Connect with us

ព័ត៌មានជាតិ

ប្រធានផ្សារទួលទំពូង ប្ដេជ្ញាអនុវត្តឲ្យបានត្រឹមត្រូវចំពោះការយក​ថ្លៃភាស៊ីផ្ញើ កង់ ម៉ូតូ ឬ រថយន្ត តាមសៀវភៅបន្ទុករបស់រដ្ឋ

បានផុស

នៅ

លោក​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ទួល​ទំពូង បាន​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ចំពោះ​ការ​យក​តម្លៃ​ភាស៊ី​ផ្ញើ កង់ ម៉ូតូ ឬ រថយន្ត តាម​សៀវភៅ​បន្ទុក​របស់​រដ្ឋ ដើម្បី​មាន​ប្រសិទ្ធភាព និង​មិន​លើក​លែង​ចំពោះ​ភ្នាក់ងារ​ភាស៊ី​ណា​យក​លើស​សៀវ​បន្ទុក នឹង​ចាត់ការ​តាម​ច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ចំរើន សុខលីម ប្រធាន​គណៈកម្មការ​គ្រប់គ្រង​ផ្សារ​ទួល​ទំពូង បាន​ប្រាប់​ឲ្យ កម្ពុជា​ថ្មី ដឹង​ថា កិច្ច​ការងារ​នេះ លោក​តែង​បាន​កោះហៅ​ភ្នាក់ងារ និង​ក្រុមហ៊ុន ទទួល​ភាស៊ី​ផ្ញើ កង់ ម៉ូតូ ឬ រថយន្ត នៅ​ជុំវិញ​ផ្សារ មក​ធ្វើការ​អប់រំ​ណែនាំ​ជា​រឿយៗ បំផុត លើ​ការ​យក​តម្លៃ​ពី​ប្រជាពលរដ្ឋ​ឲ្យ​ស្រប​តាម​សៀវភៅ​បន្ទុក​របស់​រដ្ឋ។

លោក ចំរើន សុខលីម បន្ត​ថា ក្រៅតែ​ពី​ការ​អប់រំ លោក​ក៏​ព្រមាន​ចាត់​វិធានការ​ផង​ដែរ លើ​បុគ្គល​ជា​ភ្នាក់ងារ​ទទួល​បញ្ញើ​ទាំងឡាយ​ណា​ដែល​អនុវត្ត​ផ្ទុយ​ពី​ការ​ណែនាំ ពិសេស​ការ​ទាមទារ​កំណត់​តម្លៃ​ពី​ភ្ញៀវ លើស​សៀវភៅ​បន្ទុក។ ប៉ុន្តែ ប្រសិន​បើ​ប្រជាពលរដ្ឋ​លោក​ជា​អ្នក​ជូន​តម្លៃ​លើស វា​ជា​ទឹកចិត្ត​អាណិត​ស្រលាញ់​របស់​ពួកគាត់។

ដោយឡែក​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​ទួល​ទំពូង ក៏បាន​សម្ដែង​ការ​ពេញ​ចិត្ត និង​គាំទ្រ ចំពោះ​ការ​យក​តម្លៃ​ផ្ញើ កង់ ម៉ូតូ ចំនួន ២០០ រៀល ដល់ ៣០០ រៀល តាម​សៀវភៅ​បន្ទុក​របស់​រដ្ឋ។

ប្រជាពលរដ្ឋ​ខាង​លើ បញ្ជាក់​ថា ពេល​ហែក​សំបុត្រ​ផ្ញើ​រួច ភ្នាក់ងារ​ភាស៊ី​មិន​បាន​ទារ​លុយ​ពី​គាត់​នោះ​ទេ គឺ​ពួកគាត់​បាន​ឲ្យ​តម្លៃ​ផ្ញើ​ម៉ូតូ ៥០០ រៀល តែម្ដង ដែល​ជា​ការ​ពេញចិត្ត​ផ្ដល់​ទៅ​ភ្នាក់ងារ​ភាស៊ី ព្រោះ​នេះ​ជា​ថវិកា និង​ទឹកចិត្ត​លើស​បន្តិចបន្តួច​ប៉ុណ្ណោះ។

គួរ​រំលឹក​ថា កន្លងទៅ លោក ឃួង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ទៅ​កាន់​ប្រធាន​គណៈ​គ្រប់គ្រង​ផ្សារ​រដ្ឋ​ទាំង ២៥ ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ពិនិត្យ​មើល និង​ត្រូវ​មាន​វិធានការ​ជា​ចាំបាច់ ដោយ​មិន​មាន​ការ​លើកលែង​នោះ​ទេ ទៅ​លើ​ក្រុមហ៊ុន និង​ភ្នាក់ងារ​ភាស៊ី​ទាំងឡាយ​ណា ដែល​នៅតែ​បន្ត​ការ​ទទួល​ផ្ញើ កង់ ម៉ូតូ យក​តម្លៃ​លើស​ពី​សៀវភៅ​បន្ទុក​របស់​រដ្ឋ។ ករណី​មាន​ការ​ទាមទារ ឬ ជំរិត​ទារ​ប្រាក់​ក្នុង​តម្លៃ​ច្រើន​ពី​ប្រជាពលរដ្ឋ នឹង​ត្រូវ​ឃាត់ខ្លួន​អនុវត្ត​ទៅ​តាម​ផ្លូវ​ច្បាប់​ជា​ធរមាន៕

អត្ថបទ ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១១ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៦ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានជាតិ៣១ នាទីutes មុន

១៧ ខេត្តក្នុង​ចំណោម ២៥ រាជធានីខេត្ត ​បញ្ចប់​ចុះ​​តាមដាន​ការ​អនុវត្ត​យានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេស

ព័ត៌មានអន្ដរជាតិ៣៣ នាទីutes មុន

អ៊ីស្រាអែល​​សម្លាប់​មនុស្ស​ជិត ៩០០​នាក់ ចាប់​តាំង​ពី​​​លែង​អនុវត្ត​​បទ​ឈប់​បាញ់​នៅ​តំបន់ហ្គាហ្សា

ព័ត៌មានជាតិ៤៧ នាទីutes មុន

វេទិកា JASTIP របស់ជប៉ុននឹងជួយកម្ពស់វិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

Sokha Hotels

ព័ត៌មានពេញនិយម