់កាប់ភាគហ៊ុនភាគច្រើនកាលពីឆ្នាំមុន វេទិកាពាណិជ្ជកម្មអេឡិចត្រូនិករបស់ TikTok បានវ៉ាដាច់ Lazada ក្លាយជាវេទិកាធំជាងគេទី២ក្នុងតំបន់អាស៊ាន ជាមួយនឹងចំណែកទីផ្សារប្រមាណ ២៨,៤ ភាគរយ គិតត្រឹមឆ្នាំមុន។
GMV នៃពាណិជ្ជកម្មអេឡិចត្រូនិកសរុបក្នុងតំបន់ បានកើនឡើងដល់ ១១៤,៦ ប៊ីលានដុល្លារក្នុងឆ្នាំ ២០២៣ ដោយកើនឡើង ១៥ ភាគរយ ធៀបនឹងឆ្នាំ ២០២៣។ ក្រុមហ៊ុន Shopee បានរក្សាតំណែងកំពូលរបស់ខ្លួន ដោយរួមចំណែកទីផ្សារ ៤៨ ភាគរយ បន្ទាប់មកគឺក្រុមហ៊ុន Lazada (១៦,៤ ភាគរយ) និង TikTok និង Tokopedia (១៤,២ ភាគរយរៀងខ្លួនៗ)។
នាយកប្រតិបត្តិក្រុមហ៊ុន Momentum Works លោក Jianggan Li បានថ្លែងថា TikTok បានក្លាយជាគូប្រកួតដ៏ខ្លាំងក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលក្រុមហ៊ុននេះបានសន្យាវិនិយោគរាប់ពាន់លានដុល្លារ។
ចាប់តាំងពីដាក់ចេញមុខងារពាណិជ្ជកម្មអេឡិចត្រូនិកនៅឆ្នាំ ២០២១ ក្រុមហ៊ុន TikTok បានចាប់ផ្តើមបង្កើនការងាររបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ដោយមានបុគ្គលិករហូតដល់ ៨ ០០០ នាក់។
ទោះយ៉ាងណាក៏ដោយ ខណៈមានការរីកចម្រើនយ៉ាងឆាប់រហ័សនៃវេទិកាមួយនេះ TikTok ដែលស្ថិតក្រោមការត្រួតពិនិត្យនៅសហរដ្ឋអាមេរិក និងអឺរ៉ុប ក៏ប្រឈមមុខនឹងបញ្ហាក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ នៅឥណ្ឌូណេស៊ី TikTok Shop បានបង្ខំចិត្តបញ្ឈប់សេវាកម្មរបស់ខ្លួន ក្រោយរដ្ឋាភិបាលបានហាមឃាត់ប្រតិបត្តិការទិញទំនិញអនឡាញនៅលើបណ្ដាញសង្គម៕
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ចរាចរណ៍៤ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
សន្តិសុខសង្គម១២ ម៉ោង ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
នយោបាយ១ សប្តាហ៍ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ