ព័ត៌មានអន្ដរជាតិ
បាតុករបន្តស្លាប់ ខណៈហ្វូងមនុស្សអំពាវនាវឲ្យមេដឹកនាំកេនយ៉ាលាលែងពីតំណែង
យោងតាមការចេញផ្សាយរបស់សារពត៌មាន BBC នៅថ្ងៃទី១៧ខែកក្កដានេះបានឲ្យដឹងថា ក្រុមបាតុករប្រឆាំងរដ្ឋាភិបាលនៅប្រទេសកេនយ៉ាក្នុងទ្វីបអាហ្វ្រិក បានងាកទៅតវ៉ាតាមផ្លូវវិញ ដើម្បីបង្កើនការទាមទារឱ្យប្រធានាធិបតី William Ruto លាលែងពីតំណែង បើទោះបីជាមានសម្បទានថ្មីៗនេះក៏ដោយ។

ការតវ៉ានៅក្នុងប្រទេសកេនយ៉ា បានផ្ទុះឡើងជាថ្មី ខណៈបុរសម្នាក់ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលប្រឈមមុខដាក់គ្នារវាងក្រុមបាតុករ និងកងកម្លាំងសន្តិសុខនៅជាយរដ្ឋធានីប្រទេសនេះ។ ជាមួយគ្នានេះនៅកណ្តាលទីក្រុងណៃរ៉ូប៊ី ហាងនានាត្រូវបានបិទ ខណៈដែលប៉ូលិសបាញ់ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែកហ្វូងបាតុកររាប់រយនាក់។ ឈុតឆាកនៃការតវ៉ាដ៏ច្របូកច្របល់ក៏មាននៅក្នុងផ្នែកផ្សេងទៀតនៃប្រទេសកេនយ៉ា រួមទាំងនៅទីក្រុង Mombasa, ក្រុង Kisumu, ក្រុងNakuru និង តំបន់ប្រជុំជន Nyeri ។ កាសែត Daily Nation របស់ប្រទេសកេនយ៉ា បានរាយការណ៍ថា មានការតវ៉ានៅស្ទើរតែពាក់កណ្តាលនៃស្រុកចំនួន៤៧របស់ប្រទេសនេះ។

គួរបញ្ជាក់ថា ការតវ៉ាបានចាប់ផ្តើមតាំងពីខែមុនប្រឆាំងនឹងច្បាប់ពន្ធដារ ដែលត្រូវបានដកចេញដោយប្រធានាធិបតី។ ចាប់តាំងពីពេលនោះមក ហ្វូងបាតុករបានបន្តការតវ៉ាដោយកំហឹងកាន់តែទូលំទូលាយជុំវិញបញ្ហាអភិបាលកិច្ចមិនល្អ អំពើពុករលួយ និងទាមទារឲ្យមានការទទួលខុសត្រូវរបស់ប៉ូលិសជុំវិញការស្លាប់របស់បាតុកររាប់សិបនាក់ក្នុងការប្រមូលផ្តុំនាពេលថ្មីៗនេះ។ មកទល់ពេលនេះ មនុស្សរាប់សិបនាក់ ត្រូវបានសម្លាប់ចាប់តាំងពីបាតុកម្មបានចាប់ផ្តើម។ សរុបចំនួនអ្នកស្លាប់មិនតិចជាង៥០នាក់ និងអ្នករងរបួសមានចំនួន៤១៣នាក់។
កាលពីសប្តាហ៍មុន លោកប្រធានាធិបតី Ruto បានអំពាវនាវឱ្យមានការចរចាជាមួយបាតុករ ស្របពេលដែលលោកបានបណ្តេញគណៈរដ្ឋមន្ត្រីទាំងមូលរបស់ខ្លួន ខណៈប្រធានកងកម្លាំងប៉ូលីសបានលាលែងពីតំណែង។ យ៉ាងណាមិញក្រុមបាតុករនៅតែទាមទារឲ្យលោក Rutoលាលែងពីតំណែងជាប្រធានាធិបតី៕

អត្ថបទ៖ ប៊ុន សុភាព

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ